មន្ទីរទេសចរណ៍ខេត្តកំពត Department of Kampot Tourism, Cambodia

  • Home
  • Cambodia
  • Krong Kampot
  • មន្ទីរទេសចរណ៍ខេត្តកំពត Department of Kampot Tourism, Cambodia

មន្ទីរទេសចរណ៍ខេត្តកំពត Department of Kampot Tourism, Cambodia ទំព័រ​ Facebook ផ្លូវការរបស់មន្ទីរទេសចរណ៍ខេត្តកំពត ធ្វើការផ្សព្វផ្សាយពីសក្តានុពលនៃវិស័យទេសចរណ៍ក្នុងខេត្តកំពត

21/09/2026
[English Below]សេចក្តីជូនដំណឹងស្តីពីការរៀបចំ «ព្រឹត្តិការណ៍ទេសចរណ៍នៅរដូវកាលបៃតងតំបន់ឆ្នេរ ឆ្នាំ២០២៦» នៅខេត្តកំពតមន្ទីរទេ...
19/09/2026

[English Below]

សេចក្តីជូនដំណឹង
ស្តីពីការរៀបចំ «ព្រឹត្តិការណ៍ទេសចរណ៍នៅរដូវកាលបៃតងតំបន់ឆ្នេរ ឆ្នាំ២០២៦» នៅខេត្តកំពត
មន្ទីរទេសចរណ៍ខេត្តកំពត មានកិត្តិយស សូមជម្រាបជូនដំណឹងដល់សាធារណជន ភ្ញៀវទេសចរជាតិ និងអន្តរជាតិទាំងអស់ឱ្យបានជ្រាបថា៖ «ព្រឹត្តិការណ៍ទេសចរណ៍នៅរដូវកាលបៃតងតំបន់ឆ្នេរ ឆ្នាំ២០២៦» នឹងត្រូវរៀបចំឡើងរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី០២ ដល់ ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៦ ខាងមុខនេះ នៅខេត្តកំពត។

កម្មវិធីដ៏ពិសេសរយៈពេល ៣ថ្ងៃនេះ រួមមានសកម្មភាពសំខាន់ៗដូចជា៖
»ការបង្ហាញស្នាដៃចម្អិន និងពិព័រណ៍ម្ហូបអាហារ៖ ការដាក់ស្តង់ពិព័រណ៍បង្ហាញផលិតផល មុខម្ហូបប្រចាំតំបន់ដ៏មានឱជារស ផ្លែឈើធម្មជាតិប្រចាំរដូវកាល និងផលិតផលកែច្នៃយ៉ាងសម្បូរបែបរបស់សហគមន៍មូលដ្ឋាន។
»កម្មវិធីកីឡាទេសចរណ៍៖ ព្រឹត្តិការណ៍រត់ឆ្លងឧបសគ្គ «ផ្សារភ្ជាប់ទេសចរណ៍ក្នុងរដូវកាលបៃតង» ដែលបង្កើតភាពរីករាយ និងបទពិសោធន៍ថ្មីប្លែក។
»ការសម្តែងសិល្បៈកម្សាន្ត៖ ទស្សនីយភាពសិល្បៈ របាំប្រពៃណី និងការប្រគុំតន្ត្រីយ៉ាងអធិកអធមនាពេលរាត្រី។

អាស្រ័យហេតុនេះ សូមអញ្ជើញសាធារណជន និងភ្ញៀវទេសចរទាំងអស់ ចូលរួមទស្សនា កម្សាន្ត និងគាំទ្រឱ្យបានកុះករ ដើម្បីរួមចំណែកលើកកម្ពស់ទេសចរណ៍តំបន់ឆ្នេរក្នុងរដូវកាលបៃតងនេះ!

ANNOUNCEMENT
On the Organization of "Coastal Green Season Tourism Event 2026" in Kampot Province
The Kampot Provincial Department of Tourism is honored to inform the public, as well as national and international tourists, that the "Coastal Green Season Tourism Event 2026" will be held for 3 days, from September 2 to September 4, 2026, in Kampot Province.

This special 3-day event features exciting activities, including:
-Culinary Live Demonstrations & Food Fair: Exhibition booths featuring delicious local dishes, seasonal fresh fruits, and handcrafted products from local communities.
-Sports Tourism: The obstacle run event titled "Connecting Tourism in the Green Season", offering fun and unforgettable experiences.
-Cultural & Entertainment Performances: Traditional dance shows, cultural performances, and live music concerts.

We warmly invite everyone to join, celebrate, and support local tourism in this green season!

