រៀបទ្រីប Reap Trip

រៀបទ្រីប Reap Trip Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from រៀបទ្រីប Reap Trip, Phnom Penh.

ភ្នំខ្នងព្រះអង្គ ខេត្តពោធិ៍សាត់__________________________ភ្នំខ្នងព្រះអង្គ​ មានរឿងរ៉ាវ និងរឿននិទានជាច្រើនទាក់ទិនអំពី តំបន...
27/08/2024

ភ្នំខ្នងព្រះអង្គ ខេត្តពោធិ៍សាត់
__________________________

ភ្នំខ្នងព្រះអង្គ​ មានរឿងរ៉ាវ និងរឿននិទានជាច្រើនទាក់ទិន
អំពី តំបន់ប្រវត្តិសាស្រ្តមួយនេះ អ្នកខ្លះហៅថាខ្នងព្រះអង្គ
ខ្លះក៏ហៅថា ព្រះបាទជាន់ផ្អៀង ខ្លះទៀតក៏ហៅថាផ្នូរនាងពៅ
ខ្លះក៏ហៅថា ប្រលានលាងសត្វ​ ខ្លះក៏មានឃើញដូនជីស្លៀកស​រស់នៅសមាធិ-ទានសីល រួចហៅថា ពយដូនជី។​
នៅលេីកំពូលភ្នំ​ មានវាលស្មៅខៀវស្រងាត់មួយដ៏ធំ​ អមដោយ
អាកាសធាតុត្រជាក់​ ពពក​ អ័ព្ទ​ និងមានព្រៃព្រឹក្សា
នៅពីក្រោមជេីងភ្នំ​ អ្វីកាន់តែពិសេសជាងនេះ​
គឺមានរូបចម្លាក់​ នៅលេីផ្ទាំងថ្ម​ដែលបន្សល់តាំងពី
យូរណាស់មកហេីយ​។

កម្រមានអ្នកស្គាល់​ និងទៅដល់ទីនោះក្រៅពីព្រានព្រៃ​។
ភ្នំខ្នងព្រះ​ មានកម្ពស់ប្រមាណ​ ១២០០ម៉ែត្រ ស្ថិតនៅសហគមន៍ម៉ុងរី ឃុំប្រម៉ោយ ស្រុកវាលវែង ជាប់ព្រំប្រទល់នឹងស្រុកភ្នំក្រវ៉ាញ ខេត្តពោធិសាត់ ។

ដេីម្បីទៅដល់ទីនោះ​ យេីងត្រូវធ្វេីដំណេីរដោយមធ្យោបាយ
យានយន្ត​ រួចជិះសាឡាងឆ្លងទៅកាន់ភូមិ​ (សម្រាប់ម៉ូតូ​ និងថ្មេីរជេីង)​។ ដល់ភូមិយេីងត្រូវបន្តដំណេីរប្រមាណ១០គីឡូ​ម៉ែត្រ​ដោយគោយន្ត​ ឬម៉ូតូ​ (ផ្លូវដី​ពិបាក​ និងរអិល) ដល់ចុងភូមិ​ ជាពេលដែរត្រូវធ្វេីដំណេីរដោយថ្មេីរជេីងទៅកាន់កំពូលភ្នំ​ ចម្ងាយប្រមាណ​ ១៨គីឡូម៉ែត្រ​ ដោយដេីរកាត់ចំការក្រូច
ឆ្លងទឹកជាច្រេីនកន្លែង​ មានត្រឹមកជេីង​ រហូតដល់ត្រឹមចង្កេះ​ក៏មាន​ កន្លែងខ្លះទៀតមានទឹកហូរខ្លាំងពិបាកក្នុងការដេីរឆ្លង​
(គួរត្រៀមខ្សែពួរសម្រាប់ការពារគ្រោះថ្នាក់ដោយប្រការណាមួយ)។ តាមផ្លូវមានព្រៃក្រាស់ៗ​ គ្មានដានដេីរចាស់​ ពេលខ្លះបងខាងសហគមន៍ ត្រូវត្រួសត្រាយមែកឈេីខ្លះៗ​ ទេីបមានផ្លូវដេីរ​។ ដេីរកាន់តែកៀកកំពូល​ ចំណោទខ្ពស់ៗកាន់តែច្រេីន​ គ្មានមែកឈេី​ ឬវល្លិ៍សម្រាប់តោង​ គឺមានតែវារឡេីងភ្នំ។ ទីបំផុតក្រុមយេីងក៏ទៅដល់កំពូល ភ្នំខ្នងព្រះអង្គ​ ដោយចំណាយពេលប្រមាណ១យប់​ ២ថ្ងៃ​ ដោយបោះតង់គេងកណ្តាលផ្លូវ​។ ដោយសារក្រុមយេីងចេញដំណេីររៀង
រសៀលបន្តិច។ គួរបញ្ជាក់ផងដែរ​ តាមបទពិសោធន៍លេីកនេះ​ យេីងគួរទៅដល់ភូមិ​ និងចេញដេីរឡេីងភ្នំពីព្រលឹម​ ជារឿងល្អបំផុត​ ដែលយេីងអាចឡេីងដល់កំពូល​ មុនមេឃងងឹត។

