Knowhere Travel and Tours Co., Ltd.

Knowhere Travel and Tours Co., Ltd. Travel, Tours and adventure

ក្រុមហ៊ុនណូវែរត្រាវែល អេន ធួរ ព្រមទាំងបុគ្គលិកទាំងអស់ សូមក្រាបបង្គំទូលថ្វាយ និង សូមបរមរាជានុញ្ញាតសម្តែងនូវអំណរសាទររំភើបរ...
29/10/2024

ក្រុមហ៊ុនណូវែរត្រាវែល អេន ធួរ ព្រមទាំងបុគ្គលិកទាំងអស់ សូមក្រាបបង្គំទូលថ្វាយ និង សូមបរមរាជានុញ្ញាតសម្តែងនូវអំណរសាទររំភើបរីករាយយ៉ាងក្រៃលែង ប្រកបដោយកតញ្ញុតាធម៌ ដ៏ស្មោះស្ម័គ្របំផុតថ្វាយ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅក្នុងឱកាសដ៏មហាមង្គលាភិរម្យថ្លៃថ្លា នៃព្រះរាជពិធីគ្រងព្រះបរមរាជសម្បត្តិគម្រប់២០ព្រះវស្សា ដែលប្រព្រឹត្តទៅនៅ ថ្ងៃអង្គារ ១២រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤។
ក្នុងឱកាសដ៏មហាសិរីមង្គលប្រសើរថ្លៃថ្លានេះ សូមលំឱនកាយបួងសួងដល់វត្ថុស័ក្តិសិទ្ធិទាំងអស់ក្នុងលោក ដួងព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរគ្រប់ព្រះអង្គ ទេវតារក្សាព្រះមហាស្វេតច្ឆត្រ ពិសេស ដួងព្រះវិញ្ញាណក្ខន្ធព្រះករុណាព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ សូមជួយអភិបាលប្រោះព្រំគ្រងរក្សា ព្រះករុណា ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គបានប្រកបដោយព្រះពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ»៕

[English below]ប្រូម៉ូសិនមកទៀតហើយ 🎊កាន់តែពិសេសជាមួយនឹងការស្នាក់លើកោះឯកជន លំដាប់ផ្កាយ៥ តំលៃចាប់ពី 595$ ក្នុង១យប់ ទទួលបានក...
30/04/2024

[English below]
ប្រូម៉ូសិនមកទៀតហើយ 🎊
កាន់តែពិសេសជាមួយនឹងការស្នាក់លើកោះឯកជន លំដាប់ផ្កាយ៥ តំលៃចាប់ពី 595$ ក្នុង១យប់ ទទួលបានការបូកបន្ថែមប្រូម៉ូសិនជាច្រើនដូចជា
👉តំលៃពិសេសសំរាប់ការកក់ចាប់ពី២យប់ឡើងទៅ
👉អាហារពេលព្រឹក
👉ទូកទៅមកតាមម៉ោងដែលបានកំនត់
👉បញ្ចុះតំលៃ 20% ទៅលើអាហារ និងស៉្បាម៉ាស្យា
បញ្ជាក់ៈ តំលៃនេះសំរាប់តែប្រជាជនខ្មែរ និងជនបរទេសមានកាតការងារប៉ុណ្ណោះ
Special promotion only $595 per night for Local and work permit holder only.
• Special discount more on the price for booking from 2nights up
• Include Breakfast
• Shared Return speedboat transfers to and from Song Saa Private Island to Sihanoukville International Port (please note:
specific timings apply)
• 20% discount on food at restaurant and spa massage
Note: this special offer available for Local and Resident only

For more detail: Telegram/WhatsApp: 012 899 315

កោះត្រល់ រយៈពេល ២យប់​៣ថ្ងៃ ជាមួយដំណើរកំសាន្តបែប VIP នឹងបានចូលទស្សនាជាច្រើនកន្លែងមានដូចជា៖​ ទស្សនា Honthom Island តាមរយៈខ...
01/02/2024

