
06/11/2024
UPDATE៖ គិតត្រឹមម៉ោង ១០ព្រឹកនេះ (ម៉ោងនៅកម្ពុជា) អតីតប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ កំពុងនាំមុខអង្គបោះឆ្នោតសំឡេង ១៩៨ ទល់ ជាមួយនិងលោកស្រីហារីសទទួលបានត្រឹមតែ ៩៩ សំឡេងតែប៉ុណ្ណោះ ដែលដើម្បីឈ្នះឆ្នោតបានលោកត្រាំត្រូវការសំឡេងបន្ថែម ៧២ សំឡេងទៀត ខណៈលោកស្រីហារីសត្រូវការសំឡេង១៧១ សំឡេងបន្ថែមដើម្បីឈ្នះឆ្នោត។
គួរបញ្ជាក់ថាដើម្បីអាចជាប់ឆ្នោតជាប្រធានាធិបតីទៀតសោត លោក ត្រាំ ឬលោកស្រី ហារីស ត្រូវតែប្រមូលឱ្យបានអង្គបោះឆ្នោត យ៉ាងហោច ២៧០រូប ដើម្បីឈ្នះក្នុងការបោះឆ្នោត លទ្ធផលប្រសិនបើមិនមានអ្វីប្រែប្រួលអាចនឹងចេញនារសៀលថ្ងៃពុធនេះ៕