20/05/2026
“ទ្រឹស្តីកាហ្វេឡាតេ” ឬ “The Latte Factor”
តើអ្នកធ្លាប់ឆ្ងល់ទេថា ហេតុអ្វីបានខំប្រឹងធ្វើការយ៉ាងលំបាក (Working Hard) ស្ទើរគ្មានពេលសម្រាក ប៉ុន្តែនៅតែគ្មានសល់លុយ? មួយខែៗ បង្វិលលុយមុខក្រោយស្ទើរតែមិនទាន់។
[…] រឿងពិត ដែលកំពុងតែសម្លាប់ដង្ហើមសេដ្ឋកិច្ចរបស់អ្នកនោះ វាមិនមែនជាការចំណាយលុយ ទិញផ្ទះ វីឡា ឡាន ឬទិញដីនោះទេ តែវាគឺជា “លុយកាក់សេន” ដែលអ្នកបានចាយវាយរាល់ថ្ងៃដោយមិនដឹងខ្លួន ដែលគេហៅថា “ទ្រឹស្តីកាហ្វេឡាតេ” ឬ “The Latte Factor”។
[…] កាហ្វេមួយកែវ គ្រឿងស្រវឹងមួយកែវ ឬរបស់របរថោកៗដែលមើលនៅលើផ្សារអនឡាញ ជារឿយៗកំពុងតែ “លួងលោមអារម្មណ៍”ឬ ជាអន្ទាក់បេះដូង“Impulse Buying” លើខ្លួនយើងដោយមិនដឹងខ្លួន។ ប៉ុន្តែ ការពិតនោះ វាគឺជាអន្ទាក់ដ៏សែនក្តៅដូចភ្នំក្លើង ដែលកំពុងតែលេបត្របាក់អនាគតរបស់យើងបន្តិចម្តងៗយ៉ាងស្ងៀមស្ងាត់។
[…] ដូចពាក្យចាស់បុរាណពោលថា “ស្រក់ទឹកជារឿយៗ ពេញពាង” ឬ ផ្ទុយទៅវិញ “ធ្លាយរន្ធតូចមួយ ក៏អាចធ្វើឱ្យលិចទូកទាំងមូលបានដែរ”។ ការបណ្តោយឱ្យលុយតូចតាចលេចធ្លាយរាល់ថ្ងៃ គឺមិនខុសពីការបើកទ្វារឱ្យមេឃាតកស្ងៀមស្ងាត់ចូលមកបំផ្លាញដង្ហើមហិរញ្ញវត្ថុរបស់អ្នកនោះទេ។
@ដកស្រង់ចេញពីសៀវភៅ @ទ្រឹស្តីកាហ្វេឡាតេ Prom KimSeng-ព្រំ គឹមសេង