#មន្ទីរទេសចរណ៍ខេត្តកំពត #រដូវកាលបៃតង២០២៦

កិច្ចប្រជុំពិភាក្សាលើការត្រៀមរៀបចំព្រឹត្តិការណ៍ទេសចរណ៍តំបន់ឆ្នេរក្នុងរដូវកាលបៃតង ឆ្នាំ២០២៦នាព្រឹកថ្ងៃព្រហស្បតិ៍ ៦កើត ខែភ...
17/09/2026

កិច្ចប្រជុំពិភាក្សាលើការត្រៀមរៀបចំព្រឹត្តិការណ៍ទេសចរណ៍តំបន់ឆ្នេរក្នុងរដូវកាលបៃតង ឆ្នាំ២០២៦

នាព្រឹកថ្ងៃព្រហស្បតិ៍ ៦កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត បានដឹកនាំមន្ត្រីរាជការជំនាញនៃមន្ទីរ អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាស្ដីពី «ការត្រៀមរៀបចំព្រឹត្តិការណ៍ទេសចរណ៍តំបន់ឆ្នេរក្នុងរដូវកាលបៃតង ឆ្នាំ២០២៦»។

កិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម មឿង គង្គា អភិបាលរង នៃគណៈអភិបាលខេត្តកំពត ដោយមានការអញ្ជើញចូលរួមពីតំណាងមន្ទីរ-អង្គភាពពាក់ព័ន្ធ និងអាជ្ញាធរដែនដី នៅសាលប្រជុំទុរេន សាលាខេត្តកំពត។

កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងពិភាក្សា ប្រមូលធាតុចូល និងរៀបចំផែនការសកម្មភាពនានា ដើម្បីត្រៀមលក្ខណៈរៀបចំព្រឹត្តិការណ៍ទេសចរណ៍តំបន់ឆ្នេរក្នុងរដូវកាលបៃតង (Green Season) ឆ្នាំ ២០២៦ នេះ ព្រមទាំងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យមកទស្សនាកាន់តែច្រើនឡើងបន្ថែមទៀត។

#មន្ទីរទេសចរណ៍ខេត្តកំពត #រដូវកាលបៃតង2026 #ខេត្តកំពត

⛰️🏃‍♂️ ត្រៀមខ្លួនសម្រាប់ព្រឹត្តិការណ៍រត់លើភ្នំដ៏រំភើប «Bokor Mountain Trail 2026»! 🏃‍♀️🌿ក្រសួងទេសចរណ៍ សហការជាមួយរដ្ឋបាលខ...
16/09/2026

⛰️🏃‍♂️ ត្រៀមខ្លួនសម្រាប់ព្រឹត្តិការណ៍រត់លើភ្នំដ៏រំភើប «Bokor Mountain Trail 2026»! 🏃‍♀️🌿

ក្រសួងទេសចរណ៍ សហការជាមួយរដ្ឋបាលខេត្តកំពត គណៈកម្មការរៀបចំកម្មវិធី Bokor Mountain Trail 2026 និងសណ្ឋាគារ សុខា ហូតែល & រីស៊ត សូមអញ្ជើញបងប្អូនសិស្សានុសិស្ស យុវជន និងសាធារណជនទាំងអស់ ចូលរួមក្នុងព្រឹត្តិការណ៍រត់ឆ្លងឧបសគ្គ ផ្សារភ្ជាប់ទេសចរណ៍ក្នុងរដូវកាលបៃតង ដើរដើម្បីសុខភាព និងទស្សនាកម្សាន្តធម្មជាតិដ៏ស្រស់បំព្រងលើកំពូលភ្នំបូកគោ!

🗓 កាលបរិច្ឆេទ៖ ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៦

📍 ទីតាំង៖ ឧទ្យានជាតិព្រះមុនីវង្សបូកគោ ខេត្តកំពត

📝 ព័ត៌មានចុះឈ្មោះ៖
https://www.bookme.plus/t/events/bokor-mountain-trail-2026
👉 ចុះឈ្មោះឥឡូវនេះតាមរយៈ QR-Code លើរូបភាព ឬ កម្មវិធី BookMe+!
📩 កាលបរិច្ឆេទចុះឈ្មោះ៖ ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦

🎁 អ្នកចុះឈ្មោះទាំងអស់នឹងទទួលបាន៖

អាវយឺត (T-Shirt) 👕

មេដាយ (Medal) 🏅

ទឹក និងភេសជ្ជៈ ទឹកផ្លែឈើ (Drinks & Fruit) 🍊💧

អាហារសម្រន់ (Snack) 🍎

ពានរង្វាន់សម្រាប់អ្នកឈ្នះ (Trophy) 🏆 (សម្រាប់វិញ្ញាសាប្រកួត)

🍀កុំឱ្យឱកាសនេះកន្លងហួស! រួសរាន់ឡើង ចុះឈ្មោះឥឡូវនេះ ដើម្បីចូលរួមចំណែកលើកស្ទួយទេសចរណ៍បៃតង និងទទួលបានបទពិសោធន៍រត់ប្រកបដោយភាពសប្បាយរីករាយ!

