PapaKate Happy Tour

PapaKate Happy Tour នេះជាដំណើរឈ្វេងយល់កម្មវិធីបុណ្យនានាវត្តព្រះធម្មកាយ ដើម្បីចំណេះដឹងនិងសាមគ្គីសាសនា🙏លេខខ្មែរ017789027
(1)

🙏🙏🙏ស្នាដៃអស្ចារ្យ
20/07/2025

🙏🙏🙏ស្នាដៃអស្ចារ្យ

នាំភ្ញៀវមកទស្សនាកូនភូមិចិនសាធុជន តាមផ្លូវទៅភូមិចិនបានរ៉ាក់ថៃ🙏 ភ្ញៀវសរសើរថាពូកែគ្រប់គ្រងពេលវេលា និងឆ្លៀតចូលក្រៅកម្មវិធីបា...
22/05/2025

នាំភ្ញៀវមកទស្សនាកូនភូមិចិនសាធុជន តាមផ្លូវទៅភូមិចិនបានរ៉ាក់ថៃ🙏 ភ្ញៀវសរសើរថាពូកែគ្រប់គ្រងពេលវេលា និងឆ្លៀតចូលក្រៅកម្មវិធីបានច្រើន 🥰 ព្រោះខ្ញុំមិននាំភ្ញៀវចូលរៀនទេ(ចូលកន្លែងលក់វត្ថុអនុស្សាវរីយ៍) ចឹងយើងមានពេលច្រើនដើរលេង 🤭
🗓️24/02/2025
📲017 789 027
#ដំណើរកំសាន្ត

នាំភ្ញៀវមកទស្សនានិងថ្វាយបង្គំព្រះ នៅវត្តប៉ាតារាភីរម្យ ខេត្តឈៀងមៃ ដែលលឺមកថាមានដម្កល់ព្រះទន្តាព្រះសម្មាសម្ពុទ្ធ(ផ្នែកធ្គាម...
21/05/2025

នាំភ្ញៀវមកទស្សនានិងថ្វាយបង្គំព្រះ នៅវត្តប៉ាតារាភីរម្យ ខេត្តឈៀងមៃ ដែលលឺមកថាមានដម្កល់ព្រះទន្តាព្រះសម្មាសម្ពុទ្ធ(ផ្នែកធ្គាម) ដែលត្រូវបានអារាធនាពីស្រុកដយទុង(សម័យដើមជាទឹកដីភូមា) ដោយស្តេចនោរេសួន កាលសម័យនោះ🙏
🗓️25/02/2025
📲017 789 027
#ដំណើរកំសាន្ត

កាលពីថ្ងៃទី២២ មេសាកន្លងទៅនេះ ព្រះសង្ឃជាច្រើនពាន់អង្គដែលនិមន្តមកពីបណ្តា14ប្រទេសប្រជុំក្រោមកិច្ចអភិវឌ្ឍន៍សាសនា និងសាមគ្គីព...
24/04/2025

កាលពីថ្ងៃទី២២ មេសាកន្លងទៅនេះ ព្រះសង្ឃជាច្រើនពាន់អង្គដែលនិមន្តមកពីបណ្តា14ប្រទេសប្រជុំក្រោមកិច្ចអភិវឌ្ឍន៍សាសនា និងសាមគ្គីព្រះពុទ្ធសាសនាជុំវិញពិភពលោក នាវត្តព្រះធម្មកាយ 🙏

ផ្ទៃមេឃពេលសូត្រអញ្ជើញទេវតា ក្នុងកម្មវិធីបុណ្យមហាសង្ឃទាន 4ម៉ឺនជាងវត្ត ដែលមានព្រះសង្ឃចូលរួម 10ម៉ឺនអង្គ 🙏 ដុំពពកមួយដុំនោះ ស...
23/04/2025

ផ្ទៃមេឃពេលសូត្រអញ្ជើញទេវតា ក្នុងកម្មវិធីបុណ្យមហាសង្ឃទាន 4ម៉ឺនជាងវត្ត ដែលមានព្រះសង្ឃចូលរួម 10ម៉ឺនអង្គ 🙏 ដុំពពកមួយដុំនោះ ស្រដៀងរាជរថ ដែលលោកឪវត្តធម្មកាយតែងតែប្រាប់ថា ជារាជរថបល្ល័ងមាសបល្ល័ងពេជ្រដែលស្ថានសួគ៌តែងប្រើដឹកទេវតាដែលមានស័ក្តិខ្ពស់ ហែរហមដោយបរិវា 🙏បងប្អូនណាខ្លះបានឃើញដូចខ្ញុំ សូមសាធុកា

