14/09/2026
💚 TA Club សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអ្នកទាំងអស់គ្នា ដែលបានចូលរួមគាំទ្រ និងចូលរួមក្នុងកម្មវិធីចុះចែកសម្ភារៈសិក្សាដល់សិស្សានុសិស្សនៅ សាលាបឋមសិក្សាត្រពាំងធ្លក និងសាលាបឋមសិក្សាតាបស។
សូមអរគុណដល់ម្ចាស់ជំនួយ និងសមាជិកទាំងអស់ ដែលបានចូលរួមទាំងថវិកា សម្ភារៈ និងការចំណាយពេលវេលាធ្វើដំណើរមកជាមួយយើង។ 🙏
ការចូលរួមរបស់អ្នកគ្រប់គ្នា បាននាំមកនូវស្នាមញញឹម ក្តីសង្ឃឹម និងកម្លាំងចិត្តដល់កុមារ។ យើងពិតជារីករាយដែលបានរួមគ្នាធ្វើអំពើល្អ និងចែករំលែកក្តីស្រឡាញ់ទៅកាន់សហគមន៍។ 🌱💚
អរគុណសម្រាប់ការគាំទ្រ និងការចូលរួមរបស់អ្នកទាំងអស់គ្នា។ ជួបគ្នាម្តងទៀតក្នុងសកម្មភាពល្អៗនាពេលខាងមុខ!
#សកម្មភាពសប្បុរសធម៌ #រួមគ្នាដើម្បីកុមារ #គាំទ្រការអប់រំ