JAYA KH ខ្មែរជ័យ

JAYA KH ខ្មែរជ័យ SHARING EDUCATION, GROWTH AND DEVELOPMENT

សូមអនុមោទនាក្នុងឱកាសបុណ្យចេញព្រះវស្សាខាងមុខនេះ!---------------------យេីងខ្ញុំសហការណ៍ក្រុមហ៊ុនទេសចរណ៍ឡាក់គីស្តារនិងក្រុមហ...
20/10/2023

សូមអនុមោទនាក្នុងឱកាសបុណ្យចេញព្រះវស្សាខាងមុខនេះ!
---------------------
យេីងខ្ញុំសហការណ៍ក្រុមហ៊ុនទេសចរណ៍ឡាក់គីស្តារនិងក្រុមហ៊ុនដំរីពេជ្របានរៀបចំដំណើរកម្សាន្តមួយរយៈពេលកន្លះថ្ងៃ​ទៅកាន់ #កោះឧកញ៉ាតី។
🗓ចេញដំណើរថ្ងៃទី ២៩ ខែតុលា ឆ្នាំ២០២៣
🕠 ម៉ោងចេញដំណើរ ០៩:០០ ព្រឹក
📍 ទីតាំងចេញដំណើរ:​ នៅកំពង់ផែទីតានិច ជាប់ភោជនីយដ្ឋានបុប្ផាភ្នំពេញ
👉តម្លៃ 40,000៛ / ម្នាក់
🖊កម្មវិធីរួមមាន៖
- ជិះទូកគយគន់ទេសភាពដងទន្លមេគង្គ
- ធ្វើបុណ្យរាប់បាត្រនៅវត្តចុងកោះ
- ជិះកង់បីទស្សនាភូមិអ្នកស្រុកលើកោះ
- ទស្សនាសួនចំការស្នេហ៍
- ស្វែងយល់អំពីការចិញ្ចឹមដង្កូវនាង
- យល់ដឹងពីសូត្រខ្មែរ និង ការតម្បាញ
🖊តម្លៃមានរួមបញ្ចូល
- សំបុត្រទូកទៅមក
- មាននំបញ្ចុកសម្លរការីសម្រាប់អាហារថ្ងៃត្រង់
- អាហារសម្រាប់រាប់បាត្រនៅវត្តលើកោះ
- កង់បីជូនទៅមកលើកោះ
-សំបុត្រចូលទស្សនាសួនចំការស្នេហ៍ (សំបុត្រសម្រាប់ខ្មែរ)

👉សូមទំនាក់ទំនង​ Dara Nikor​ Trip តាមTelegram ខាងក្រោម​ សម្រាប់ព័ត៌មានលម្អិត៖
https://t.me/dara_nikor_Trip

😻សូមអរគុណ..!

ទេសភាពស្អាតអមជាមួយពពកដេរដាស់🇰🇭😍
11/10/2023

ទេសភាពស្អាតអមជាមួយពពកដេរដាស់🇰🇭😍

មោទនភាព​ជាតិខ្មែរ​💋😍🙏🇰🇭
05/10/2023

មោទនភាព​ជាតិខ្មែរ​💋😍🙏🇰🇭

ស្នាមញញឹម​ខ្មែរ..! 🇰🇭🎉🎊

😘😍💋🙏
04/10/2023

😘😍💋🙏

អបអរសាទរទិវាទេសចរណ៍ពិភពលោក..! 🥰Happy World Tourism Day..!🎊
27/09/2023

អបអរសាទរទិវាទេសចរណ៍ពិភពលោក..! 🥰
Happy World Tourism Day..!🎊

អបអរសារទរ​ប្រាសាទកកោះកែរបានដាក់បញ្ចូលក្នុងបញ្ជីសម្បតិ្តបេតិកភណ្ឌពិភពលោកនៅថ្ងៃទី១៧​ ខែកញ្ញា​ ឆ្នាំ២០២៣។         រូបភាព:Go...
17/09/2023