សកម្មភាពព្រះសង្ឃ 10ម៉ឺនអង្គនិមន្តចូលវេទិកាមហាសង្ឃទាន 🙏សូមអនុមោទនា ជ្រះថ្លានឹងបានឃើញព្រះសង្ឃច្រើនៗអង្គនិមន្តមកពីជាង 14ប្រ...
23/04/2025

សកម្មភាពព្រះសង្ឃ 10ម៉ឺនអង្គនិមន្តចូលវេទិកាមហាសង្ឃទាន 🙏សូមអនុមោទនា ជ្រះថ្លានឹងបានឃើញព្រះសង្ឃច្រើនៗអង្គនិមន្តមកពីជាង 14ប្រទេស 🙏

23/04/2025

📣សូមប្រគេនដំណឹង
=================
សាលាពុទ្ធិកសិក្សា មេត្តា ពពែក្រោម ជាថ្នាលបណ្តុះការអប់រំបែបព្រះពុទ្ធសាសនា ផ្តោតលេីព្រះបរិយត្តិសិក្សា ( ព្រះបាលី ព្រះវិន័យ ព្រះសូត្រ ព្រះអភិធម្ម ) ដេីម្បីចូលរួមទ្រទ្រង់ ពុទ្ធវចនៈឱ្យបានស្ថិតនៅអស់កាលជាអង្វែង។
===================================
សម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦ នេះសាលាពុទ្ធិកសិក្សា មេត្តា ពពែក្រោម ដែលស្ថិតនៅវត្តឯឡការាម (ពពែក្រោម) ភូមិពពែ ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល នឹងបើកទទួលសមណសិស្ស ចាប់ពីថ្ងៃនេះតទៅរហូតដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ ដែលត្រូវសិក្សាលើមុខវិជ្ជាដូចជា៖
- ព្រះបាលី
- ព្រះវិន័យបិដក
- ព្រះសុត្តន្តបិដក
- ព្រះ អភិធម្មត្ថសង្គហៈ
- ភាសាខ្មែរ និងគណិតវិទ្យា
- ភាសា អង់គ្លេស និង កំព្យូទ័រ
=======================
ទំនាក់ទំនង តាមទូរស័ព្ទ លេខ៖
*ព្រះពោធិនាគមុនី ឆន ម៉ៅមេត្តា (ព្រះគ្រូចៅអធិការ)៖
012293499/081293499
----------------------------------------
*ព្រះភិក្ខុសុភប្បញ្ញោ ស រដ្ឋា (ព្រះគ្រូសូត្រស្តាំ)៖
017899456/093899456
🌻 បរិយត្តិយេវ ពុទ្ធសាសនស្ស មូលំ || ព្រះបរិយត្តិប៉ុណ្ណោះជាឫសគល់នៃព្រះពុទ្ធសាសនា។
🌻 ចិរំ តិដ្ឋតុ ពុទ្ធសាសនំ || សូមឱ្យព្រះពុទ្ធសាសនាស្ថិតនៅអស់កាលជាអង្វែង។
សូមអនុមោទនា!

ចង្ហាន់ព្រះសង្ឃ 10ម៉ឺនអង្គ ត្រូវបានចំអិនយ៉ាងផ្ជិតផ្ចង់ និងអនាម័យខ្ពស់ តាំងពីម៉ោង8យប់រហូតទល់ភ្លឺ 🙏 សូមអនុមោទនាបុណ្យ🗓️ 21/...
22/04/2025

ចង្ហាន់ព្រះសង្ឃ 10ម៉ឺនអង្គ ត្រូវបានចំអិនយ៉ាងផ្ជិតផ្ចង់ និងអនាម័យខ្ពស់ តាំងពីម៉ោង8យប់រហូតទល់ភ្លឺ 🙏 សូមអនុមោទនាបុណ្យ
🗓️ 21/04/2025