#មន្ទីរទេសចរណ៍ខេត្តកំពត #ទេសចរណ៍ខេត្តកំពត #រត់ដើម្បីទេសចរណ៍បៃតងលើភ្នំបូកគោ

🏃‍♂️🌿 ព្រឹត្តិការណ៍រត់ឆ្លងឧបសគ្គលើភ្នំបូកគោ «រត់ដើម្បីទេសចរណ៍បៃតងលើភ្នំបូកគោ» មកដល់ហើយ! 🌿🏃‍♀️ក្រសួងទេសចរណ៍ សហការជាមួយរដ្...
16/09/2026

🏃‍♂️🌿 ព្រឹត្តិការណ៍រត់ឆ្លងឧបសគ្គលើភ្នំបូកគោ «រត់ដើម្បីទេសចរណ៍បៃតងលើភ្នំបូកគោ» មកដល់ហើយ! 🌿🏃‍♀️

ក្រសួងទេសចរណ៍ សហការជាមួយរដ្ឋបាលខេត្តកំពត គណៈកម្មការរៀបចំកម្មវិធី Bokor Mountain Trail 2026 និងសណ្ឋាគារ សុខា ហូតែល & រីស៊ត សូមអញ្ជើញសាធារណជន ភ្ញៀវទេសចរជាតិ និងអន្តរជាតិទាំងអស់ ចូលរួមក្នុងព្រឹត្តិការណ៍រត់ឆ្លងឧបសគ្គ ផ្សារភ្ជាប់ទេសចរណ៍ក្នុងរដូវកាលបៃតង ដើរដើម្បីសុខភាព និងទស្សនាកម្សាន្តធម្មជាតិដ៏ស្រស់បំព្រងលើកំពូលភ្នំបូកគោ!

🗓 កាលបរិច្ឆេទ៖ ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៦ (វេលាម៉ោង ៦:០០ នាទីព្រឹក)

📍 ទីតាំង៖ បរិវេណខាងមុខសណ្ឋាគារ ឡីបូកគោ ផាលេស (Le Bokor Palace Hotel) ឧទ្យានជាតិព្រះមុនីវង្សបូកគោ ខេត្តកំពត

🏆 វិញ្ញាសាប្រកួតមាន ៤ ប្រភេទ៖

🏃‍♂️ រត់ឆ្លងឧបសគ្គ ចម្ងាយ ២៥ គីឡូម៉ែត្រ

🏃‍♀️ រត់ឆ្លងឧបសគ្គ ចម្ងាយ ១២ គីឡូម៉ែត្រ

🏃‍♂️ រត់ឆ្លងឧបសគ្គ ចម្ងាយ ៥ គីឡូម៉ែត្រ

🚶‍♀️ ដើរឆ្លងឧបសគ្គ ចម្ងាយ ៣ គីឡូម៉ែត្រ (Walking Trail)

🎁 អត្ថប្រយោជន៍សម្រាប់អ្នកចូលរួម៖

អ្នកចុះឈ្មោះទាំងអស់នឹងទទួលបាន៖ អាវយឺត, ទឹកបរិភោគ, ភេសជ្ជៈ និងអាហារសម្រន់

ពិសេស! ការចុះឈ្មោះដើរ ៣ គីឡូម៉ែត្រ គឺមិនអស់ប្រាក់ឡើយ (Free) ហើយសម្រាប់អ្នកចុះឈ្មោះ ៥០០ នាក់ដំបូង នឹងទទួលបានអាវយឺតដោយឥតគិតថ្លៃ!

📝 ព័ត៌មានចុះឈ្មោះ និងទទួលអាវ៖

កាលបរិច្ឆេទចុះឈ្មោះ៖ ចាប់ពីថ្ងៃនេះ រហូតដល់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ (តាមរយៈ Scan QR-Code លើរូបភាព)

ទីតាំង និងកាលបរិច្ឆេទទទួលអាវ៖ ថ្ងៃទី០២-០៣ ខែតុលា ឆ្នាំ២០២៦ (ម៉ោង ៨:០០ ព្រឹក - ១៧:០០ ល្ងាច) នៅ មជ្ឈមណ្ឌលផ្តល់ព័ត៌មានទេសចរណ៍ (គល់ស្ពានចាស់) ខេត្តកំពត

👉 រួសរាន់ឡើង! ចុះឈ្មោះឥឡូវនេះ ដើម្បីចូលរួមចំណែកលើកស្ទួយទេសចរណ៍បៃតង និងទទួលបានបទពិសោធន៍រត់ប្រកបដោយភាពសប្បាយរីករាយ!