អបអរសារទរ​ប្រាសាទកកោះកែរបានដាក់បញ្ចូលក្នុងបញ្ជីសម្បតិ្តបេតិកភណ្ឌពិភពលោកនៅថ្ងៃទី១៧​ ខែកញ្ញា​ ឆ្នាំ២០២៣។



រូបភាព:Google

😊ខ្ញុំបានចូលទស្សនារួចហេីយ​..! 🇫🇷នៅសល់តែ៤ម៉ោងទៀតទេ​ក្នុងការចូលទស្សនាស្ថា​នទូតបារាំង​ សូមរួសរាន់ឡេីង។
16/09/2023

😊ខ្ញុំបានចូលទស្សនារួចហេីយ​..!

🇫🇷នៅសល់តែ៤ម៉ោងទៀតទេ​ក្នុងការចូលទស្សនាស្ថា​នទូតបារាំង​ សូមរួសរាន់ឡេីង។

📣ដំណឹងនិងឱកាសល្អសម្រាប់បងប្អូនចង់ចូលរួមទិវាបេតិកភណ្ឌនៅស្ថានទូតបារាំង​ បានមកដល់ហេីយ..! 👉បន្ទាប់ពីបានស្វាគមន៍អ្នកចូលទស្សនា...
12/09/2023

📣ដំណឹងនិងឱកាសល្អសម្រាប់បងប្អូនចង់ចូលរួមទិវាបេតិកភណ្ឌនៅស្ថានទូតបារាំង​ បានមកដល់ហេីយ..!

👉បន្ទាប់ពីបានស្វាគមន៍អ្នកចូលទស្សនាជាង ១ ៤០០នាក់កាលពីឆ្នាំមុន ស្ថានទូតបារាំងប្រចាំនៅកម្ពុជានឹងបើកទ្វារទទួលសាធារណជនម្តងទៀតនៅថ្ងៃសៅរ៍ ទី១៦ ខែកញ្ញា ឆ្នាំ២០២៣ ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ៤ រសៀល នៅក្នុងឱកាសនៃទិវាបេតិកភណ្ឌ។

😍លោកអ្នកអាចចូលទស្សនា ឬស្វែងយល់ជាថ្មីនូវឧទ្យានស្ថានទូតដ៏ស្រស់ស្អាត ព្រមទាំងអគារនានាដែលពោរពេញដោយប្រវត្តិសាស្ត្រ។ លើផ្ទៃដី 4.7 ហិកតា ឧទ្យានស្ថានទូតគឺជាតំបន់បៃតងដ៏ធំជាងគេមួយនៅភ្នំពេញ។ វាជាកន្លែងសម្រាប់ជីវៈចម្រុះ ក្នុងនោះរួមមានដើមឈើជាង៥០ប្រភេទ ប្រមាណ ២០០ដើម និងសត្វមួយចំនួន ដែលយើងកំពុងធ្វើជំរឿន។ លោកអ្នកក៏នឹងបានឃើញផងដែរនូវទ្វាររបងចាស់របស់ស្ថានទូត ដែលត្រូវបានេពិព៌ណនានៅក្នុងរឿងមួយរបស់លោក François Bizot ស្តីពីការដួលរលំនៃទីក្រុងភ្នំពេញក្នុងឆ្នាំ 1975។ ដោយសារទិវាបេតិកភណ្ឌនៅឆ្នាំនេះធ្វើឡើងជុំវិញប្រធានបទ "បេតិកភណ្ឌមានជីវិត" យើងនឹងបង្ហាញលោកអ្នកនូវនំប៉័ងបារាំង ដែលត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូ ជាមួយការចូលរួមពីហាងនំប៉័ង Kayser។

😘នៅពេលចេញទៅវិញ លោកអ្នកអាចទស្សនាការតាំងពិពណ៌រូបថតដែលព្យួរនៅលើរបងស្ថានទូត ក្នុងឱកាសនៃការប្រារព្ធខួបលើកទី 70 របស់វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បន្ទាប់មកទៅទស្សនាវិមានរំលឹកដល់អ្នកទទួលអនិច្ចកម្មក្នុងសង្គ្រាមលោកលើកទី ដែលទើបត្រូវបានសាងសង់ដូចដើមឡើងវិញដោយរាជរដ្ឋាភិបាលកម្ពុជា។

