Explore Tourism Site - ស្វែងរកតំបន់ទេសចរណ៍

Explore Tourism Site - ស្វែងរកតំបន់ទេសចរណ៍ Explore tourism site across the country and the world

ស្វែងរកតំបន់ទេសចរណ៍

ផ្លែសិរមាន់ ត្រូវបានប្រជាពលរដ្ឋខ្មែរបេះមកបរិភោគជាអាហារ។ ផ្លែទុំអាចបរិភោគបាន មានរសជាតិផ្អែមនិងជូ។ផ្លែសិរមាន់ រាងពងក្រពើទៅ...
12/05/2026

ផ្លែសិរមាន់ ត្រូវបានប្រជាពលរដ្ឋខ្មែរបេះមកបរិភោគជាអាហារ។ ផ្លែទុំអាចបរិភោគបាន មានរសជាតិផ្អែមនិងជូ។
ផ្លែសិរមាន់ រាងពងក្រពើទៅមូល មានអង្កត់ផ្ចិតប្រហែល ១.៥- ២ សង់ទីម៉ែត្រ និងប្រវែងប្រហែល ២.៥ – ៣ សង់ទីម៉ែត្រ សំបកមានសភាពគ្រើម មានដុំពកតូចៗលាតសន្ធឹងលើសំបកផ្លែ ! ផ្លែខ្ចីមានពណ៌បៃតង ផ្លែចាស់នឹងមានពណ៌ក្រហមឆ្អៅនៅ ក្នុងផ្លែមានគ្រាប់មួយ ហើយមានសាច់ថ្លា និងមានជាតិទឹកច្រើន។
ផ្លែសិរមាន់ ជាផ្លែឈើដែលមានការពេញនិយមមួយក្នុងស្រុក ព្រោះវាមានរស់ជាតិជូរ ដែលជាទីពេញនិយមសម្រាប់ស្ត្រីៗ ដែលចូលចិត្តបរិភោគផ្លែឈើជូ។ នៅប្រទេសកម្ពុជាមានសម្បូរក្នុងខេត្តសៀមរាប ចំណែកនៅតាមខេត្តដ៏ទៃមានដុះតិចតួច។
ប្រភពដដែលបន្តថា សិរមាន់ គឺជាឈ្មោះឈើធំមួយប្រភេទ ផ្លែស្រដៀងនឹងគូលែន តែតូចជាងគូលែន បរិភោគបាន ( សរសេរជា សេរមាន់ ក៏មាន)។
ដើមសិរមាន់ មានឈ្មោះវិទ្យាសាស្ត្រ៖ Nephelium hypoleucum Kurz ។ ឧបតិដ្ឋាន៖ ជួរភ្នំហិម៉ាល័យខាងកើត , កម្ពុជា, ឡាវ , ម៉ាឡេស៊ី , ភូមា , ថៃ , វៀតណាម៕
#ផ្លែសិរមាន់

👉✍ ប្រាសាទភ្នំពណ្ណរាយ ត្រូវបានកសាងឡើងនៅក្នុងសម័យអង្គរ ពាក់កណ្តាលសតវត្សទី១០ក្នុងរចនាបទប្រែរូប ក្នុងរាជព្រះបាទ រាជេន្ទ្រវរ...
14/01/2026

👉✍ ប្រាសាទភ្នំពណ្ណរាយ ត្រូវបានកសាងឡើងនៅក្នុងសម័យអង្គរ ពាក់កណ្តាលសតវត្សទី១០ក្នុងរចនាបទប្រែរូប ក្នុងរាជព្រះបាទ រាជេន្ទ្រវរន្ម័ទី២ ជាប្រាសាទសម្រាប់ឧទ្ទិសដល់ព្រះវិស្ណុ។ មានទីតាំងស្ថិតនៅលើកំពូលភ្នំពណ្ណរាយ ឬភ្នំធ្វើបុណ្យ ក្នុងភូមិឯលិច ឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។ ប្រាសាទភ្នំពណ្ណរាយសាងសងឡើងនៅលើទីរាបស្មើនៃកំពូលភ្នំ ធ្វើអំពីឥដ្ឋ ហើយបែមុនទៅរកបឹងទន្លេសាប ។ប្រាសាទភ្នំពណ្ណរាយមានតួប៉មចំនួនបីទទឹមគ្នា សង់នៅលើខ្សែបន្ទាត់តែមួយ លាតុសន្ធឹង ពីជើងទៅត្បូង១៤ម៉ែត្រ និងបែរមុខទៅទិសខាងលិច។ ប៉ុន្តែសព្វថ្ងៃនេះ សល់តែតួប៉មពីរប៉ុណ្ណោះ» ដែលនៅមានរូបរាងច្បាស់ល្អ។ ក្រៅពីរនោះយើងឃើញមាននៅសល់ ផ្តែរ សសរពេជ្រ និង ជើងទម្របដិមា ជាដើម។
👉ឯកសារ និង រូបភាព បានមកពី ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ មន្ទីរវប្បធម៌និងវិចិត្រសិល្បៈកំពង់ឆ្នាំង រួមទាំង វេបសាយ

#ប្រាសាទភ្នំពណ្ណរាយ #ភូមិឯលិច #ឃុំច្រណូក #ស្រុកកំពង់លែង #ខេត្តកំពង់ឆ្នាំង

👉✍️ ទស្សនាកម្សាន្តជាមួយបទចម្រៀងមួយបទដែលមានចំណងជើង ( ចិត្តអូនមិនប្រែ ) 👉✍️ បទនេះសូមជូនដល់បងប្អូនវីរកងទ័ព និង បងប្អូនភៀសសឹ...
13/01/2026

👉✍️ ទស្សនាកម្សាន្តជាមួយបទចម្រៀងមួយបទដែលមានចំណងជើង ( ចិត្តអូនមិនប្រែ )
👉✍️ បទនេះសូមជូនដល់បងប្អូនវីរកងទ័ព និង បងប្អូនភៀសសឹក រួមទាំងបងប្អូនទាំងអស់ ស្តាប់កំដរកម្សាន្ត ...
👉✍️ បងប្អូនអាចចូលទៅទស្សនាក្នុងយូធូនេះបាន អរគុណបងប្អូនគាំទ្រ...

