30/03/2023
អលឌ្រីម ខេមបូឌា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តី ក្រសួងបរិស្ថាន និងឯកឧត្តម ជួប ប៉ារីស៍ អនុរដ្ឋលេខាធិការនៃក្រសួងបរិស្ថាន ដែលបានអនុញ្ញាត និងទទួលស្វាគមន៍យើងខ្ញុំ ព្រមទាំងបានចូលរួមផ្តល់បទបង្ហាញជូនអ្នកសារព័ត៌មាន និងអ្នកពាក់ព័ន្ធនៅក្នុង វិស័យទេសចរណ៍មួយចំនួនធំ ស្តីពីដំណើរកម្សាន្តប្រកបដោយស្មារតីទទួលខុសត្រូវ និងពីមធ្យោបាយដែលយើងអាចទូទាត់ផលប៉ះពាល់នៃកាបូនរបស់យើង ។ ដោយមានកិច្ចសហការជាមួយអង្គការទឹកស្អាត ១០០១ យើងអាចពន្យល់បានអំពីដំណើរការ និងការគណនាផលប៉ះពាល់នៃកាបូនរបស់យើង ហើយយើងបានទិញឥណទានកាបូនចំនួន ១២៨ តោនពីអង្គការនេះ ។
បន្ថែមពីលើនេះ អលឌ្រីម ខេមបូឌា ក៏បានប្រគល់មូលប្បទានប័ត្រចំនួន ៧ ២៤៨ ដុល្លារ ដល់អង្គការទឹកស្អាត ១០០១ ដើម្បីចូលរួមក្នុងកម្មវិធីចែកទឹកស្អាត ដោយឥតគិតថ្លៃ នៅតាមសាលារៀននានា ក្នុងព្រះរាជាណាចក្រកម្ពុជា ។
All Dreams Cambodia would like to thank H.E. Say Sam Al, Minister of Environment and H.E. Chuop Paris Under Secretary of state at the Ministry of Environment for welcoming us and presenting to the press and a large number of tourism stakeholders, a conscious travel and how we compensate our carbon impact. In collaboration with Teuk Saat 1001 NGO we were able to explain how we proceed and measure our carbon impact and purchase 128 T of carbon credits from them.
All Dreams Cambodia also presented a check of 7 248 USD to Teuk Saat 1001 for their free water distribution program in the kingdom's schools.