យេីងគាំទ្ររាជរដ្ឋាភិបាលកម្ពុជា

  • Home
  • Cambodia
  • Phnom Penh
  • យេីងគាំទ្ររាជរដ្ឋាភិបាលកម្ពុជា

យេីងគាំទ្ររាជរដ្ឋាភិបាលកម្ពុជា Kingdom of wonder

សារជាភាសាខ្មែររបស់ប្រធានាធិបតីបារាំង ម៉ាក្រុង ក្រោយដំណើរទស្សនកិច្ចរបស់សម្តេចធិបតីនៅទីក្រុង Lyon និងទីក្រុង Paris ដោយមានជ...
09/04/2026

សារជាភាសាខ្មែររបស់ប្រធានាធិបតីបារាំង ម៉ាក្រុង ក្រោយដំណើរទស្សនកិច្ចរបស់សម្តេចធិបតីនៅទីក្រុង Lyon និងទីក្រុង Paris ដោយមានជំនួបពិភាក្សា រវាងលោក និងសម្តេចធិបតី នៅវិមាន Elysée។

ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្ដេជ្ញាពង្រឹងនិងពង្រីកទំនាក់ទំនងកូរ៉េ-កម្ពុជាឱ្យកាន់តែខ្លាំងក្លាទៀត នាព្រឹកថ្ងៃទី១៧ ខែមីនា ...
18/03/2026

ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្ដេជ្ញាពង្រឹងនិងពង្រីកទំនាក់ទំនងកូរ៉េ-កម្ពុជាឱ្យកាន់តែខ្លាំងក្លាទៀត

នាព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម គីម ឆាងយ៉ុង (KIM Chang Yong) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព។

ក្នុងឱកាសនៃជំនួប, ឯកឧត្តមអគ្គរដ្ឋទូតបានគូសបញ្ជាក់ថា ឯកឧត្តមពិតជាមានកិត្តិយសណាស់ ដែលត្រូវបានរដ្ឋាភិបាលកូរ៉េតែងតាំងជាឯកអគ្គរដ្ឋទូតប្រចាំកម្ពុជា ដែលជាប្រទេសមួយមានប្រវត្តិសាស្ត្រដ៏យូរលង់ និងមានវប្បធម៌ អរិយធម៌ដ៏សម្បូរបែប។ ទន្ទឹមនេះ ឯកឧត្តមអគ្គរដ្ឋទូត បានសម្ដែងនូវការពេញចិត្តចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងប្រទេសទាំងពីរ ដែលបានរីកចម្រើនឡើងជាលំដាប់ ចាប់តាំងពីការភ្ជាប់ទំនាក់ទំនងការទូតឡើងវិញ នៅឆ្នាំ១៩៩៧ ក្រោមការជំរុញ និងគាំទ្ររបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា។ បច្ចុប្បន្ន ទំនាក់ទំនង​នៃប្រទេសទាំងពីរ​បាននិងកំពុងត្រូវបានបន្តពង្រឹងនិងពង្រីកយ៉ាងសកម្ម តាមរយៈការផ្លាស់ប្តូរទស្សនកិច្ចជាន់ខ្ពស់ និងគ្រប់កម្រិត ក៏ដូចជាវឌ្ឍនភាពគួរឱ្យកត់សម្គាល់នៃកិច្ចសហប្រតិបត្តិការក្នុងវិស័យជាច្រើន។ ឯកឧត្តមបានបញ្ជាក់បន្ថែមថា នៅឆ្នាំ២០២៧ ខាងមុខនេះ ដែលជាខួបលើកទី៣០ នៃការភ្ជាប់ទំនាក់ទំនងការទូតឡើងវិញរវាងប្រទេសទាំងពីរ ស្ថានទូតសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា គ្រោងនឹងរៀបចំកម្មវិធីមួយចំនួន ដើម្បីអបអរសាទរព្រឹត្តិការណ៍ដ៏សំខាន់នេះ។ ឯកឧត្តមក៏បានបញ្ជាក់បន្ថែមទៀតថា សាធារណរដ្ឋកូរ៉េ មានបំណងពង្រឹង និងពង្រីកទំនាក់ទំនងជាមួយកម្ពុជា ហើយឯកឧត្តមបានប្ដេជ្ញាចិត្តយ៉ាងមុតមាំថា នៅក្នុងអាណត្តិបេសកកម្មការទូតនេះ ឯកឧត្តមនឹងខិតខំពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ឱ្យសម្រេចបានលទ្ធផលផ្លែផ្កាបន្ថែមទៀត។