🎵 ចិត្តអូនមិនប្រែ - បទចម្រៀងបែបប្រពៃណីពេញទឹកចិត្តច្រៀងដោយ: ព្រឿង សុឃីមនិពន្ធដោយ: អ្នកគ្រូ ប៉ុល ពិសីទំនុកភ្ល...

 #ទឹកធ្លាក់លែងអងលែងឃិន ( ដំណាក់កាលទី១ ) 👉ការធ្វើដំណើរចេញពីភ្នំពេញ ឆ្ពោះទៅកាន់ទឹកធ្លាក់លែងអងលែងឃិន ប្រើពេលវេលាប្រហែល៦ម៉ោង...
19/06/2025

#ទឹកធ្លាក់លែងអងលែងឃិន ( ដំណាក់កាលទី១ )
👉ការធ្វើដំណើរចេញពីភ្នំពេញ ឆ្ពោះទៅកាន់ទឹកធ្លាក់លែងអងលែងឃិន ប្រើពេលវេលាប្រហែល៦ម៉ោងជាងបានទៅដល់ទីតាំងនេះ តាមផ្លូវជាតិ៦ និង ផ្លូវជាតិ១ មាន ៣ខ្សែ
👉ខ្សែទី១ ឆ្លងកាត់ផ្លូវជាតិលេខ៦ តាមស្ពានព្រែកតាម៉ាក់ ផ្លូវជាតិលេខ៨ ខ្សាច់កណ្តាល ផ្លូវបំបែកស្ទាយអន្ទរ កំចាយមារ ផ្លូវបំបែកញញាក្រែក ផ្លូវជាតិលេខ៧ ស្រុកមេម៉ត់ ត្បូងឃ្មុំ ផ្លូវបំបែក ស្នួល (បត់ស្តាំ)​ ក្រចេះ ផ្លូវជាតិលេខ៧៦ ស្រុកកែវសីមា ស្រុកអូររាំង ទឹកដីខេត្តមណ្ឌលគិរី ( ចម្ងាយពេលជិត ៦ម៉ោង ៣៤៧គីឡូ ) ។
👉ខ្សែទី២ ឆ្លងកាត់តាមផ្លូវជាតិលេខ៦ ខ្សាច់កណ្តាល បាធាយ ផ្អាវ ផ្លូវបំបែកស្គន់ ផ្លូវជាតិលេខ៧ ស្ពន់ កំពង់ចាម ក្រុងសួង ពញាក្រែក ត្បូងឃ្មុំ ស្រុកមេម៉ត់ ផ្លូវបំបែក ស្នួលក្រចេះ (បត់ស្តាំ) ផ្លូវជាតិលេខ៧៦ ស្រុកកែវសីមា ស្រុកអូររាំង ទឹកដីខេត្តមណ្ឌលគិរី ( ចម្ងាយពេលជិត ៦ៈ៤០ ម៉ោង ៣៦៩គីឡូ ) ។
👉ខ្សែទី៣ ឆ្លងកាត់ផ្លូវជាតិលេខ១ កៀនស្វាយ ខេត្តកណ្តាល ស្បានអ្នកលឿង ខេត្តព្រៃវែង តាមផ្លូវជាតោលេខ១១ ស្វាយអន្ទរ ផ្លូវជាតិលេខ៨ កំចាយមារ ផ្លូវបំបែកញញាក្រែក ផ្លូវជាតិលេខ៧ ស្រុកមេម៉ត់ ត្បូងឃ្មុំ ផ្លូវបំបែក ស្នួល (បត់ស្តាំ)​ ក្រចេះ ផ្លូវជាតិលេខ៧៦ ស្រុកកែវសីមា ស្រុកអូររាំង ទឹកដីខេត្តមណ្ឌលគិរី ( ចម្ងាយពេល ៦ម៉ោងជាង ៣៦៨គីឡូ ) ។
✍ បងប្អូនអាចជ្រើសរើសបាន តាមគោលដៅដែលចេញ....
👉✍ មកដល់ចំណុចខាងឆ្វេងដៃ ឃើញផ្លូវដីពណ៌ក្រហម ជីះចូលទៅអមសងខាងផ្លូវពោរពេញទៅដោយវាលស្មៅពណ៌បៃតង នារដូវវស្សា ពណ៌លឿង នារដូវប្រាំង ពណ៌ខ្មៅ នារដូវរំហើយ ដល់ចំណោទខ្ពស់ ឡានតូចអាចចុះទៅដល់ទឹកធ្លាក់ ទី១ បើឡានធំត្រូវឈប់ ដើរដោយស្មើជើង ប្រហែល១គីឡូ នឹងឃើញទឹកធ្លាក់ទី១ ដែលមានទឹកថ្លាដូចកញ្ជាក់ ត្រជាក់ដូចទឹកកក ..... ។
រីករាយជាមួយពេលវេលាដ៏មានន័យ !

