30/07/2017
សំរាប់អ្នកមិនអាចទៅលេងឆ្នេរខ្សាច់បាន ឆ្នេរខ្សាច់នឹងមកលេងយើងវិញដល់សេអ៊ុល។
ពីថ្ងៃទី១១ ថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែសីហា ចរាចរណ៍ទាំងស្រុងឆ្លងកាត់តាមស្ពាន ចាំស៊ូនេះនឹងត្រូវបានផ្អាក ហើយយកស្ពាននេះធ្វើជាឆ្នេរខ្សាច់ជំនួសវិញ កម្មវិធីបុណ្យ ឆ្នេរខ្សាចបាកាសនៅស្ពានចាំស៊ូទន្លេហាន (잠수교바카스)។បើតាមការបញ្ជាក់របស់សាលាក្រុងសេអ៊ុល ខ្សាច់ប្រមាណ៨១០តោននិងត្រូវចាក់បំពេញស្ពានចាំស៊ូនេះ ដើម្បីធ្វើជាឆ្នេរខ្សាច់ សំរាប់អ្នករស់នៅក្នុងក្រុងសេអ៊ុលដែលមិនមានពេលទៅដល់សមុទ្រ។ហើយមិនត្រឹមតែខ្សាច់ប៉ុណ្ណោះទេនៅតាមបណ្តោយស្ពាននេះនឹងមានសកម្មភាពកំសាន្តផ្សេងៗទៀតដូចជា slide the city (ជិះរំអិល)ជាដើម។កាលបរិច្ឆេទកម្មវិធី: ថ្ងៃទី ១១, ១២, ១៣ ខែសីហា(៨) ឆ្នាំ២០១៧ រៀងរាល់ថ្ងៃចាប់ពីម៉ោង ១០ព្រឹក ដល់ម៉ោង១០យប់។
សូមស្វែងរកផែនទីទៅកាន់ស្ពានចាំស៊ូ (잠수교)នៅខាងក្រោម។
Here is another great festival which held at Jamsu bridge from 11th of August To August 13th 2017. Seoul city governor will postpone the traffic operation at Jamsu bridge for three during the festival and will fill the bridge with 810 tons of sand. The another part of the bridge will install the water slide call Slide the city. Have a great summer holiday in Seoul! Have fun.