កោះត្រល់ រយៈពេល ២យប់​៣ថ្ងៃ ជាមួយដំណើរកំសាន្តបែប VIP នឹងបានចូលទស្សនាជាច្រើនកន្លែង
មានដូចជា៖​ ទស្សនា Honthom Island តាមរយៈខ្សែក្រាប កន្ត្រកយក្សឆ្លងសមុទ្រ ទស្សនា សួនកម្សាន្តដូចទីក្រុងវេនីស ប្រទេសអ៊ីតាលី Grand World រួមមាន៖ Essence of Vietnam, Colors of Venice, Legend of Bamboo, Teddy Bear
Museum, Canal of Venice, Venice Clock Tower, Urban park contemporary art, Tropical Dance Square…. ទស្សនា ពិភពនៃសួនកកម្សាន្ត Vinwonders រួមមាន៖ Tornado World, Neptune's Palace, Adventure World, Amazing​ Kingdom……. និងកន្លែងជាច្រើនទៀត

***ថ្ងៃចេញដំណើរ***
ក្រុមទី1: 11-13 កុម្ភៈ តម្លៃ 295$ ​(បុណ្យចូលឆ្នាំចិន)
ក្រុមទី2: 23-25 កុម្ភៈ តម្លៃ 265$
ក្រុមទី3: 1-3 មីនា តម្លៃ 265$
ក្រុមទី4: ​15-17 មីនា​ តម្លៃ 265$
ក្រុមទី5: ​29-31 មីនា តម្លៃ 265$
ក្រុមទី6: ​13-15 មេសា តម្លៃ 295$ ​(បុណ្យចូលឆ្នាំខ្មែរ)

***** ចុះឈ្មោះចាប់ពី ៣នាក់ឡើង បញ្ចុះតម្លៃ 5$*****
ពត៍មានបន្ថែម និងចុះឈ្មោះ
https://forms.gle/ZbDS6bj1W46QAwP88

ទំនាក់ទំនង
093 516 169, 092 516 169, 097 6653 789
Telegram: https://t.me/Der_Prey

(English below)ប្រូម៉ូសិន សំរាប់ការស្នាក់នៅឱកាសបុណ្យភ្ជុំបិន 🎊កាន់តែពិសេសជាមួយនឹងការស្នាក់លើកោះឯកជន លំដាប់ផ្កាយ៥ តំលៃត្រ...
05/10/2023

(English below)
ប្រូម៉ូសិន សំរាប់ការស្នាក់នៅឱកាសបុណ្យភ្ជុំបិន 🎊
កាន់តែពិសេសជាមួយនឹងការស្នាក់លើកោះឯកជន លំដាប់ផ្កាយ៥ តំលៃត្រឹមតែ 520$ ក្នុង១យប់ ទទួលបានការបូកបន្ថែមប្រូម៉ូសិនជាច្រើនដូចជា
👉ការស្នាក់នៅ២យប់ បូកបន្ថែម១យប់
👉អាហារពេលព្រឹកបណ្តែតទឹកបែបរ៉ូមែនទិក ក្នុងវីឡាលោកអ្នក
👉ដំណើរកំសាន្តលើកោះជាក្រុម
👉ចូលរួមកម្មវិធីសូត្រមន្តដែលរៀបចំជាពិសេសជូនភ្ញៀវទាំងអស់
👉ដេគរ័ផ្កាក្នុងអាងទឹកបែបរ៉ូមែនទិក
👉បណ្តែតប្រទីត

Special promotion for Local and work permit holder only.
To celebrate Pchum Ben Day we are promoting a stay at Song Saa Private Island!

To mark this occasion, we are delighted to launch a special offer “PCHUM BEN PROMOTION”.

Stay with us for 2 nights under Local Rates​ 520$ per night and Receive Additional Benefits as below:

• Floating Breakfast once during the stay.
• Sala Song Saa tour
• Shared Monk blessing
• Special Bed & Bath decorations once during stay
• "Prahtiet" Floating flower basket during dinner
For more detail: Telegram/WhatsApp: 012 899 315

Special promotion fly with Air Asia! For all-In one way fare from USD 50+.Fly direct from Phnom Penh / Siem Reap✈️ Jakar...
12/09/2023

Special promotion fly with Air Asia!
For all-In one way fare from USD 50+.