🙏សម្រាប់ការទស្សនាស្ថានទូតបារាំង មានមគ្គុទ្ទេសក៍ពន្យល់ជាក្រុមជាភាសាបារាំង (ម៉ោង 9ព្រឹក, ម៉ោង 10ព្រឹក ម៉ោង 2រសៀល) ភាសាខ្មែរ (ម៉ោង 9:40ព្រឹក, 10:40ព្រឹក, 2:40រសៀល) និងភាសាអង់គ្លេស (ម៉ោង 9:20ព្រឹក, 10:20ព្រឹក, 2:20រសៀល) សម្រាប់ភ្ញៀវដែលចង់បាន។

😻ផ្តួចផ្តើមឡើងនៅឆ្នាំ 1985 ដោយប្រទេសបារាំង ទិវាបេតិកភណ្ឌអ៊ឺរ៉ុបសព្វថ្ងៃត្រូវបានប្រារព្ធនៅក្នុងប្រទេសជាង 50 ។ នៅកម្ពុជា អគារគួរឱ្យកត់សម្គាល់ផ្សេងៗទៀតក៏នឹងបើកទ្វារសម្រាប់សាធារណជនក្នុងឱកាសនេះផងដែរ រួមមានទីភ្នាក់ងារអភិវឌ្ឍន៍បារាំង ការិយាល័យអង្គការយូណេស្កូ សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ សាលារាជធានីភ្នំពេញ និងមជ្ឈមណ្ឌលនៃសាលាបារាំងចុងបូព៌ា (EFEO) នៅខេត្តសៀមរាប(សូមមើលកម្មវិធីខាងក្រោម)។

⚠️ការចូលទស្សនាគឺឥតបង់ថ្លៃ និងគ្មានការចុះឈ្មោះជាមុន ប៉ុន្តែកាបូបធំៗមិនត្រូវបានអនុញ្ញាតឲ្យយកចូលទេ។ សូមយកទឹក និងពាក់ស្បែកជើងសមស្របសម្រាប់ដើរក្នុងឧទ្យាន។

Cr: រូបភាព​ និងព័ត៌មាន​ (ផេករបស់ស្ថានទូតបារាំង)

🙏សូមជម្រាបសួរបងប្អូន..! ✍️កម្មវិធីសិក្សាស្វែងយល់ពីព្រះបរមរាជវាំង​ឥតគិតថ្លៃ នឹងប្រព្រឹត្តទៅៈ👉ថ្ងៃ​ អាទិត្យ​ ទី១៧​ ខែកញ្ញា...
11/09/2023

🙏សូមជម្រាបសួរបងប្អូន..!

✍️កម្មវិធីសិក្សាស្វែងយល់ពីព្រះបរមរាជវាំង​ឥតគិតថ្លៃ នឹងប្រព្រឹត្តទៅៈ
👉ថ្ងៃ​ អាទិត្យ​ ទី១៧​ ខែកញ្ញា​ ឆ្នាំ២០២៣
👉ម៉ោង​ 8:00​ ដល់​ 10:00​ ព្រឹក
👉នៅមុខព្រះបរមរាជវាំង

ដេីម្បីចុះឈ្មោះ​ សុំឈ្មោះ​ និងលេខទូរស័ព្ទ​ និង​ សូមប្រាកដថា​ បានអញ្ចេីញចូលរួម​ ១០០%​ ព្រោះចំនួនអ្នកចូលរួមត្រឹម20នាក់ប៉ុណ្ណោះ។

ការចុះឈ្មោះតាមរយៈលីងខាងក្រោម👇
https://docs.google.com/forms/d/e/1FAIpQLSfUb1E3iwsMJ_Vl0c8oJvKPlJjq-3qhTlsqW3yXmR6EcB7XlQ/viewform?usp=pp_url