ពិធីបុណ្យអុំទូក Bon Om Touk ជាពិធីបុណ្យជាតិដ៏ធំមួយក្នុងប្រទេសកម្ពុជា បានកំណត់យកថ្ងៃឈប់សំរាករបស់ប្រជាពលរដ្ឋកម្ពុជាដែលមានច...
16/11/2024

ពិធីបុណ្យអុំទូក Bon Om Touk
ជាពិធីបុណ្យជាតិដ៏ធំមួយក្នុងប្រទេសកម្ពុជា បានកំណត់យកថ្ងៃឈប់សំរាករបស់ប្រជាពលរដ្ឋកម្ពុជាដែលមានចំនួន ៣ថ្ងៃ គិតចាប់ពី អំឡុងខែវិច្ឆិកា ពេលខ្លះនៅចុងខែតុលារាប់តាមប្រតិទិននៃឆ្នាំចន្ទគតិ ។ បុណ្យអុំទូក បានគេឱ្យនិយមន័យថា ជាបុណ្យសន្តៈរដូវ (រដូវរំហើយ) ឬ ទិវាវិស្សមកាល (Seasonal Holidays) ស្រដៀងគ្នាទៅនិង ពិធីបុណ្យសែនព្រះខែ (Moon Festival) នៃបណ្ដាលប្រទេសមួយចំនួនដូចជា ប្រទេសវៀតណាម ចិន កូរ៉េខាងត្បូប និង ជប៉ុន ជាដើម ត្រូវបានគេហៅថា "ពិធីបុណ្យ ពាក់កណ្តាលរដូវស្លឹកឈើជ្រុះ" The Mid-Autumn Festival)

ពិធីបុណ្យអុំទូក មានរយៈពេល ៣ថ្ងៃ
ថ្ងៃទី១ ជាថ្ងៃបើកកិច្ចប្រណាំងទូក ស្ថាប័នព្រះមហាក្ស័ត្រ ត្រូវរៀបចំទូកព្រះទីនាំងនឹមរាជ្យ ចំនួន២ ដាក់ឲ្យទន្ទឹមគ្នា ដើម្បីធ្វើជាទីព្រ័ត កំណត់យកម៉ោង ១១:០០ នាទីព្រឹក ជាកិច្ចចាប់ផ្ដើមប្រណាំងទូក ដែលមានទូកប្រណាំងរាប់រយ មកពី២៥ ខេត្តក្រុង ទូទាំងប្រទេសកម្ពុជា មកប្រណាំងប្រជែងទទួលបានជ័យលាភី ។
ក្រោយពេលកម្មវិធីប្រណាំងទូកប្រព្រឹត្តទៅដល់បញ្ចប់នាពេលល្ងាច មានការបណ្ដែតប្រទីបធំៗនៅម៉ោង ៦:០០ នាទីល្ងាច ដែលមានប្រទីបតំណាងឲ្យស្ថាប័នជាតិ ទាំង ៣០ ចូលរួម ដើម្បីបួងសួងសុំសេចក្ដីសុខពី "ព្រះម៉ែគង្គា" (Goddess Ganga) រួមនិងសូមពរជ័យពីពពួកនាគនៅ ថ្ងៃទី២ ក្រោយបញ្ចប់ការបណ្ដែតប្រទីប វេលាម៉ោង ៩:០០ នាទីយប់មានរៀបចំកិច្ចពិធី អកអំបុក រហូតដល់ វេលាម៉ោង ១២:០០ រំលងអាធ្រាត្រ ជាកិច្ចសំពះព្រះខែ ប្រជាពលរដ្ឋជាច្រើនរយពាន់នាក់ ដើរជាមួយនិងចង្កៀងគោមចំរុះពណ៌របស់ពួកគេ ដើម្បីបង្អួតគ្នា ក្រោមពន្លឺព្រះច័ន្ទពេញវង់ដ៏ស្រស់ស្អាត ថ្ងៃទី៣ ចុងក្រោយ ពិធីប្រណាំងទូកនិងបញ្ចប់នៅម៉ោង ៥:០០ នាទីល្ងាច ជាមួយនិងកិច្ចពិធីកាត់ខ្សែរព្រ័ត្យ ទូកប្រណាំងទាំងអស់ ត្រូវយកមកដង្ហែឡើងវិញដើម្បីកាត់ខ្សែព្រ័ត្យ បិទបញ្ចប់ពិធីបុណ្យអុំទូក ។

ប្រវត្តិបុណ្យអុំទូក Bon Om Touk History
បុណ្យអុំទូក បានគេតំណាលថា ពិធីបុណ្យរំលឹកដល់ការដឹងគុណ ចំពោះកងទ័ពជើងទឹករបស់កម្ពុជា ដែលបានពលីជីវិតបូជាទឹកដីក្នុងចម្បាំងខ្មែរ-ចាម នាស.វទី១២ ក្នុងរាជ ព្រះបាទជ័យវរ្ម័នទី៧ រវាងឆ្នាំ ១១៧៧ ដល់ឆ្នាំ ១១៨១ នៃគ.សករាជ ។ រីរៈភាពកងទ័ពជើងទឹករបស់កម្ពុជាត្រូវបានគេជឿថា ព្រះបាទជ័យវរ្ម័នទី៧ បានប្រារព្ធពិធី ប្រណាំងទូកនេះឡើងមានកងទ័ពទូកជាច្រើនក្រាសក្រែលចូលរួម ។ បើយោងតាមចម្លាក់តាម ប្រាសាទបាយ័ន និង ប្រាសាទបន្ទាយឆ្មារ បានពណ៌នាអំពីព្រឹត្តិការណ៍នៃចម្បាំងនេះ ។ ពិធីប្រណាំងទូកនេះ បានកត់ត្រាក្នុងឯកសារមហាបុរសខ្មែរ ឆ្នាំ ១៩២៨ ផែនដីព្រះស្រីជេដ្ឋា និង ផែនដីព្រះចន្ទរាជា នាស.វទី១៦ (16th century) ចេញផ្សាយដោយព្រះរាជបណ្ណាល័យជាតិកម្ពុជា ដោយអំណះអំណាងខាងលើនេះ ទើបមាននូវកិច្ចពិធីប្រណាំងទូកនេះឡើង ក្នុងខែកក្ដិក មានរយៈពេល ៣ថ្ងៃ បានចាត់ចូលក្នុងពិធីបុណ្យអុំទូកនេះ។ ជារៀងរាល់ឆ្នាំ ប្រជាជនខ្មែរ មកពីបណ្ដាលខេត្តក្រុងនានា បាននាំទូកមកសុំចត តាមដងទន្លេនាម្ដុំមុខព្រះបរមរាជវាំង ដើម្បីត្រៀមខ្លួនចូលរួមប្រកួតប្រណាំង ដើម្បីប្រជែងយកជ័យលាភី ពីកម្មវិធីប្រកួតដ៏អស្ចារ្យ ទូកដែលប្រជាពលរដ្ឋយកមកប្រណាំងនេះ វាមិនត្រឹមតែជាការបង្ហាញផ្នែកមួយនៃវប្បធម៌ប្រពៃណី និង ជំនឿ វាបានបង្ហាញជាប្រភេទកីឡាប្រណាំងទូក ទៅកាន់សកលលោកផងដែរ ។

