29/10/2025
មនុស្សដែលអ្នកនៅជិត គឺសំខាន់ណាស់ 🌱
នៅជិតមនុស្សល្អ អ្នកនឹងរីកលូតលាស់ល្អ។ នៅជិតមនុស្សអវិជ្ជមាន អ្នកនឹងរលួយចិត្តគំនិត។
សូមជ្រើសរើសនៅជិតមនុស្សដែលបញ្ចេញថាមពលវិជ្ជមាន ចេះបំផុសឲ្យអ្នករីកចម្រើន មិនមែនអ្នកដែលស្រឡាញ់តែពីមុខ ចាក់រុកពីក្រោយ ឬចង់ឲ្យអ្នកធ្លាក់ចុះឡេីយ។
នៅជាមួយមនុស្សដែលចេះលើកទឹកចិត្តឲ្យអ្នកក្លាយជាបុគ្គលកាន់តែប្រសើរឡើង មិនមែនជាមនុស្សដែលធ្វើឲ្យអ្នកក្លាយជាមនុស្សអស់សង្ឃឹមឡើយ។
✨ សារសំខាន់សម្រាប់ជីវិត៖
• កុំអោយស្នាមខូចរបស់អ្នកដទៃ ប៉ះពាល់ដល់ភាពស្អាតក្នុងចិត្តអ្នក។
• បើអ្នកចង់រីកចម្រើន អ្នកត្រូវនៅជិតមនុស្សដែលចង់ឲ្យអ្នកក្លាយជាមនុស្សល្អជាងមុន។
• ការជ្រើសរើសសង្គមជុំវិញអ្នក គឺជាការវិនិយោគដ៏សំខាន់បំផុតក្នុងជីវិត។
📝 ប្រភព: អឿន សុខន