សូមទំនាក់ទំនង​ Dara Nikor​ Trip តាមTelegram​ សម្រប់ព័ត៌មានលម្អិត៖
https://t.me/+XsCsVkL5FTQwYmU1

👉បាតុភូតព្រះអាទិត្យរះចំកំពូលកណ្តាលនៃប្រាសាទអង្គរវត្ត​ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២១​ ២២​ និង២៣​ ខែមិនា​ និងខែកញ្ញា។ ✍️យោងតាម...
10/09/2023

👉បាតុភូតព្រះអាទិត្យរះចំកំពូលកណ្តាលនៃប្រាសាទអង្គរវត្ត​ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២១​ ២២​ និង២៣​ ខែមិនា​ និងខែកញ្ញា។

✍️យោងតាមទ្រឹស្តីសាសនាហិណ្ឌូ៖​ អង្គរវត្តជាគម្ពីស្ថាបត្យកម្មស្ដីពីតារាសាស្ត្រ

✅ ប្រវែងទាំងបណ្ដោយទាំងទទឹងអនុលោមទៅតាមស័កទាំង៤នៃវដ្ដផែនដី។ មានទីតាំងស្ថិតនៅគន្លងអ័ក្សបន្ទាត់តែមួយរវាងផែនដី ព្រះចន្ទ និង ព្រះអាទិត្យ ដែលគេអាចផ្ទៀងផ្ទាត់បានអំឡុងបាតុភូតសុគ្រាស។

✅ មានកំណត់ត្រាពីទិន្នន័យចំនួនថ្ងៃផ្លាស់ទី ព្រះអាទិត្យ និងព្រះច័ន្ទពីអឌ្ឍគោលខាងត្បូង និងអឌ្ឍគោលខាងជើង គឺចំនួន១៨០ថ្ងៃ។ ពីផ្នែកខាងត្បូងបំផុតនៃបំលាស់ទីព្រះអាទិត្យរហូតដល់ចំនុចកណ្ដាលអេក្វាទ័រមានចំនួន ៩២ ថ្ងៃ ដែលមានតំណាងឲ្យចម្លាក់អសុរាចំនួន៩២នៅផ្នែកខាងត្បូងក្នុងផ្ទាំងកូរសមុទ្រទឹកដោះ។ ឯ ពីអេក្វាទ័រទៅដល់ចំនុចខាងជើងបំផុតនៃអឌ្ឍគោលខាងជើងមានចំនួន៨៨ថ្ងៃដែលមានរូបទេវតាទាំង៨៨ជាតំណាងក្នុងផ្ទាំងកូរសមុទ្រទឹកដោះផ្នែកខាងជើង។

*បញ្ជាក់ ហិណ្ឌូវិទ្យាសន្មត់យកអឌ្ឍគោលខាងជើងនៃផែនដីជាឋានទេវតា ចំនែកអឌ្ឍគោលខាងត្បូងជាឋានយក្សអសុរា។

🇰🇭ភាពអស្ចារ្យទាំងប្រាំបីរបស់ប្រាសាទអង្គរវត្ត១.  អង្គរវត្តជាសំណង់ព្រហ្មញ្ញសាសនាធំជាងគេបំផុតនៅលើ ពិភពលោក២.  ជារៀងរាល់ឆ្នាំ...
02/09/2023