#រត់ដើម្បីទេសចរណ៍បៃតងលើភ្នំបូកគោ #មន្ទីរទេសចរណ៍ខេត្តកំពត #ទេសចរណ៍ខេត្តកំពត

16/09/2026

នឹកកំពតមកមក ចាំកំលោះខេត្តកំពតនាំដើរលេង សន្យាគ្រាន់តែនាំដើរលេងទេ 🤍🍃🍀
ច្រៀងដោយៈ ម៉ុម វ៉ាន់ធឿន | តាមស្រលាញ់អ្នកកំពត
#ត្រាចរណ៍

[ព័ត៌មានមន្ទីរ] លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត ដឹកនាំមន្ត្រីរាជការចូលរួមក្នុងកិច្ចផ្សព្វផ្សាយគោលនយោបាយ «ការល...
15/09/2026

[ព័ត៌មានមន្ទីរ] លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត ដឹកនាំមន្ត្រីរាជការចូលរួមក្នុងកិច្ចផ្សព្វផ្សាយគោលនយោបាយ «ការលើកកម្ពស់សមភាពយេនឌ័រក្នុងវិស័យទេសចរណ៍»

នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត បានដឹកនាំមន្ត្រីរាជការនៃមន្ទីរទេសចរណ៍ ចូលរួមក្នុងកិច្ចផ្សព្វផ្សាយគោលនយោបាយស្តីពី «ការលើកកម្ពស់សមភាពយេនឌ័រក្នុងវិស័យទេសចរណ៍» ដែលជាកិច្ចសហការយ៉ាងជិតស្និទ្ធរវាងមន្ទីរទេសចរណ៍ខេត្តកំពត និងក្រសួងទេសចរណ៍ ដោយមានសមាសភាពចូលរួមសរុបចំនួន ៦៥នាក់។

ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់៖

** លោកជំទាវ ហ៊ុន ដានី រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារយេនឌ័រក្រសួងទេសចរណ៍

កិច្ចផ្សព្វផ្សាយនេះធ្វើឡើងក្នុងគោលបំណងបង្កើនការយល់ដឹង បណ្តុះស្មារតី និងជំរុញការចូលរួមរបស់ស្ត្រីក្នុងវិស័យទេសចរណ៍ ព្រមទាំងលើកកម្ពស់សមភាពយេនឌ័រ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងទេសចរណ៍ប្រកបដោយចីរភាព និងបរិយាបន្ននៅក្នុងខេត្តកំពត។

#មន្ទីរទេសចរណ៍ខេត្តកំពត #ក្រសួងទេសចរណ៍ #សមភាពយេនឌ័រ #ខេត្តកំពត

[ព័ត៌មានមន្ទីរ] លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត ដឹកនាំមន្ត្រីរាជការចូលរួមក្នុងពិធីបើក «វគ្គបណ្តុះបណ្តាលគ្រូបង...
14/09/2026

[ព័ត៌មានមន្ទីរ] លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត ដឹកនាំមន្ត្រីរាជការចូលរួមក្នុងពិធីបើក «វគ្គបណ្តុះបណ្តាលគ្រូបង្គោលជាតិលើសេវាកម្មសណ្ឋាគារ ស្របតាមស្មារតីនៃកិច្ចព្រមព្រៀង ASEAN MRA-TP»

នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត បានដឹកនាំមន្ត្រីរាជការនៃមន្ទីរទេសចរណ៍ សហការយ៉ាងជិតស្និទ្ធជាមួយក្រសួងទេសចរណ៍ បើកវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលជាតិលើសេវាកម្មសណ្ឋាគារ ស្របតាមស្មារតីនៃកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមកលើអ្នកជំនាញទេសចរណ៍អាស៊ាន (ASEAN MRA-TP)។

ពិធីបើកវគ្គបណ្តុះបណ្តាលនេះ ត្រូវបានរៀបចំឡើងនៅសាលប្រជុំកម្សាន្តកំពតរីសត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់៖

