PhnomPenhcity

PhnomPenhcity Related to food, tourist trips etc

[English below]អង្គការសង្គមស៊ីវិលកម្ពុជាបានដាក់ញត្តិទៅប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសភ្នំពេញ, ថ្ងៃទី...
01/09/2025

[English below]

អង្គការសង្គមស៊ីវិលកម្ពុជាបានដាក់ញត្តិទៅប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស

ភ្នំពេញ, ថ្ងៃទី ២១ ខែសីហា ឆ្នាំ ២០២៥ – វិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា និងអង្គការសង្គមស៊ីវិលកម្ពុជាផ្សេងទៀតដែលធ្វើការលើកិច្ចព្រមព្រៀងទីក្រុងប៉ារីស (PPA) បានបញ្ចប់ការដាក់ញត្តិរបស់ខ្លួនស្តីពី “ការអំពាវនាវជាបន្ទាន់ដើម្បីធានាការទទួលស្គាល់ និងការគោរពអធិបតេយ្យភាពកម្ពុជា និងរក្សាសន្តិភាពយូរអង្វែង” ទៅកាន់ប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងនេះ។

ក្នុងរយៈពេលពីរថ្ងៃ អង្គការសង្គមស៊ីវិលបានបញ្ជូនញត្តិដោយផ្ទាល់ទៅកាន់ស្ថានទូត និងតំណាងរដ្ឋហត្ថលេខីក្នុងរាជធានីភ្នំពេញ។ សរុបមក ញត្តិនេះត្រូវបានដាក់ជូនប្រទេសហត្ថលេខីចំនួន ១៩ ក្នុងនោះមានអង្គការសហប្រជាជាតិ តាមរយៈ៖ ស្ថានទូតអូស្ត្រាលី, ប្រ៊ុយណេ, កាណាដា, ចិន, បារាំង, អាល្លឺម៉ង់, ឥណ្ឌា ឥណ្ឌូនេស៊ី, ជប៉ុន, ឡាវ, ហ្វីលីពីន, រុស្ស៊ី, សិង្ហបុរី, ថៃ, ចក្រភពអង់គ្លេស, សហរដ្ឋអាមេរិក, វៀតណាមនិងការិយាល័យអង្គការសហប្រជាជាតិនៅកម្ពុជា។

ញត្តិ​នេះក៏​ត្រូវ​បាន​ដាក់​ជូន​នាយក​រដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា តាម​រយៈ​ទីស្តីការ​គណៈរដ្ឋមន្ត្រី។ ជាចុងក្រោយ ក្រុមការងារកំពុងតែទាក់ទងជាមួយស្ថានទូតម៉ាឡេស៊ីដើម្បីបញ្ចប់ការដាក់ញត្តិនេះក្នុងពេលឆាប់ៗ។....
Cambodian Civil Society Submits Petition to Signatories of the Paris Peace Agreements

Phnom Penh, 21 August 2025 – The Cambodian Institute for Democracy (CID) and other Cambodian civil society organisations (CSOs) working on the Paris Peace Agreements (PPA) have completed the submission of their petition titled “Urgent Call to Ensure the Recognition and Respect of Cambodian Sovereignty and Uphold Lasting Peace” to the signatories of the Agreements.

Over two days, the CSOs directly delivered the petition to the embassies and representatives of the signatory states in Phnom Penh. In total, the petition was submitted to 19 signatories, including the United Nations: Australia, Brunei, Canada, China, France, Germany, India, Indonesia, Japan, Laos, the Philippines, Russia, Singapore, Thailand, the United Kingdom, the United States, Vietnam, and the United Nations.

The petition was also submitted to the Cambodian PM via the Office of the Council of Ministers. Last but not least, communication with the Embassy of Malaysia is ongoing to finalize the submission.

ប្រភព÷ លោកគ្រូ ប៉ា ចាន់រឿន
#កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស


#

 #រដ្ឋបាលលោកត្រាំនឹងលុបចោល VISA របស់និស្សិតចិននៅសហរដ្ឋអាម៉េរិកអាម៉េរិក៖ រដ្ឋបាលរបស់ប្រធានាធិបតី ដូណាល់ត្រាំ បានអះអាងថាអា...
31/05/2025

#រដ្ឋបាលលោកត្រាំនឹងលុបចោល VISA របស់និស្សិតចិននៅសហរដ្ឋអាម៉េរិក

អាម៉េរិក៖ រដ្ឋបាលរបស់ប្រធានាធិបតី ដូណាល់ត្រាំ បានអះអាងថាអាម៉េរិកនឹងលុប VISA (ទិដ្ឋាការ) របស់និស្សិតចិនដែលកំពុងតែសិក្សានៅក្នុងសហរដ្ឋអាម៉េរិក ដោយក្នុងនោះអ្នកដែលមានទំនាក់ទំនងជាមួយបក្សកុម្មុយនិស្តចិន ឬសិក្សាក្នុងវិស័យសំខាន់ៗរបស់អាម៉េរិកនិងត្រូវលុបចោលទិដ្ឋាការទាំងស្រុង។ នេះបើយោងតាមការប្រកាសរបស់ប្រមុខរដ្ឋមន្រ្តីក្រសួងការបរទេសអាម៉េរិកលោក Marco Rubio។