ជាការឆ្លើយតប, សម្ដេចធិបតី បានស្វាគមន៍ និងអបអរសាទរ ឯកឧត្តម គីម ឆាងយ៉ុង ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា។ សម្ដេចធិបតីបានវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើនជាលំដាប់នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ​រវាងប្រទេស​ទាំងពីរ។ សម្តេចធិបតីបានរំលឹកថា ប្រទេសទាំងពីរបានដំឡើងកម្រិតទំនាក់ទំនង ជា "ភាពជាដៃគូយុទ្ធសាស្ត្រ" នាឆ្នាំ២០២៤ ដែលការណ៍នេះបានបើកច្រកសម្រាប់ការពង្រឹងនិងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែទូលាយថែមទៀត។

មុននឹងបញ្ចប់, សម្ដេចធិបតី និងឯកឧត្តមឯកអគ្គរដ្ឋទូត បានពិភាក្សា និងផ្លាស់ប្ដូរយោបល់គ្នាក្នុងការបន្តជំរុញកិច្ចសហប្រតិបត្តិការ លើវិស័យសំខាន់ៗមួយចំនួន ជាអាទិ៍៖ វិស័យសេដ្ឋកិច្ច, ពាណិជ្ជកម្ម, វិនិយោគ, អប់រំ, ការពារជាតិ និងសន្តិសុខ។ ជាមួយគ្នានេះ, សម្ដេចធិបតី និងឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អ ប្រកបដោយលទ្ធផលជាផ្លែផ្ការវាងនគរបាលនៃប្រទេសទាំងពីរ ក្នុងការប្រយុទ្ធប្រឆាំង និងបង្រ្កាបអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ផងដែរ៕
#យើងគាំទ្ររាជរដ្ឋាភិបាលកម្ពុជា #យេីងខ្មែរតែមួយ #យេីងជឿជាក់លេីកម្ពុជា

#ហ៊ុនម៉ាណែត #កម្ពុជា #សន្តិភាពនៅកម្ពុជា

Update: តម្លៃសាំងធម្មតា​ ឡេីងដល់​៥​៥០០រៀល​ ខណៈ​ម៉ាស៊ូតហក់ដល់ ៦​ ៥៥០រៀល ក្នុងមួយលីត្រ​ ដោយអនុវត្តចាប់ពីម៉ោង ០០:០០ (សូន្យ)...
17/03/2026

Update: តម្លៃសាំងធម្មតា​ ឡេីងដល់​៥​៥០០រៀល​ ខណៈ​ម៉ាស៊ូតហក់ដល់ ៦​ ៥៥០រៀល ក្នុងមួយលីត្រ​ ដោយអនុវត្តចាប់ពីម៉ោង ០០:០០ (សូន្យ) ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦

អង្គ និងសម្លៀកបំពាក់ក្រុងរាពណ៍ នៃទម្រង់ល្ខោនខោលខ្មែរ។ ក្រុងរាពណ៍ជាបុត្ររបស់ ព្រះវិស្រវៈ ជាមួយនាងនិកស្សា បុត្រីរបស់រក្សាស...
05/02/2026

អង្គ និងសម្លៀកបំពាក់ក្រុងរាពណ៍ នៃទម្រង់ល្ខោនខោលខ្មែរ។

ក្រុងរាពណ៍ជាបុត្ររបស់ ព្រះវិស្រវៈ ជាមួយនាងនិកស្សា បុត្រីរបស់រក្សាសៈ មួយរូបឈ្មោះសុមាលី ។

ក្នុងទម្រង់ល្ខោនខោលខ្មែរ គឺសម្តែងអំពីដំណើររឿងរាមកេរ្តិ៍តែមួយមុខគត់ ហើយវាគឺជាសង្គ្រាមរវាងព្រះរាមនិងក្រុងរាពណ៍ នេះឯង។

រូបភាព៖ ក្រុមប្រមាញ់រូបភាពជីវៈចម្រុះកម្ពុជា-កឹម សុវណ្ណា

ផលិតផលខ្មែរពិតៗ! ធ្លាប់តែឮត្រីខកំប៉ុង ឥឡូវខ្មែរយេីងមានអន្ទង់ខកំប៉ុង ជាគំនិតផ្តួចផ្តើមរបស់រដ្ឋមន្រ្តីក្រសួងកសិកម្ម
17/01/2026

ផលិតផលខ្មែរពិតៗ! ធ្លាប់តែឮត្រីខកំប៉ុង ឥឡូវខ្មែរយេីងមានអន្ទង់ខកំប៉ុង ជាគំនិតផ្តួចផ្តើមរបស់រដ្ឋមន្រ្តីក្រសួងកសិកម្ម