នារីរាំនៅលើក្បាលទូក Women dancing on a racing boat
នារីរាំនៅលើក្បាលទូក ដែលមានក្នុងឯកសារមហាបុរសខ្មែរ ឆ្នាំ ១៩២៨ ផែនដី ព្រះស្រីជេដ្ឋា ឬ ហ្លួងព្រះស្ដេចកន គ.សរាជ ១៥១៦ ព្រះស្ដេចកនតាំងពិធីប្រណាំងទូក មាននារីរាំក្បាលទូកបង្អួតកងទ័ពជើងទឹក ទៅកាន់ ព្រះចន្ទរាជា នារាជធានីទួលបាសាន ខេត្តកំពង់ចាម ។ នារីរាំនៅលើក្បាលទូក មានវត្តមានជាច្រើនឆ្នាំមកហើយ ត្រូវបានប្រជាពលរដ្ឋគ្រប់រូបជឿថា តំណាងឲ្យដួងវិញាណនៃអ្នកថែរក្សាទូក ឬហៅថា ជំនាងទូក ដែលអាចជាវិញាណ ស្ត្រី ឬ បុរស មកថែរក្សាទូក តាមការអុចធូបសែនព្រេនអញ្ជើញហៅ មុនពេលក្រុមកីឡាករ យកទូកប្រណាំងរបស់ពួកគេមកប្រណាំងជាផ្លូវការណ៍ ក្នុងព្រះរាជពិធីបុណ្យអុំទូក ទំនៀមយកស្ត្រីមករាំនៅលើក្បាលទូកនេះ បានបន្តក្នុងផ្នត់គំនិតប្រជាពលរដ្ឋខ្មែរមកដល់សព្វថ្ងៃនេះ ។ សិល្បៈនៃការរាំនៅលើក្បាលទូក ក៏មានវត្តមាន បុរសផងដែរ។តំណាងឲ្យអ្នកដឹកនាំទូក ដែលមានជាសម្រែកបញ្ជាក់ប្រាប់ ឲ្យក្រុមរបស់ខ្លួន ប្រតិបត្តិការណ៍ព្រមគ្នាៗ ដោយស្វាហាប់ និង ស្រុះគ្នាដើម្បីឈានទៅដល់ទីគោលដៅរបស់ពួកគេ។ ទូកប្រណាំងទាំងអស់តែងតែមាននៅរូបគំនូរ ភ្នែកទូក ដែលធ្វើឲ្យទូកហាក់ដូច ជាមានជីវិត តំណាងឲ្យ សត្វនាគ ផុសអណ្ដែតនៅលើផ្ទៃទឹកដូច្នោះដែរ។

ពិធីបណ្ដែតប្រទីប Lantern Floating Ceremony
ពិធីបណ្ដែតប្រទីប ឬ បណ្ដែតគោម ជាកិច្ចពិធីមួយដែលមានក្នុងឯកសារមហាបុរសខ្មែរ ឆ្នាំ ១៩២៨ ផែនដី ព្រះចន្ទរាជា គ.សករាជ ១៥២២ ក្រោយព្រះអង្គឈ្នះសង្គ្រាមស្ដេចកន នាបន្ទាយចតុមុខ ព្រះអង្គបានប្រារព្ធពិធីនេះឡើង ដើម្បីដឹងគុណដល់ព្រះម៉ែគង្គា (Goddess Ganga) ម្ដាយនៃការបង្កើតប្រភពទឹក (Mother of water source creation) ដើម្បីជាកិច្ចសុំខមាលទោសផង និង បន់ស្រន់សូមកុំឱ្យមានទឹកជំនន់នៅតំបន់នេះ ។
] "ព្រះម៉ែគង្គា" ដែលមានព្រះហស្ថ (ដៃ) កាន់ផ្កាឈូក និង ក្អមទឹក មានយាន្តជំនិះ ជាសត្វទឹក មកករ ត្រីរាជ ក្រពើ អណ្តើក ។ល។ គង្គា មកពីពាក្យ ទន្លេនៅឥណ្ឌាឈ្មោះថា កាំងកា (Ganga river) ជាទន្លេ ពិសិដ្ឋ នៃ គ្រប់ជំនឿសាសនាទាំងអស់នៅ ឥណ្ឌា ពិសេស ពួកហិណ្ឌូ ទោះបី ពុំមានទន្លេ (Ganga) នៅខ្មែរ តែព្រះម៉ែគង្គា នៅតែជាព្រះម៉ែថែរក្សាទឹកទាំងអស់ដូចជា សមុទ្រ ទន្លេ ស្ទឹង ព្រែក បឹង ដែលជាប្រភពទឹកនៃការចិញ្ចឹបបីបាច់ដល់មនុស្សសត្វទាំងពួង និង ការហូរនាំនូវដីល្បាប់និង ភោគផលត្រីជាដើម ។ ខ្មែរក៏មានទន្លេដ៏ពិសិដ្ឋមួយដែរ មានលក្ខណ:ជាជ័យភូមិហិណ្ឌូ គឺ ទន្លេសាប ការស្រលាញ់ និង គោរពនូវធម្មជាតិ ជាមាតា និងថែរក្សា មាតាខ្លួន ប្រកបដោយ ការដឹងគុណ និង ខមាលទោស ប្រជាជនខ្មែរតែងតែ ធ្វើនូវកូនប្រទីបតូចៗបណ្ដែត ដើម្បីជាការដឹងគុណដល់ព្រះម៉ែគង្គាផង និងដើម្បីជាការបួងសួងផង ដែលបានផ្ដល់នូវសេចក្ដីសុខសប្បាយ ភោគផលក្នុងការនេសាទត្រី ដែលជារបរចិញ្ចឹមជីវិតប្រចាំថ្ងៃ ។