សូមរៀបចំទុកដាក់សម្រាមអោយមានរបៀបរៀបរយ​ ដេីម្បីអោយតំបន់ទេសចរកាន់តែស្រស់ស្អាត។

__________________________

អត្ថបទ៖​ រស់​ សន្ធិ
សហគមន៍៖​ បងហ៊ូយ 0973461599

10/07/2024

ទិដ្ឋភាពតំបន់ ភ្នំខ្នងផ្សា ខេត្តកំពង់ស្ពឺ
____________________________
ថត និងផលិត៖ ខែកក្កដា ឆ្នាំ២០២៤

កំពូលភ្នំនៃតំបន់ភ្នំខ្នងផ្សា រដូវកាលថ្មី ទិដ្ឋភាពថ្មី_________________________________ខ្នងផ្សា រលាក់កងជេីង ខេត្តកំពង់ស្ព...
08/07/2024

កំពូលភ្នំនៃតំបន់ភ្នំខ្នងផ្សា រដូវកាលថ្មី ទិដ្ឋភាពថ្មី
_________________________________
ខ្នងផ្សា រលាក់កងជេីង ខេត្តកំពង់ស្ពឺ
រូបថត៖ ថ្ងៃទី ៥-៦-៧ កក្កដា ២០២៤

01/07/2024

ដឹកនាំកងកម្លាំងទៅងូតទឹក😍
#កំឡូតផ្លាតូ_ល្អាងគ្រី

ជំរុំតង់ កំឡូតផ្លាតូ - ភ្នំល្អាងគ្រី នៅឧទ្យានជាតិជួរភ្នំក្រវ៉ាញ ខេត្តកោះកុង_____________________________________________...
24/06/2024