** លោកជំទាវ វណ្ណ សេរីរ័ត្ន អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍

** ឯកឧត្តម មឿង គង្គា អភិបាលរង នៃគណៈអភិបាលខេត្តកំពត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តកំពត។

វគ្គបណ្តុះបណ្តាលនេះ រៀបចំឡើងក្នុងគោលបំណងពង្រឹង និងលើកកម្ពស់សមត្ថភាពគ្រូបង្គោលជាតិលើជំនាញសេវាកម្មសណ្ឋាគារ ឱ្យស្របតាមស្តង់ដារអាស៊ាន សំដៅបង្កើនគុណភាពសេវាកម្មទេសចរណ៍ក្នុងខេត្តកំពត ឱ្យកាន់តែមានទំនុកចិត្ត និងភាពប្រកួតប្រជែងខ្ពស់ក្នុងតំបន់។

#មន្ទីរទេសចរណ៍ខេត្តកំពត #ក្រសួងទេសចរណ៍ #បណ្តុះបណ្តាលជំនាញទេសចរណ៍

[ព្រឹត្តិការណ៍ពិសេស] ខេត្តកំពត បើកទ្វារស្វាគមន៍ប្រតិភូទេសចរណ៍អន្តរជាតិ ក្នុងដំណើរ «5th Cambodia Travel Match - CTM 2026 ...
12/09/2026

[ព្រឹត្តិការណ៍ពិសេស] ខេត្តកំពត បើកទ្វារស្វាគមន៍ប្រតិភូទេសចរណ៍អន្តរជាតិ ក្នុងដំណើរ «5th Cambodia Travel Match - CTM 2026 Mini-Series»

កាលពីថ្ងៃទី១០ - ១១ ខែកញ្ញា ឆ្នាំ២០២៦ កន្លងទៅនេះ លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត បានអញ្ជើញចូលរួមទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងជួបជុំជាមួយប្រតិភូ ព្រមទាំងអ្នកទិញទេសចរណ៍អន្តរជាតិ (Buyers) មកពីប្រទេសមីយ៉ាន់ម៉ា នេប៉ាល់ និងហ្វីលីពីន ក្នុងព្រឹត្តិការណ៍ "5th Cambodia Travel Match - CTM 2026 Mini-Series" ដែលរៀបចំឡើងដោយ PATA Cambodia Chapter នៅសណ្ឋាគារ Kampot Sweet Boutique និង Amber Resort ។
ព្រឹត្តិការណ៍ដ៏មានអត្ថន័យនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ដ៏សម្បូរបែបរបស់ខេត្តកំពត និងកែប។ ក្នុងឱកាសនោះ ប្រតិភូអន្តរជាតិទាំងអស់បាន៖
• ភ្លក្សរសជាតិម្ហូបអាហារក្នុងស្រុក៖ រីករាយជាមួយមុខម្ហូបល្បីៗ និងរសជាតិដើមដ៏ពិសេសនៃតំបន់កំពត-កែប។
• ផ្លាស់ប្តូរវប្បធម៌ និងបង្កើតមិត្តភាព៖ ទស្សនាកម្សាន្តការសម្តែងសិល្បៈ និងការរវាងគ្នានិងគ្នា បង្កើតបានជារាត្រីដ៏រីករាយ និងស្និទ្ធស្នាល។
• ចុះទស្សនកិច្ចផ្ទាល់នៅគោលដៅទេសចរណ៍៖ ស្វែងយល់ពីធម្មជាតិ សមុទ្រ វប្បធម៌ និងបទពិសោធន៍ដើមពិតៗនៃតំបន់។
• ចុះទស្សនាសហគមន៍ទេសចរណ៍មេត្រី៖ សិក្សាពីជីវភាពរស់នៅ វប្បធម៌ និងសក្តានុពលទេសចរណ៍បែបសហគមន៍ផ្ទាល់។

លោក សយ ស៊ីណុល បានគូសបញ្ជាក់ថា ការនាំភ្ញៀវ និងក្រុមហ៊ុនទេសចរណ៍អន្តរជាតិមកស្គាល់គោលដៅទេសចរណ៍ក្នុងខេត្ត និងសហគមន៍ដោយផ្ទាល់បែបនេះ គឺជាឱកាសមាសដ៏សំខាន់ក្នុងការជំរុញ និងចែករំលែក «Kampot to the World» ឱ្យពិភពលោកបានស្គាល់កាន់តែច្បាស់!

#មន្ទីរទេសចរណ៍ខេត្តកំពត

Address

726
Krong Kampot

Opening Hours

Monday 07:30 - 17:30
Tuesday 07:30 - 17:30
Wednesday 07:30 - 17:30
Thursday 07:00 - 17:30
Friday 07:30 - 17:30

Website

Alerts

Be the first to know and let us send you an email when មន្ទីរទេសចរណ៍ខេត្តកំពត Department of Kampot Tourism, Cambodia posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share