នេះជាលើកទីមួយហើយដែលខ្ញុំបានឃើញទិដ្ឋភាពនៃការប្រជុំសង្ឃប្រហែល 10ម៉ឺនអង្គ និមន្តមកពី4ម៉ឺនជាងវត្ត និងប្រជាពុទ្ធបរិស័ទជាច្រើន...
22/04/2025

នេះជាលើកទីមួយហើយដែលខ្ញុំបានឃើញទិដ្ឋភាពនៃការប្រជុំសង្ឃប្រហែល 10ម៉ឺនអង្គ និមន្តមកពី4ម៉ឺនជាងវត្ត និងប្រជាពុទ្ធបរិស័ទជាច្រើនម៉ឺននាក់ ប្រជុំគ្នាសាងបុណ្យ ផ្សាយក្តីមេត្តា🙏 សំលេងនៃការចម្រើនពុទ្ធមន្ត លាន់លឺរំពងពេញទីព្រះចេតិយដែលមានទំហំមួយគីឡូម៉ែតបួនជ្រុង 🙏 ចាំបានថា ខណៈមួយនោះ ទីដែលមានមនុស្សយ៉ាងច្រើនកុះករ បែរជាស្ងាត់ជ្រាបគ្មានសំលេង(គ្រប់គ្នាអង្គុយសមាធិ) ចំណែកកំដៅព្រះអាទិត្យក៏ក្តៅសមគួរ តែមិនប៉ះពាល់ដល់ចិត្តអ្នកចូលរួមឡើយ មួយសន្ទុះមេឃក៏ត្រជាក់ 🙏 សំលេងសាធុជន និយាយព្រមគ្នាថា«សាធុ» លាន់លឺធ្វើអោយព្រឺរោមព្រឺសំបុរ ជ្រះថ្លានឹងអង្គកម្មវិធីបុណ្យ ជ្រះថ្លានឹងបុណ្យ🙏 ករុណាខ្ញុំសូមប្រគេននិងជូនបុណ្យដល់ធម្មញាតិទាំងអស់គ្នាផង សូមអនុមោទនាបុណ្យ

គណៈសង្ឃវត្តព្រះធម្មកាយនិមន្តទៅព្រលានយន្តហោះទទួលព្រះមហាថេរៈ ព្រះថេរៈ និងព្រះសង្ឃជាច្រើនពាន់អង្គដែលនិមន្តមកពីច្រើនប្រទេស ត...
22/04/2025

គណៈសង្ឃវត្តព្រះធម្មកាយនិមន្តទៅព្រលានយន្តហោះទទួលព្រះមហាថេរៈ ព្រះថេរៈ និងព្រះសង្ឃជាច្រើនពាន់អង្គដែលនិមន្តមកពីច្រើនប្រទេស ត្រូវបានអញ្ជើញនិមន្តមកវត្តព្រះធម្មកាយបណ្តើរៗហើយ ដើម្បីរួមគ្នាសាងបុណ្យធំ ហើយយកកំលាំងបុណ្យនេះទប់ទល់នឹងគ្រោះវិបត្តិផ្សេងៗដែលកើតឡើងនាពេលបច្ចុប្បន្ន ដោយអំណាច«បុណ្យ»តែម៉្យាង 🙏សូមអនុមោទនាបុណ្យ រីករាយនឹងបានឃើញព្រះសង្ឃនិមន្តមកប្រជុំអង្គច្រើនៗម៉ឺនអង្គយ៉ាងនេះ 🥰🙏

សកម្មភាពព្រះសង្ឃដែលនិមន្តមកពី4ម៉ឺនវត្ត ឆាន់ឆង្ហាន់ព្រឹកដែលរៀបចំដោយក្រុមការងារវត្តព្រះធម្មកាយប្រកបដោយអនាម័យ និងទឹកចិត្ត 🙏...
22/04/2025

សកម្មភាពព្រះសង្ឃដែលនិមន្តមកពី4ម៉ឺនវត្ត ឆាន់ឆង្ហាន់ព្រឹកដែលរៀបចំដោយក្រុមការងារវត្តព្រះធម្មកាយប្រកបដោយអនាម័យ និងទឹកចិត្ត 🙏🥰 សូមអនុមោនាបុណ្យ
🗓️ 22/04/2025

Address

Phnom Penh
120101

Telephone

+85517789027

Website

Alerts

Be the first to know and let us send you an email when PapaKate Happy Tour posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category