16/01/2026

ព្រឹកថ្ងៃសុក្រនេះ យោធាថៃបានរាយបន្លាលួសសាជាថ្មីនៅទីតាំងដែលក្រុមអាជីវករចិនដកចេញកាលពីថ្ងៃម្សិលមិញ ដើម្បីប្រកបអាជីវកម្មឡើងវិញ ដែលស្ថិតនៅចំណុចច្រមុះជ្រូកថ្មដា ខេត្តពោធិ៍សាត់។

ពិតជារីករាយ និងសូមស្វាគមន៍ភ្ញៀវទេសចរណ៍ទាំងអស់មកកាន់ទឹកដីអង្គរ ខេត្តសៀមរាប ក៏ដូចជាមកកាន់កម្ពុជា។ សូមជូនពរភ្ញៀវទេសចរណ៍ទាំង...
02/01/2026

ពិតជារីករាយ និងសូមស្វាគមន៍ភ្ញៀវទេសចរណ៍ទាំងអស់មកកាន់ទឹកដីអង្គរ ខេត្តសៀមរាប ក៏ដូចជាមកកាន់កម្ពុជា។ សូមជូនពរភ្ញៀវទេសចរណ៍ទាំងអស់ប្រកបដោយសេចក្តីសុខ និងអនុស្សាវរីយ៍ល្អៗ ជាមួយស្នាមញញឹមមហាគ្រួសារខ្មែរ ទឹកដីដែលពោរពេញដោយប្រពៃណី វប្បធម៌។
Full of joy and welcome all tourists to the Angkor Land, Siem Reap and also the whole part of Cambodia. We wish you all the best and full of great memories with the great smile of Khmer people, the land of tradition and culture.
#យេីងជឿជាក់លេីកម្ពុជា​ #ខ្មែរធ្វេីបាន​ #សន្តិភាពនៅកម្ពុជា​

ខ្ញុំនៅតែជឿជាក់លើរដ្ឋាភិបាលកម្ពុជា!!
01/01/2026

ខ្ញុំនៅតែជឿជាក់លើរដ្ឋាភិបាលកម្ពុជា!!

ថ្ងៃនេះជា ថ្ងៃទី១៥៤ ហើយ ដែលវីរកងទ័ពកម្ពុជាចំនួន១៨រូប ត្រូវបានចាប់ខ្លួន និងដាក់ឱ្យស្ថិតក្រោមការឃុំគ្រងរបស់យោធាថៃ។កម្ពុជាអ...
30/12/2025

ថ្ងៃនេះជា ថ្ងៃទី១៥៤ ហើយ ដែលវីរកងទ័ពកម្ពុជាចំនួន១៨រូប ត្រូវបានចាប់ខ្លួន និងដាក់ឱ្យស្ថិតក្រោមការឃុំគ្រងរបស់យោធាថៃ។

កម្ពុជាអំពាវនាវឱ្យភាគីថៃគោរពឱ្យបានម៉ឺងម៉ាត់ ស្មោះត្រង់ និងដោយសុច្ឆន្ទៈពិតប្រាកដ នូវសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ត្រង់កថាខណ្ឌទី៥ បានគូសបញ្ជាក់ថា “ភាគីថៃត្រូវដោះលែងយោធិនទាំង១៨នាក់របស់កម្ពុជាជាបន្ទាន់ដោយមិនបង្អែបង្អង់” ព្រមទាំងគោរពនិងអនុវត្តនូវរាល់កាតព្វកិច្ចទាំងឡាយនៅក្រោមច្បាប់អន្តរជាតិ ជាពិសេសច្បាប់មនុស្សធម៌អន្តរជាតិ ដោយដោះលែងវីរកងទ័ពកម្ពុជាឱ្យបានឆាប់រហ័សជាទីបំផុត ដើម្បីពួកគាត់អាចវិលត្រឡប់មកជួបជុំក្រុមគ្រួសារវិញ ប្រកបដោយសុខសុវត្ថិភាព។

សូមគូសបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងធ្វើការយ៉ាងសស្រាក់សស្រាំឥតឈប់ឈរ ដោយបានប្រើប្រាស់គ្រប់មធ្យោបាយនិងយន្តការដោះស្រាយទាំងអស់ ដើម្បីទាមទារឱ្យភាគីថៃដោះលែងវីរកងទ័ពរបស់យើងទាំង១៨នាក់នោះ ឱ្យបានឆាប់រហ័សជាទីបំផុត និងដោយសុខសុវត្ថិភាព។

រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទ មិនដែលបោះបង់កងទ័ពរបស់យើងណាម្នាក់ចោលនោះឡើយ មិនថាក្នុងកាលៈទេសៈណាក៏ដោយ។

Address

Phnom Penh
12000

Alerts

Be the first to know and let us send you an email when យេីងគាំទ្ររាជរដ្ឋាភិបាលកម្ពុជា posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share