លម្អិត៖ https://kh.cc-times.com/posts/23485

លោកស្រីនាយករដ្ឋមន្រ្តីថៃថាខ្លួនមានជាប់«ឈាមជ័រចិន»និងថែមទាំងប្រកាសធានាសុវត្ថិភាពពលរដ្ឋចិនទៅថៃប៉េកាំង៖ នាយករដ្ឋមន្ត្រីថៃលោ...
07/02/2025

លោកស្រីនាយករដ្ឋមន្រ្តីថៃថាខ្លួនមានជាប់«ឈាមជ័រចិន»និងថែមទាំងប្រកាសធានាសុវត្ថិភាពពលរដ្ឋចិនទៅថៃ

ប៉េកាំង៖ នាយករដ្ឋមន្ត្រីថៃលោកស្រី Paetongtarn Shinawatra បានប្រកាសថា លោកស្រីមានឈាមចិនជាប់ និង ខ្លួន និងប្រកាសធានាសុវត្ថិភាពពលរដ្ឋចិនទៅថៃ។ ការអះអាងរបស់លោកស្រី ធ្វើឡើងក្នុងដំណើរទស្សនកិច្ចរបស់លោកស្រីទៅប្រទេសចិន និង ជួបជាមួយនិងលោកស៊ីជិន ភីង ជួបជជែកអំពីវិធានការបង្ក្រាបក្រុមល្បែងអនឡាញ។
👉🏻 លម្អិត៖

ប៉េកាំង៖ នាយករដ្ឋមន្ត្រីថៃលោកស្រី Paetongtarn Shinawatra បានប្រកាសថា លោកស្រីមានឈាមចិនជាប់ និង ខ្លួន និងប្រកាសធានាសុវត្ថ....

07/02/2025

ទន្លេចតុមុខ ឬ ទន្លេរមុខបួន គឺជាការប្រសព្វគ្នានៃទន្លេរទាំងបួន រួមមាន ទន្លេសាប, ទន្លេរមេគង្គលើទៅខាងកំពង់ចាម, ទន្លេមេគង្គក្រោមទៅខាងវៀតណាម និង ទន្លេរបាសាក់។
#ទន្លេរចតុមុខ #ប្រទេសកម្ពុជា🌾🇰🇭✨🍎

 #យោងតាមវីដេអូស្តីពី «ការរៀន និងបង្រៀនមុខវិជ្ជាប្រវត្តិសាស្រ្ត » ក្រសួងអប់រំ បានលើកឡើងថា សៀវភៅ «ខ្មែរ និងដំណើរឆ្ពោះទៅកាន...
07/02/2025

#យោងតាមវីដេអូស្តីពី «ការរៀន និងបង្រៀនមុខវិជ្ជាប្រវត្តិសាស្រ្ត » ក្រសួងអប់រំ បានលើកឡើងថា សៀវភៅ «ខ្មែរ និងដំណើរឆ្ពោះទៅកាន់វិបុលភាព» ដែលជា សៀវភៅសិក្សាបន្ថែម មានក្តោបខ្លឹមសារប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា ​ចាប់ពីតាំងសម័យសង្គមរាស្រ្តនិយម រហូតមកដល់បច្ចុប្បន្ន ដែលមានប្រភពឯកសារមកពីឯកសារប្រវត្តិសាស្រ្តដែល បានចងក្រងកន្លងមក ឈរលើគោលជំហរប្រកាន់ខ្ជាប់នូវការពិត មិនក្រឡៃប្រវត្តិសាស្រ្ត ប្រកបដោយក្រមសីលធម៌ វិជ្ជាជីវៈ ។

លម្អិត៖ https://kh.cc-times.com/posts/22244

18/01/2025

they are going to decorate a place for party

✨🇰🇭🍎

ពលរដ្ឋខ្មែរ និងខ្មែរក្រោមទទូចឲ្យរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត គិតគូរពីពលរដ្ឋខ្មែរក្រោម ឲ្យដូចភាគីវៀតណាមគិតគូរដល់ពលរដ្ឋគេនៅកម...
08/07/2024