ពិធីអកអំបុក Og Ambok Ceremony
ប្រវត្តិពិធី អកអំបុក ប្រវត្តិនេះមានមកជាយូរលង់ណាស់មកហើយ ដែលគេជឿថា ក្នុងរាជ ព្រះបរមរាជាទី២ ក្នុងឆ្នាំ (១៥៦៨ នៃ គ.ស) ដែលកើតឡើងតាមរយៈព្រះសុបិន របស់ព្រះអង្គ ដែលព្រះអង្គសុបិន ឃើញព្រះឥន្ទ្រ (Indra) ប្រយុទ្ធគ្នាជាមួយពួកបីសាច (Demon) នៅក្នុងបន្ទាយលង្វែក ហើយទ្រង់ឃើញ ព្រះឥន្ទ្រ បានចោលកាំរស្មីរន្ទះសម្លាប់ពួកបីសាចនោះ ភ្លាមនោះសម្លេងរន្ទះ បានបាញ់បន្លឺឡើង ធ្វើឲ្យទ្រង់ភ្ញាក់ឡើង លុះព្រឹកឡើងទ្រង់ចាត់ឲ្យមន្ត្រីហែរហមទៅមើលដីបរិវេណជុំវិញក្នុងបន្ទាយលង្វែក ក៏ប្រទះឃើញដីមួយកន្លែងមានស្នាមរន្ទះបាញ់ពិតមែននោះ ព្រះរាជាទ្រង់ ក៏បាននាំព្រះមហេសី ស្រីស្នំ ក្រុមការ រួមទាំងញាតិវង្ស ព្រាហ្មបរោហិត មន្រ្តីសេនាបតី ទាំងអស់ ធ្វើពិធីសែនក្រុងពាលី បួងសួងដល់ទេវតាទាំង ៨ទិស អស់រយៈពេល ៣ថ្ងៃ។ ។ ហើយទ្រង់បានបញ្ជារឲ្យនាម៉ឺនសេនាសាងសង់វត្តមួយដើម្បីបូជាដល់ព្រះឥន្ទ្រ ដែលមានឈ្មោះថា វត្តព្រះឥន្ទ្រ (Indra Pagoda) ក្នុងខេត្តកំពង់ឆ្នាំង ហើយក្រោយមកបានប្ដូរឈ្មោះមក វត្តព្រះឥន្ទ្រទេពវិញ ដោយការសាងរូបបដិមាព្រះពុទ្ធដែលមាននៅក្នុងខេត្តកំពង់ឆ្នាំងសព្វថ្ងៃនេះ ។ ពេលសាងសង់វត្តនេះបញ្ចប់ទ្រង់រៀបចំឲ្យមានកិច្ចពិធី ដាលអំបុក នេះឡើង គេត្រូវចាត់តាំងអ្នកដាល់ដោយមានកម្លាំងត្រៀមជំនួយ៤ ឬ៥នាក់ អ្នកលីងដែលអាចមាន២ឬ៣នាក់ ក្នុងមួយក្រុម។ គេចាត់តាំងអ្នកដើរប្រមូលត្បាល់អង្រែ ដើររកអំបែងធ្វើឈើឆ្កៀសត្រៀមទុកជាមុនឲ្យស្រេច។ ធម្មតាបុណ្យមហាអំបុក គេត្រូវមានត្បាល់ពី ៣០ ទៅ ៥០ ដើម្បីញ៉ាំងពិធីនេះឲ្យមានភាពឧឡារិក។ ដូច្នេះ គេក៨ត្រៀមមនុស្ស ៣០ ឬ ៥០ ក្រុមដើម្បីចូលរួមក្នុងពិធីនេះដែរ។
នៅថ្ងៃបុណ្យសម្ភារៈគ្រប់ប្រភេទដែលត្រូវការចាំបាច់ក្នុងពិធី ត្រូវបានដឹកជញ្ជូនយកទៅដាក់ឯវត្តជាស្រេចតាំងពីថ្ងៃរសៀលម្ល៉េះ។ នៅពេលព្រលប់ប្រមាណម៉ោង ៦ កន្លះ អ្នកចាត់ចែងបុណ្យបានបង្គាប់ឲ្យក្រុមដាល់អំបុកនីមួយៗ តម្រៀបត្បាល់ ចង្ក្រានជាជួរយ៉ាងត្រង់ ហើយវែង នៅតាមចំនួនត្បាល់ដែលអាចមាន។ ដំបូងឡើងអ្នកបញ្ជាការ បានបង្គាប់ឲ្យគ្រប់ក្រុមបង្កាត់ភ្លើង ដាំអំបែងឲ្យបានក្ដៅស្មើៗគ្នាមុនចាប់ផ្ដើមពិធី។ នៅពេលពិធីមហាអំបុកចាប់ផ្ដើមសកម្មភាពគេសន្មតគ្នាយកសំឡេងគងជាសញ្ញាបញ្ជា។ លុះឃើញថា អំបែងគ្រប់ក្រុមមានកំដៅល្មមហើយ គេនោះគងមួយអន្លូងជាសញ្ញា ប្រាប់ឲ្យចាក់ស្រូវទៅក្នុងអំបែង។ អ្នកលីងបានវាសវីឈើលីងទៅលើគ្រាប់ស្រូវក្នុងអំបែងទៅតាមបច្ចេកទេស ឬបទពិសោធន៍របស់ខ្លួន។ លុះប៉ាន់ស្មានដឹងថា ស្រូវលីងនោះឆ្អិន (ដោយគ្រាប់ស្រូវចាប់ផ្ទុះប្រែសៗ ជាបន្តបន្ទាន់) នោះស្នូរគងអន្លូងទីពីរបានបន្លឺឡើងជាសញ្ញាប្រាប់ថា ឲ្យអ្នកលីងលើកអំបែងចាក់ស្រូវលីងឆ្អិនល្មមនោះទៅក្នុងត្បាល់ ព្រមគ្នា បន្ទាប់ពីនោះភ្លាមស្នូរអង្រែបានបញ្ចេញសន្ធឹកយ៉ាងកក្រើកដី។