Fly direct from Phnom Penh / Siem Reap
✈️ Jakarta / Kuala Lumpur / Bangkok (Don Mueang)

Booking period: Now - 17 Sep 2023
Travel Period: 1 Oct 2023 - 31 Mar 2024
Contact us for more info: 012 899 315 (WhatsApp)/ Telegram: https://t.me/Tour_OperatorTHEARY (+855 12 899315)

09/09/2023

បើគេស្រលាញ់យើងគេនាំយើងទៅហើយ 🫶
ទៅរំលឹកអារម្មណ៌ស្នេហ៍គ្រាដំបូងបងហើយនិងអូន 😘
#វីធីលួងបែបទាន់សម័យ​​ :D
#រ៉ូមែនទិកណាស់
#កោះសង្សារ





Booking: 012 899 315 (WhatsApp) / Telegram: https://t.me/Tour_OperatorTHEARY

ជិតចប់ហើយ ប្រូម៉ូសិន ឆាប់ឡើងអ្នកទាំងអស់គ្នា​ រៀបគំរោងអោយហើយទៅណា​ :D🤩តំលៃត្រឹមតែ US$520 ប៉ុណ្ណោះក្នុង១យប់ បូកជាមួយនឹងប្រូ...
22/08/2023

ជិតចប់ហើយ ប្រូម៉ូសិន ឆាប់ឡើងអ្នកទាំងអស់គ្នា​ រៀបគំរោងអោយហើយទៅណា​ :D
🤩តំលៃត្រឹមតែ US$520 ប៉ុណ្ណោះក្នុង១យប់ បូកជាមួយនឹងប្រូម៉ូសិនគេង២យប់ ថែមជូន១យប់ទៀត

#កោះសង្សារ
តោះmention ក្រាស់ម្នាក់មួយទៅ ថែម20% discount​ ទៅលើអាហារទៀត :D
ទំនាក់ទំនងកក់/ព៌តមានបន្ថែមតាមរយះ៖ 012 899 315 WhatsApp/ Telegram: https://t.me/Tour_OperatorTHEARY

អបអរសាទរព្រឹត្តិការណ៍កីឡាប្រវត្តិសាស្ត្រ ស៊ីហ្គេម លើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ត្រូវបានរៀបចំបើកយ៉ាងអធិកអធម ដោយមានក...
14/05/2023

អបអរសាទរព្រឹត្តិការណ៍កីឡាប្រវត្តិសាស្ត្រ ស៊ីហ្គេម លើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ត្រូវបានរៀបចំបើកយ៉ាងអធិកអធម ដោយមានការចូលរួមដោយ កីឡាករជាតិ អន្តរជាតិ ប្រតិភូមកពីបណ្តាប្រទេសសមាជិក ថ្នាក់ដឹកនាំនានា តំណាងទូតនានា ក៏ដូចជាសាធារណជនដែលចូលរួមគាំទ្ររាប់ម៉ឺននាក់។
ក្រុមហ៊ុនណូវែរត្រាវែលចូលរួមគាំទ្រនិងលើកទឹកដល់កីឡាករ និងកីឡាការិនីកម្ពុជាទាំងអស់គ្នា សូមឲ្យទទួលបានជោគជ័យគ្រប់វិញ្ញសារ 🙏🙏

#ព្រឹត្តិការណ៍ប្រកួតស៊ីហ្គេម នៅកម្ពុជាឆ្នាំ ២០២៣



នៅក្នុង​ឱកាស​ដ៏​មហា​នក្ខត្តឫក្សឧត្តុង្គឧត្តមប្រពៃថ្លៃថ្លានៃ​ ព្រះ​រាជពិធី​បុណ្យ​ចម្រើន​ព្រះ​ជន្ម​វឌ្ឍនាមង្គលដ៏វិសេសវិសាល...
14/05/2023