ពលរដ្ឋខ្មែរ និងខ្មែរក្រោមទទូចឲ្យរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត គិតគូរពីពលរដ្ឋខ្មែរក្រោម ឲ្យដូចភាគីវៀតណាមគិតគូរដល់ពលរដ្ឋគេនៅកម្ពុជា
---
ពលរដ្ឋខ្មែរ និងខ្មែរក្រោម ទទូចឲ្យរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត គិតគូរពីបញ្ហារបស់ពលរដ្ឋខ្មែរក្រោម ឲ្យដូចភាគីវៀតណាម ដែលតែងស្នើដល់រដ្ឋាភិបាលកម្ពុជា ឲ្យយកចិត្តទុកដាក់លើពលរដ្ឋរបស់ពួកគេ ដែលកំពុងរស់នៅលើទឹកដីកម្ពុជា។ ចំណែកឯ អង្គការសមាគមខ្មែរកម្ពុជាក្រោមចំនួន៥ស្ថាប័ន នៅសប្ដាហ៍ក្រោយនេះ នឹងដាក់ញត្តិទៅកាន់រដ្ឋាភិបាលកម្ពុជា ស្នើឲ្យដោះស្រាយការរំលោភសិទ្ធិជនជាតិដើមខ្មែរក្រោម ពីសំណាក់អាជ្ញាធរវៀតណាម។
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
---
#វិទ្យុអាស៊ីសេរី #កម្ពុជា #វៀតណាម #ខ្មែរក្រោម #កម្ពុជាក្រោម #អសប #សហព័ន្ធខ្មែរកម្ពុជាក្រោម #សិទ្ធិមនុស្ស #សិទ្ធិជនជាតិដើម #សិទ្ធិសម្រេចវាសនាដោយខ្លួនឯង #សកម្មជនខ្មែរក្រោម #ភ្នំពេញ #ស្ថានទូត

08/07/2024

សង្គមខ្មែរគួរតែឱ្យ​តម្លៃនិងយកចិត្តទុកដាក់ចំពោះអ្នកការពារនិងលើកកម្ពស់សិទ្ធិមនុស្ស, សេរីភាព, ប្រជាធិបតេយ្យ និងយុត្តិធម៌សង្...
21/04/2024

សង្គមខ្មែរគួរតែឱ្យ​តម្លៃនិងយកចិត្តទុកដាក់ចំពោះអ្នកការពារនិងលើកកម្ពស់សិទ្ធិមនុស្ស, សេរីភាព, ប្រជាធិបតេយ្យ និងយុត្តិធម៌សង្គម​ឱ្យ​បានច្រើន​ជាង​តារាចម្រៀង, តារាអនឡាញ និងអ្នកលក់ឡេអនឡាញ ពីព្រោះបុគ្គលខាងដើមធ្វើកិច្ចការដើម្បីសង្គមនិងប្រយោជន៍រួមរបស់ជាតិ។

21/04/2024
ខ្ញុំបានស្គាល់សាស្ត្រាចារ្យ សំបូរ មាណ្ណារ៉ា តាំងពីខ្ញុំនៅជានិស្សិតទស្សនវិជ្ជានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ កាលពីឆ្នាំ១៩៩...
21/04/2024

ខ្ញុំបានស្គាល់សាស្ត្រាចារ្យ សំបូរ មាណ្ណារ៉ា តាំងពីខ្ញុំនៅជានិស្សិតទស្សនវិជ្ជានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ កាលពីឆ្នាំ១៩៩៨។ ប៉ុន្តែខ្ញុំមិនធ្លាប់បានរៀនជាមួយគាត់សោះ។ ម្ភៃឆ្នាំក្រោយ ខ្ញុំនិងគាត់បានក្លាយជាដៃគូវាគ្មិន/អ្នកវិភាគរបស់សារព័ត៌មានមួយចំនួន។ ទោះជាពេលខ្លះយើងមានទស្សនៈខុសគ្នា ប៉ុន្តែខ្ញុំគោរពការយល់ឃើញរបស់គាត់ ហើយក៏បានរៀនសូត្រខ្លៈពីគាត់ដែរ។

សាស្ត្រាចារ្យ មាណ្ណារ៉ា គឺជាបញ្ញវន្តដ៏កម្រមួយរូបនៅកម្ពុជា ពីព្រោះលោកមានទាំងចំណេះដឹង បេះដូងជាអ្នកអប់រំ, មនសិកា, ការឈឺឆ្អាលចំពោះបញ្ហាជាតិ និងសេចក្តីក្លាហានក្នុងការចែករំលែកនិងបញ្ចេញមតិ។

មរណភាពរបស់លោកគឺជាការបាត់បង់ធនធានអប់រំនិងជើងឯកផ្នែកសេរីភាពការបញ្ចេញមតិដ៏មានតម្លៃមួយរូបរបស់កម្ពុជា។ សូមវិញ្ញាណក្ខ័ន្ធលោកសាស្រ្តាចារ្យបានទៅកាន់សុគតិភព។

#សំបូរមាណ្ណារ៉ា #មនសិកា #ការឈឺឆ្អាលចំពោះបញ្ហាជាតិ #សេចក្តីក្លាហាន #ការចែករំលែក #បញ្ចេញមតិ

Address

Phnom Penh
120101

Telephone

+85578245359

Alerts

Be the first to know and let us send you an email when PhnomPenhcity posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to PhnomPenhcity:

Share