ពិធីសំពះព្រះខែ Offering to the Moon
តាមគម្ពីរ ពុទ្ធសាសនា សុវណ្ណសាមជាតក (ភាសាបាលី) ក្នុងកាលកន្លងទៅហើយ ព្រះបាទព្រហ្មទត្តសោយរាជ្យក្នុងក្រុងពារាណសី មានតំណាលនិទានថា កាលនោះព្រះសម្ពុទ្ធបរមគ្រូ ទ្រង់សោយព្រះជាតិជាសត្វទន្សាយ នៅអាស្រ័យក្នុងដងព្រៃមួយ ក្នុងព្រៃនោះមាន ស្វា១ ចចក១ ភេ១ ជាសំឡាញ់នឹងគ្នា បាននៅរួមជាមួយនឹងទន្សាយ សុទ្ធតែជាបណ្ឌិតសត្វ គឺសត្វដែលមានចំណេះដឹង តែងនាំគ្នាស្វែងរកអាហារតាមគោចរស្ថានរៀងៗខ្លួន ដល់ពេលល្ងាចទើបមកជួបជុំគ្នា ។ ចំណែកសៈសៈបណ្ឌិតគឺ (ទន្សាយ) តែងពន្យល់ធម៌ដល់សត្វទាំងបីថា៖ អ្នករាល់គ្នាត្រូវធ្វើទាន រក្សាសីល ធ្វើឧបោសថកម្មកុំបីខាន ។* នែ ! សំឡាញ់ស្អែកនេះជាថ្ងៃឧបោសថ អ្នកទាំងអស់គ្នាត្រូវរក្សាឧបោសថហើយឱ្យទានផង ព្រោះការរក្សាសីលហើយឱ្យទាន តែងបានផលច្រើន ទៅអនាគតជាតិ ។ សត្វទាំងបីនោះព្រមទទួលធ្វើតាម និង បានត្រាច់ចរណ៍ រកអាហារទៅតាមសណ្ឋានរៀងៗខ្លួន (សត្វភេ រកបានត្រីថ្ពិនងាប់ស្រាប់ ៧ក្បាល) (សត្វចចក រកបានសាច់ ទន្សងទើបតែស្លាប់មួយក្បាល) (សត្វស្វា រកបានផ្លែស្វាយមួយផ្លែ) ចំណេកឯ សៈសៈបណ្ឌិត (ទន្សាយ រកមិនអាហារសោះ) វេលានោះដែរ សក្កៈទេវរាជ នៃឋានទេវតា ឬ ព្រះឥន្ទ្រ (Indra) បានក្រឡាខ្លួនជាពួក សមណៈព្រាហ្មណ៍ នៃសាសនាហិណ្ឌូ ហៅថា ឥន្ទ្រព្រាហ្មណ៍ ចុះមកសាកល្បង ការបំពេញបរមីសីលនៃសត្វទាំងបួន ដោយល្បងជាការសុំអហារ នៃទាន ភេ ចចក ស្វា បានឲ្យអាហាររបស់ខ្លួន រៀងៗខ្លួន ប៉ុន្តែ សៈសៈបណ្ឌិត (ទន្សាយ) គឺមិនមានអាហារជាប់ខ្លួននោះទេ ឥន្ទ្រព្រាហ្មណ៍ បានសុំអាហារ សៈសៈបណ្ឌិត (ទន្សាយ) ជាច្រើនលើក ហើយពោលថា ៖ ម្នាទន្សាយ អង្គអត្មា មិនធ្វើបាណាតិបាតា នោះទេ "បាណាតិបាតា ប្រែថា ការមិនសម្លាប់សត្វ ឬ ប្រមាថជីវិតអ្នកដទៃ" ទន្សាយ តបថា ចូរម្នាលព្រាហ្មណ៍ទៅរកអុសបង្កាត់ភ្លើងហើយមកប្រាប់ដល់ខ្ញុំចុះ ខ្ញុំនិងលោត ទម្លាក់ខ្លួនត្រង់កណ្តាលរងើកភ្លើងនោះ បើសាច់ខ្ញុំឆ្អិនល្មមហើយ សូមម្នាលព្រាហ្មណ៍ពិសាហើយធ្វើសមណៈធម៌ចុះ ។ វេលានោះឥន្ទព្រាហ្មណ៍បានបង្កាត់ភ្លើង ឆេះសន្ធោរសន្ធៅ ហើយមកប្រាប់ដល់ទន្សាយបណ្ឌិត ទន្សាយបណ្ឌិត ក៏លោតទៅជិតគំនរភ្លើងនោះហើយពោលថា៖ ទានរមែងដោយសចៈ បើទានដែលករុណាឲ្យនោះមិនបរិសុទ្ធ ការបំពេញបរមីក៏គ្មានន័យនោះដែរ ពោលចប់ សៈសៈបណ្ឌិត (ទន្សាយ) ក៏រលាស់ខ្លួនបីដងហើយ ក៏លោតទៅក្នុងគំនរភ្លើងដោយចិត្តរីករាយនិងជ្រះថ្លា ប៉ុន្តែគំនរភ្លើងនោះមិនកក្ដៅឆេះរោមបណ្ឌិត ទន្សាយឡើយ ក្រោយមកឥន្ទ្រព្រាហ្មណ៍ បានក្រឡាខ្លួនជា ព្រះឥន្ទ្រវិញ ហើយពោលថា ទានដែលជ្រះថ្លាគឺជាគុណដ៏ប្រពៃ ព្រះឥន្ទ្រ ក៏ហោះពរនាំយក ម្នាលទន្សាយបណ្ឌិត ទៅមណ្ឌល ព្រះច័ន្ទ រួចអធិដ្ឋានសូមឲ្យរូបទន្សាយមានដិតជាប់នៅក្នុងដួងព្រះច័ន្ទ ការធ្វើទានបរិសុទ្ធដែលជាគុណតម្លៃរបស់អ្នកចូរតាំងរូបអ្នក នៅអស់មួយកប្ប កុំឱ្យរលុបបាត់នៅក្នុងដែនភទ្ទកប្បនេះឡើយ ដូចនេះហើយយើងតែងសង្កេតឃើញរូបទន្សាយមានដក់ជាប់ក្នុងព្រះច័ន្ទ ។ ឯសត្វទាំង ៤ ក៏នាំគ្នារក្សាសុចរិតធម៌ ដរាបដល់អស់អាយុ បានទៅកើតក្នុងទេវលោកទាំងអស់គ្នា ជាតកនេះព្រះសាស្តាទ្រង់ត្រាស់ថា ៖
- ភេក្នុងកាលនោះ គឺ ព្រះអានន្ទ (Ānanda)
- ចចក គឺ ព្រះមហាមោគ្គល្លាន (Maudgalyayana)
- ស្វា គឺ ព្រះសារីបុត្រ (Śāriputra)
- ព្រាហ្មណ៍ គឺ ព្រះឥន្ទ្រ (Indra)
- ទន្សាយបណ្ឌិត គឺ អង្គព្រះតថាគត (Tathāgata)
ចាប់ពីពេលនោះមក ព្រេងនិទានដ៏មានអត្ថន័យនេះ បានដក់ជាប់នៅក្នុងផ្នត់គំនិត ខ្មែរពុទ្ធសាសនិក មកដល់បច្ចុប្បន្ន ហើយបានផ្សារភ្ជាប់ទៅនិងជំនឿ សែនព្រេន សំពះព្រះខែ សូមពរពីពួកទេវតា ទាំង ៨ទិស ដើម្បីថែរក្សាសេចក្ដីសុខចម្រើនដល់ពលរដ្ឋជារៀងរាល់ឆ្នាំ ។
#អត្ថបទស្រាវជ្រាវចេញពីវេបសាយ

