NPIC - Faculty of Tourism and Hospitality

NPIC - Faculty of Tourism and Hospitality ការបណ្ដុះបណ្ដាលជំនាញគ្រប់គ្រងទេសចរណ៍ និងសណ្ឋាគារ , ជំនាញធ្វើម្ហួប, ដុតនំ និងភេសជ្ជៈ។​
(1)

សកម្មភាពអនុវត្តម្ហូបជប៉ុន Japanese Cuisine ដោយក្រុមនិស្សិតជំនាន់ទី13 ឆ្នាំទី2 នៃមុខជំនាញ សិល្បៈនៃការចម្អិនអាហារ បង្រៀនដោ...
20/05/2026

សកម្មភាពអនុវត្តម្ហូបជប៉ុន Japanese Cuisine ដោយក្រុមនិស្សិតជំនាន់ទី13 ឆ្នាំទី2 នៃមុខជំនាញ សិល្បៈនៃការចម្អិនអាហារ បង្រៀនដោយ អ្នកគ្រូ រ៉ុម សុផានីន និងជំនាញការ ចិនលោកគ្រូKan Zhang ។

15/05/2026
យេីងខ្ញុំទាំងអស់គ្នា​ ជាថ្នាក់ដឹកនាំ​ មន្រី្តរាជការ​ សាស្ត្រាចារ្យ​ បុគ្គលិក​ និងនិស្សិត-សិក្ខាកាមទាំងអស់​ នៃវិទ្យាស្ថាន...
13/05/2026

យេីងខ្ញុំទាំងអស់គ្នា​ ជាថ្នាក់ដឹកនាំ​ មន្រី្តរាជការ​ សាស្ត្រាចារ្យ​ បុគ្គលិក​ និងនិស្សិត-សិក្ខាកាមទាំងអស់​ នៃវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា សូមក្រាបថ្វាយសារលិខិត ថ្វាយព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏មហានក្ខត្តឫក្សប្រពៃថ្លៃថ្លា ពោរពេញដោយក្តីសោមនស្សរីករាយ នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៧៣វស្សា យាងចូល ៧៤ព្រះវស្សា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦។

ចាប់ពីថ្ងៃទី ០៤ ដល់ថ្ងៃទី ០៨ ខែឧសភា ឆ្នាំ២០២៦ មន្ទីរពិសោធន៍គីមីអាហារ នៃវិទ្យាស្ថានពហុបច្ចេកទេសកម្ពុជា (NPIC) បានដឹកនាំនិ...
09/05/2026

ចាប់ពីថ្ងៃទី ០៤ ដល់ថ្ងៃទី ០៨ ខែឧសភា ឆ្នាំ២០២៦ មន្ទីរពិសោធន៍គីមីអាហារ នៃវិទ្យាស្ថានពហុបច្ចេកទេសកម្ពុជា (NPIC) បានដឹកនាំនិស្សិតចុះបេសកកម្មប្រមូលសំណាកផ្លែស្វាយចន្ទី ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពង់ធំ។
សកម្មភាពនេះមានគោលបំណងចម្បងក្នុងការសិក្សាវិភាគលើសមាសធាតុគីមី និងលក្ខណៈជីវសាស្ត្រនៃអនុផលស្វាយចន្ទី ដើម្បីគាំទ្រដល់គម្រោងស្រាវជ្រាវ និងអភិវឌ្ឍន៍រូបមន្តជីជីវសាស្ត្រ (Bio-fertilizer)។ គម្រោងនេះគឺជាផ្នែកមួយយ៉ាងសំខាន់ក្នុងការជំរុញផលិតកម្មកសិកម្មប្រកបដោយនិរន្តរភាព តាមរយៈការកាត់បន្ថយការប្រើប្រាស់ជីគីមី និងការបង្កើនតម្លៃបន្ថែមដល់កសិផលក្នុងស្រុក។

From May 4th to 8th, 2026, the Food Chemistry Laboratory of the National Polytechnic Institute of Cambodia (NPIC) led a group of students on a field mission to collect cashew apple samples in Kampong Thom Province.
The primary objective of this activity is to analyze the chemical composition and biological properties of cashew by-products. These findings will provide essential data for the research and formulation of bio-fertilizers. This initiative plays a crucial role in promoting sustainable agriculture by reducing reliance on chemical inputs and enhancing the value chain of local agricultural products.