នៅក្នុង​ឱកាស​ដ៏​មហា​នក្ខត្តឫក្សឧត្តុង្គឧត្តមប្រពៃថ្លៃថ្លានៃ​ ព្រះ​រាជពិធី​បុណ្យ​ចម្រើន​ព្រះ​ជន្ម​វឌ្ឍនាមង្គលដ៏វិសេសវិសាលគម្រប់​ ៧០ យាងចូល​ ៧១ ព្រះ​វស្សា​ នៃព្រះករុណាជាអម្ចាស់ តាងនាម​ទូលព្រះ​បង្គំ​ជាខ្ញុំ ខ្ញុំម្ចាស់ ជា​ប្រជានុរាស្ត្រ​ទូទាំងព្រះរាជាណាចក្រកម្ពុជា មាន​សេចក្ដី​សោមនស្ស​រីករាយ​ សូម​លំឱនកាយ​លើ​កហត្ថ​ប្រណម្យ​បង្គំ​អញ្ជលី​ សូម​បួងសួង​ដល់​គុណ​បុណ្យ​ព្រះ​រតនត្រ័យ​កែវ​ទាំង​បី​ អស់វត្ថុសក្តិសិទ្ធក្នុង​លោក​ ទេវតា​ថែរក្សា​ព្រះ​មហា​ស្វេតឆ្ឆត្រ​ គុណ​បុណ្យ​ព្រះ​បារមី​អតីត​ ព្រះ​មហាក្សត្រ​ ព្រះ​មហាក្សត្រី​យានី​ខ្មែរ​គ្រប់​ព្រះអង្គ​ ជា​ពិសេស​បារមី​តេជា​នុភាព​ ព្រះ​វិញ្ញាណក្ខន្ធ​ នៃ​ព្រះ​ករុណា​ ព្រះ​បរម​រតនកោដ្ឋ​ ជាទីគោរព​សក្ការៈដ៏ខ្ពង់ខ្ពស់បំផុត​ សូម​មេត្តា​តាម​ជួយ​គ្រងអភិបាលថែ​រក្សា​ការពារ​ និង​ប្រោះព្រំ​នូវ​ទឹក​អម្រឹត​ប្រទាន​ព្រះ​រាជ​សព្ទសាធុការពរ​ បវរ​សួរស្តី សិរីវឌ្ឍនាជយាមង្គល វិបុលសុខមហាប្រសើរ​ថ្វាយ​ ព្រះ​ករុណា​ជាអម្ចាស់​ជីវិត​លើ​ត្បូង​ ព្រះបាទសម្ដេច​ព្រះ​បរម​នាថ​ នរោត្តម​ សីហមុនី​ ព្រះមហាក្សត្រ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ជាទីគោរព​សក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៃ​ប្រជានុរាស្ត្រ​កម្ពុជា​ សូម​ព្រះ​អង្គ​ ព្រះប្រកប​តែ ​ព្រះ​បរម​សុខ​គ្រប់​ប្រការ​ ព្រះ​រាជ​សុខ​ភាព​ល្អ​បរិបូរណ៍​ ព្រះ​កាយ​ពល​មាំមួន ព្រះរាជបញ្ញាញាណភ្លឺថ្លា​ ដើម្បីគង់​ប្រថាប់​ជា​ មហាម្លប់ដ៏ត្រជាក់ ដល់កូនចៅប្រជានុរាស្រ្ត​​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ដរាប​តរៀងទៅ​។

សូម​ ព្រះ​ករុណា​ជាអម្ចាស់​ជីវិត​លើ​ត្បូង​ ​ ជាទី​គោរព​សក្ការៈ​​ដ៏​ខ្ពង់ខ្ពស់​បំផុត​ ព្រះ​មេត្តា​ទទួល​នូវ​សេចក្ដី​គោរពដ៏​ខ្ពង់ខ្ពស់​បំផុត និង​ស្មោះ​ស្ម័គ្រជាទី​​បំផុត​​ ​ អំពី​ទូល​ព្រះបង្គំ​ជា​ខ្ញុំ​ ខ្ញុំម្ចាស់ជា សមាជិកសមាជិការនៃក្រុមហ៊ុន ណូវែរត្រវែល អេន ធួរ ឯក 🙏🙏

ក្រាប​បង្គំ​ទូលថ្វាយនៅ​ភ្នំពេញ​ ថ្ងៃ​ទី​១៤ ខែ​ឧសភា​ ឆ្នាំ​២០២៣

Address

Phnom Penh
12310

Alerts

Be the first to know and let us send you an email when Knowhere Travel and Tours Co., Ltd. posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Knowhere Travel and Tours Co., Ltd.:

Share

Category