31/07/2024

*រមណីយដ្ឋាន ស្ថិតក្នុងខេត្តរតនគិរី មានដូចជា៖
* រមណីយដ្ឋាន បឹងយក្សឡោម
* រមណីយដ្ឋាន បឹងយក្សម៉ាយ
* រមណីយដ្ឋាន បឹងយក្សការ៉ា
* រមណីយដ្ឋាន បឹងយក្សអោម
* រមណីយដ្ឋាន បឹងលំកុដ(គិរីវង្គត់)
* រមណីយដ្ឋាន បឹងកន្សែង
* រមណីយដ្ឋាន បឹងកំសាន្ត
* រមណីយដ្ឋាន បឹងគុជវ៉ារី អូរជុំ
* រមណីយដ្ឋាន ភ្នំស្វាយ (ភ្នំឥសីបតម:)
-រមណីយដ្ឋាន កំពូលភ្នំបេង
* រមណីយដ្ឋាន ទឹកជ្រោះអូរស៊ិនលែរ៍(៧ជាន់)
* រមណីយដ្ឋាន ទឹកជ្រោះកាទៀង
* រមណីយដ្ឋាន ទឹកជ្រោះកាចាញ
* រមណីយដ្ឋាន ទឹកជ្រោះចាអ៊ុង
-រមណីយដ្ឋាន ទឹកជ្រោះអូរតានាង
-រមណីយដ្ឋាន ទឹកជ្រោះអូរតាគង
* រមណីយដ្ឋាន ទឹកជ្រោះផ្ដើមស្នេហ៍
* រមណីយដ្ឋាន ទឺកជ្រោះ នាគរាជ
-រមណីយដ្ឋាន ជួរតាតៃ
-រមណីយដ្ឋាន ថ្មដា(វាលរំប្លង់)
* រមណីយដ្ឋាន វាលធំ ឧទ្យានជាតិវីរ:ជ័យ
* រមណីយដ្ឋាន ឧទ្យានជាតិវីរ:ជ័យ
-រមណីយដ្ឋាន កោះដំរី
* រមណីយដ្ឋាន ថ្មរអិល
-រមណីយដ្ឋាន សេសាន
-រមណីយដ្ឋាន កោះសំពៅ
-រមណីយដ្ឋាន ជួរទទឹង
* រមណីយដ្ឋាន ទំនប់កូនមុំ
-រមណីយដ្ឋាន អូរតាបូក
-រមណីយដ្ឋាន ចំការដូង(កែច្នៃ)
-រមណីយដ្ឋាន ប្រាសាទយ៉ាកណាំង
-រមណីយដ្ឋាន បា្រសាទព្រះពុទ្ធ
-រមណីយដ្ឋាន ប្រាសាទបាក់យាង
-រមណីយដ្ឋាន ប្រាសាទអូរព្រះ ...។