🇰🇭ភាពអស្ចារ្យទាំងប្រាំបីរបស់ប្រាសាទអង្គរវត្ត
១. អង្គរវត្តជាសំណង់ព្រហ្មញ្ញសាសនាធំជាងគេបំផុតនៅលើ ពិភពលោក
២. ជារៀងរាល់ឆ្នាំតែងតែមានបាតុភូតព្រះអាទិត្យរះចំកំពូលកណ្តាលនៃប្រាសាទអង្គរវត្ត ហៅថា "សមរាត្រី "ចាប់ពីថ្ងៃទី២១ ២២ ២៣ ខែមិនា និងខែកញ្ញា
៣. គ្រឹះប្រាសាទអង្គរវត្តធ្វើឡើងពីខ្សាច់ ដែលមានកំរិតហើម ខ្ពស់សម្រាប់ទ្រទ្រង់ថ្មរាប់ម៉ឺន ដុំ និងកសិ្សណទឹកព័ទ្ធជុំវិញ ដើម្បីរក្សាលំនឹងប្រាសាទ ដូច្នេះត្រូវតែមានទឹកជានិច្ចមិនអាចរីងបានទេ
៤. ប្រាសាទអង្គរវត្តត្រូវបានជ្រើសរើស ជាតំបន់គោលដៅទេសចរណ៍ទី១ក្នុងចំណោមតំបន់គោលដៅទេសចរណ៍ទាំង១០នៅលើ ពិភពលោកដោយក្រុមហ៊ុនTripAdvisor នៅក្នុងឆ្នាំ២០១៥ ឆ្នាំ២០១៧ និងឆ្នាំ២០១៨
៥. ចម្រឹងបង្អួចប្រាសាទអង្គរវត្តជះស្រមោលចេញកំពូលបី ឬប្រាំដូចកំពូលប្រាសាទអង្គរវត្តដែរ
៦. ប្រាសាទអង្គរវត្តបានក្លាយទៅជាសម្បត្តិបេតិកភណ្ឌពិភពលោកមុនគេបង្អស់របស់ប្រទេសកម្ពុជានៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២ដែលមានទំហំ៤០១គីឡូម៉ែត្រការ៉េ រួមទាំងប្រាសាទផ្សេងៗទៀតជាច្រើន
៧. ប្រាសាទអង្គរវត្តមានលក្ខណៈពិសេសមួយគឺប្រែពណ៌ពីសំរិទ្ធទៅប្រាក់ ពីប្រាក់ទៅមាស ទៅតាមពេលព្រឹក ពរលថ្ងៃ​ និង ពេលល្ងាចយ៉ាងទៀងទាត់
៨. ប្រាសាទអង្គរវត្តមានលាក់បង្កប់រូបភាពច្រើនជាង 200 ផ្ទាំងដែលមិនអាចមើលឃើញដោយភ្នែកទទេបាន ត្រូវជំនួយដោយបច្ចេកវិទ្យា Scan Effect

🙏 សូមអរគុណ..!

☺នេះជាកម្មវិធីចែករំលែកចំណេះដឹងលេីកទី៧ទៅកាន់កោះឧកញ៉ាតីដេីម្បីស្វែងយល់ពីការចិញ្ចឹមដង្កូវនាងនិងតម្បាញសូត្រ​ ជាពិសេសទទួលបានច...
29/08/2023

☺នេះជាកម្មវិធីចែករំលែកចំណេះដឹងលេីកទី៧ទៅកាន់កោះឧកញ៉ាតីដេីម្បីស្វែងយល់ពីការចិញ្ចឹមដង្កូវនាងនិងតម្បាញសូត្រ​ ជាពិសេសទទួលបានចំណេះផ្សេងៗជាច្រេីនទៀតថែមទាំងការផ្តល់រង្វាន់លេីកទឹកចិត្តជាសំបុត្រទូកដែលឧបត្ថម្ភដោយCrocodile River Cruise និង​ Diamond Elephant Travel ចំពោះអ្នកដែលឆ្លេីយសំណួរត្រូវ។

🙏សូមអរគុណចំពោះបងប្អូនដែលតែងតែចូលរួមក្នុងកម្មវិធីចែករំលែកចំណេះដឹងហេីយការចូលរួមរបស់បងប្អូនជាកម្លាំងចិត្តសម្រាប់ខ្ញុំនៅក្នុងបង្កេីតកម្មវិធីនេះជាបន្តបន្ទាប់ទៀត។

Address

#A19, Street Concrete, SK Prek Phnov, Khan Prek Phnov
Phnom Penh
121101

Telephone

+85510756933

Website

Alerts

Be the first to know and let us send you an email when JAYA KH ខ្មែរជ័យ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to JAYA KH ខ្មែរជ័យ:

Share

Category