យើងខ្ញុំសូមគោរពជូនពរឯកឧត្តមនាយក មានសុខភាពល្អ និងជោគជ័យគ្រប់ភារកិច្ច។ យើងខ្ញុំរក្សាការចងចាំដ៏ល្អៗទុកក្នុងចិត្ត ហើយបន្តអនុ...
30/04/2026

យើងខ្ញុំសូមគោរពជូនពរឯកឧត្តមនាយក មានសុខភាពល្អ និងជោគជ័យគ្រប់ភារកិច្ច។ យើងខ្ញុំរក្សាការចងចាំដ៏ល្អៗទុកក្នុងចិត្ត ហើយបន្តអនុវត្តតាមគំរូល្អរបស់ឯកឧត្តមនាយកដោយស្មោះត្រង់។ គុណបំណាច់ ការដឹកនាំ និងមេត្តាធម៌របស់ឯកឧត្តមនាយក នឹងនៅជាមួយយើងខ្ញុំជានិច្ច 🙏

ពិធីចុះកិច្ចព្រមព្រៀងលើកិច្ចសហប្រតិបត្តិការ ស្ដីពីការបណ្ដុះបណ្ដាល "ការអភិវឌ្ឍន៍រួមគ្នានៃកម្មវិធីស្រា និងទេសចរណ៍" រវាងវិទ...
24/04/2026

ពិធីចុះកិច្ចព្រមព្រៀងលើកិច្ចសហប្រតិបត្តិការ ស្ដីពីការបណ្ដុះបណ្ដាល "ការអភិវឌ្ឍន៍រួមគ្នានៃកម្មវិធីស្រា និងទេសចរណ៍" រវាងវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ជាមួយសាលាបច្ចេកទេស និងវិជ្ជាជីវៈ Luzhou Vocational and Technical Colleges ។
ថ្ងៃព្រហស្បតិ៍ ៧កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ ។

ថ្ងៃអាទិត្យ ៣កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ ការរៀបចំទទួលបដិសណ្ឋារកិច្ច ក្នុងកម្...
19/04/2026

ថ្ងៃអាទិត្យ ៣កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ ការរៀបចំទទួលបដិសណ្ឋារកិច្ច ក្នុងកម្មវិធីសម្ភោធសៀវភៅ “ រដ្ឋមន្រ្តីកូវីដ” ដែលជាស្នាដៃរបស់ ឯកឧត្តម ព្រុំ សុខា ទេសរដ្ឋមន្រ្តី និងជាអនុប្រធានប្រចាំការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ។
#ក្រុមបដិសណ្ឋារកិច្ច

Happy Khmer New Year 🎉🇰🇭មុខវិជ្ជា Korean Cuisine បានប្រលងចប់ជាស្ថាពរ ដោយក្រុមនិស្សិត Culinary Arts ឆ្នាំទី2 ជំនាន់ទី13
10/04/2026

Happy Khmer New Year 🎉🇰🇭
មុខវិជ្ជា Korean Cuisine បានប្រលងចប់ជាស្ថាពរ ដោយក្រុមនិស្សិត Culinary Arts ឆ្នាំទី2 ជំនាន់ទី13

Address

Phnom Penh

Opening Hours

Monday 08:00 - 17:00
Tuesday 08:00 - 17:00
Wednesday 08:00 - 17:00
Thursday 08:00 - 17:00
Friday 08:00 - 17:00

Telephone

+855963632278

Website

Alerts

Be the first to know and let us send you an email when NPIC - Faculty of Tourism and Hospitality posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share