25/03/2026
[English below]
(បាត់ដំបង)៖ កាលពីថ្ងៃទី ១៨-២១ ខែមិនា ឆ្នាំ២០២៦ មជ្ឈមណ្ឌលស្រាវជ្រាវសេវាកម្មប្រព័ន្ធអេកូឡូស៊ី និងការប្រើប្រាស់ដី (អេកូលែន) នៃសាលាក្រោយបរិញ្ញាបត្រ របស់សាកលវិទ្យាល័យភូមិន្ទកសិកម្ម - Royal University of Agriculture បាននឹងកំពុងសហការជាមួយ មជ្ឈមណ្ឌលស្រាវជ្រាវកសិកម្មបារាំងសម្រាប់ការអភិវឌ្ឍអន្តរជាតិ (CIRAD) ក្នុងគម្រោងស្តីពី “ ការការពារដំណាំតាមបែបកសិអេកូឡូស៊ី៖ ឆ្ពោះទៅរកសក្ដានុពលនៃសហនវានុវត្ដអន្ដរជាតិ និងភស្ដុតាងនៃនិរន្ដភាព (ACROPICS) ” បានចុះប្រមូលទិន្នន័យពាក់ព័ន្ធ ដោយបានសំភាសន៍កសិករសរុបចំនួន ៤០គ្រួសារ នៅតំបន់ប្រព័ន្ធស្រោចស្រពកង្ហត ខេត្ដបាត់ដំបង។ បេសកកម្មនេះមានគោលបំណង ១) វាយតម្លៃស្ថានភាពនៃការអនុវត្តកសិអេកូឡូស៊ីរបស់កសិករដោយប្រើប្រាស់ឧបករណ៍ (TAPE) និង ២) កំណត់បញ្ហាប្រឈម និងឱកាសក្នុងការឆ្ពោះទៅរកវិវឌ្ឍនាការកសិអេកូឡូស៊ី ក្នុងតំបន់សិក្សាគោលដៅ។
--------------------------------------------
(Battambang)៖ On 18-21 March 2026, Ecosystem Services and Land Use Research Center (ECOLAND) RUA – Royal University of Agriculture in collaborating with CIRAD under the project framework title “Agroecological Crop Protection: Towards International Co-Innovation Dynamics and Evidence of Sustainability (ACROPICS)” had conductued data collection including in-depth interview with a total of 40 household farmers within Kanghort Irrigation Scheme of Battambang province. This data collection has two main objectives: 1) assess the Agroecological performance using (TAPE) tool and 2) identify challenges and opportunity toward agroecological transition in the targeted study area.
#សាកលវិទ្យាល័យភូមិន្ទកសិកម្ម RUA - Royal University of Agriculture