06/02/2024
បុណ្យចូលឆ្នាំចិន ឬ ហៅម្យ៉ាងទៀតថា បុណ្យនានិទាឃរដូវ គឺថ្ងៃឈប់សំរាកដ៏សំខាន់បំផុត សំរាប់ជនជាតិចិន។ មានប្រជាជនមួយចំនួន ជាពិសេសជនជាតិចិននៅក្រៅប្រទេស បានហៅពិធីបុណ្យនេះថា បុណ្យចូលឆ្នាំច័ន្ទគតិថ្មី ។ ជាប្រពៃណី ពិធីបុណ្យនេះ ចាប់ផ្ដើមនៅថ្ងៃទីមួយ នៃខែទីមួយតាមច័ន្ទគតិ (ភាសាចិន៖ 正月, pinyin៖ zhēng yuè) ក្នុងប្រតិទិនចិន ហើយបញ្ចប់ទៅវិញ នៅថ្ងៃទី១៥ ដែលគេហៅថ្ងៃនេះថា ពិធីបុណ្យបង្ហោះគោម។ ពេលល្ងាច នៅថ្ងៃបុណ្យចូលឆ្នាំចិន ត្រូវគេឲ្យឈ្មោះថា ជូស៊ី (除夕, ជាពាក្យកាត់ របស់ពាក្យ 年除夕 នៀនជូស៊ី, ហើយពាក្យជូស៊ី សម្រាប់ប្រើក្នុងប្រទេសតៃវ៉ាន់)។ ពាក្យនេះមានន័យថា “ពេលល្ងាចឆ្លងឆ្នាំ”។