ជំរុំតង់ កំឡូតផ្លាតូ - ភ្នំល្អាងគ្រី នៅឧទ្យានជាតិជួរភ្នំក្រវ៉ាញ ខេត្តកោះកុង
________________________________________________
ទីតាំងភូមិសាស្រ្ត៖​ ស្ថិតក្នុងឧទ្យានជាតិជួរភ្នំក្រវ៉ាញ
ក្នុងភូមិសាស្រ្តភូមិពោធិ៍បឹង ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង
ដែលមានចម្ងាយប្រមាណ ៤.៥គីឡូម៉ែត្រ និងកំពស់ប្រមាណ ៤០០ម៉ែត្រ
ពីនីវ៉ូទឹកសមុទ្រ (ថ្មេីរជេីងឡេីងភ្នំប្រមាណ ៣-៤ម៉ោង តាមល្បឿន
និងកម្លាំង) ។ នៅទីនោះទេសភាពក៏មិនចាញ់ភ្នំផ្សេងៗផងដែរ ដែលមានវាលធំសម្រាប់បោះតង់ អង្គុយកម្សាន្ត គយគន់ទេសភាពធម្មជាតិ ព្រៃព្រឹក្សា
ស្តាប់សម្លេងសត្វ ពពកឃ្មួរឃ្មាញ់ ទឹកជ្រោះ និងអាកាសធាតុត្រជាក់ ។
ព្រលឹមស្រាងៗ យេីងអាចរង់ចាំទស្សនាហ្វូងសត្វប្រចៀវហោះចូលរូង
នៅខាងក្រោមច្រាំងបាក់ និងទស្សនាទេសភាពថ្ងៃរះផងដែរ ។
ដេីម្បីទៅកាន់ទីនោះ៖ យេីងអាចជិះម៉ូតូ ឬឡាន ពីភ្នំពេញ
ទៅដល់ផ្ទះសហគមន៍ (ប្រមាណ២០០គីឡូម៉ែត្រ ពីភ្នំពេញ)
យេីងអាចបន្តដំណេីរទៅកាន់ជេីងភ្នំដោយដេីរ ជិះម៉ូតូ
ឬដោយជិះគោយន្ត (ប្រមាណ១០គីឡូម៉ែត្រ ពីភូមិ) បន្ទាប់មកទៀត
ត្រូវដេីរឡេីងទៅកាន់កំពូលភ្នំ (ប្រមាណ ៤.៥គីឡូម៉ែត្រ ពីជេីងភ្នំ) ។
ការធ្វេីដំណេីរ៖ យើងធ្វើដំណើរតាមផ្លូវជាតិលេខ៤ ឬផ្លូវល្បឿនលឿន
ឆ្ពោះទៅ ស្ពានស្រែអំបិល ហើយបត់ស្តាំចូលតាមផ្លូវទៅស្ទឹងពពក
ទៅត្រង់រហូតយេីងនឹងដល់ស្ទឹងមួយ (សម្រាប់ខែប្រាំង ម៉ូតូ ឬឡាន
អាចជិះឆ្លងបាន) ហួសស្ទឹងប្រមាណ ៣គីឡូ យេីងនឹងទៅដល់ផ្ទះសហគមន៍
ភូមិពោធិ៍បឹង។
ការសម្រាកនៅលេីកំពូលភ្នំ៖ យេីងគួរត្រៀមតង់ ឬអង្រឹងជាមួយនឹងដំបូល
ឬប្លាស្ទីកគ្របដេីម្បីការពារជ្រាបទឹកភ្លៀង ឬសន្សេីម ។ គួរត្រៀមអាវ
ឬភួយក្រាស់ៗ ព្រោះនៅទីនោះពេលយប់គឺត្រជាក់ខ្លាំង ។
ការត្រៀមម្ហូបអាហារ និងទឹកញាំ៖ សម្រាប់ការញាំ យេីងត្រូវត្រៀមរបស់ណាក្រៀមៗទុកបានយូរ ស្រាល... ដូចជាត្រីងៀត ងៀតគោ និងសាច់ក្រក ចំពោះអង្ករដាំបាយ គឺទិញអ្នកភូមិនៅខាងក្រោមយកទៅលេីភ្នំ ។ គួរត្រៀមមីកំប៉ុង នំបុ័ង ត្រីខ ឬទឹកដោះគោក្រែម កាហ្វេ... សម្រាប់ជាអាហារពេលព្រឹក ។ សម្រាប់ទឹកញាំ ដោយខែនេះជារដូវប្រាំង ចឹងរៀងយ៉ាប់រឿងទឹកបន្តិច តែនៅលេីនោះមានទឹកធ្លាក់ដែលមានទឹកល្មមអាចប្រេីប្រាស់បានសម្រាប់ងូត ដាំញាំ ឬធ្វេីម្ហូប បេីអាចគួរទិញសម្រាប់ចម្រោះទឹក ប្រេីប្រាស់ផ្ទាល់ខ្លួន។
ការបន្ទោរបង់៖ នៅលេីនោះគ្មានបង្គន់អនាម័យទេ សម្រាប់ការបន្ទោរបង់ យេីងគួរមានកូនចប ឬបែល ដេីម្បីងាយស្រួលជីកដីកប់ ហេីយកុំភ្លេចក្រដាស់សេីម ។
សូមជួយរក្សាអនាម័យ និងរៀបចំប្រមូលសម្រាមអោយបានត្រឹមត្រូវ ដេីម្បីឧទ្យានជាតិ កាន់តែស្រស់បំព្រងសម្រាប់យេីងទាំងអស់គ្នា ។
ទំនាក់ទំនងសហគមន៍៖ 086 688 927 លោកគ្រូម៉ៅ

20/04/2023
Idol ក្នុងបេះដូង Admins❤️
15/11/2022

Idol ក្នុងបេះដូង Admins❤️

26/09/2022

ភ្ជុំបិណ្ឌចប់ហើយ លុយក៏អស់ដែរ មែនអត់?
តោះ! កនយើង សន្សំលុយ ដាក់ម៉ាទ្រីប😍
#សមជើងដើរផង

Address

Phnom Penh

Telephone

+85587900091

Website

Alerts

Be the first to know and let us send you an email when រៀបទ្រីប Reap Trip posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share