👉✍️ ប្រាសាទនេះ មានរូបព្រះពុទ្ធទ្រង់ឈរ បែរទល់ខ្នងគ្នាចំនួន ៤ ទិស   និងកម្រឃើញមានប្រាសាទនៅតំបន់ផ្សេង ក្នុងប្រទេសកម្ពុជាមាន...
11/07/2024

👉✍️ ប្រាសាទនេះ មានរូបព្រះពុទ្ធទ្រង់ឈរ បែរទល់ខ្នងគ្នាចំនួន ៤ ទិស និងកម្រឃើញមានប្រាសាទនៅតំបន់ផ្សេង ក្នុងប្រទេសកម្ពុជាមានទម្រង់ដូចប្រាសាទនេះ បានដួលរលំអស់ពាក់ កណ្ដាលតាំងពីយូរណាស់មកហើយ នៅសល់ត្រឹមតែចង្កេះមកចុះក្រោមតែប៉ុណ្ណោះ នៅតាមជញ្ជាំង និងផ្នែកខាងមុខមានដើមឈើ និងឫសឈើដុះញ៉ែកជញ្ជាំងកាន់តែខ្លាំង ដែលកត្តានាំឱ្យប្រាសាទប្រឈមនឹងការដួលរលំទាំងស្រុង។ ចំណែកព្រះកេសព្រះពុទ្ធបានធ្លាក់នៅរាយប៉ាយនៅផ្នែកខាងមុខផ្លូវចូល និងជ្រុងទាំងបីភ្ញៀវទេសចរណ៍មកទស្សនាទីនេះ បានដើរជាន់ពីលើ។

📍 ទេសភាព ប្រាសាទចតុម្មុខ ស្ថិតក្នុងក្រុមប្រាសាទបាកាន(ព្រះខ័នកំពង់ស្វាយ) ភូមិតាសែង ឃុំរណសិរ្ស ស្រុកសង្គមថ្មី ទឹកដី ខេត្តព្រះវិហារ។
ទីកន្លែង https://maps.app.goo.gl/2HG3j1jusUXpuK5Z6?g_st=ic

✍🥰 អបអរសាទរ! ប្រាសាទសំបូរព្រៃគុក ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក☑️ ប្រាសាទសំបូរព្រៃគុក ត្រូវបានចុះជាសម្បត្តិបេតិកភ...
10/07/2024

✍🥰 អបអរសាទរ! ប្រាសាទសំបូរព្រៃគុក ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
☑️ ប្រាសាទសំបូរព្រៃគុក ត្រូវបានចុះជាសម្បត្តិបេតិកភណ្ឌពិភពលោកនៅថ្ងៃទី ៨ ខែ កក្តដា ឆ្នាំ ២០១៧ វេលាម៉ោង ៩ : ៤០ នាទី នៅទីក្រុងក្រាកូវ ( Cracovie ) ប្រទេសប៉ូឡូញ
☑️ ប្រាសាទត្រូវបានសាងសង់ឡើងនៅក្នុងដើមស.ត.ទី៧ ព្រះបាទឦសានវរ្ម័នទី១ ស្ថាបនាឡើងដើម្បីឧទ្ទិសថ្វាយដល់ព្រហ្មញ្ញសាសនា.... ស្ថាបត្យកម្ម រចនាបទសំបូរ
📍 ទេសភាព រមណីយដ្ឋាន ប្រាសាទសំបូរព្រៃគុក ស្ថិតនៅ ភូមិសំបូរ ឃុំសំបូរ ស្រុកសំបូរ ទឹកដី ខេត្តកំពង់ធំ ។

✍ ប្រាសាទនេះស្ថិតនៅតាមបណ្តោយស្ទឹងសែន ដែលមានចម្ងាយប្រហែល ២៨គីឡូម៉ែត្រភាគឦសាននៃទីរួមខេត្តកំពង់ធំ
✍ មានចម្ងាយប្រហែល ១៨១គីឡូម៉ែត្រពីរាជធានីអង្គរនៃខេត្តសៀមរាប
✍ មានចម្ងាយប្រហែល១៧០គីឡូម៉ែត្រពីប្រាសាទព្រះវិហារនៃខេត្តព្រះវិហារ
✍ មានចម្ងាយប្រហែល ១៩៦គីឡូម៉ែត្រពីរាជធានីភ្នំពេញ
✍ ប្រាសាទសំបូរព្រៃគុកជាប្រភេទរមណីយដ្ឋានវប្បធម៌ និងប្រវត្តិសាស្រ្ត
✍ មានចម្ងាយប្រមាណ ៣៧គីឡូម៉ែត្រ បត់តាមផ្លូវជាតិ៦៤ បត់ស្តាំតាមសាលាវិស័យ កាត់តាមផ្លូវបុសស្រមោច ផ្លូវនេះពេលរដូវវស្សាលិចទឹក តែយើងអាចធ្វើដំណើរឆ្ពោះទៅស្រុកសំបូរបានតែម្តង។
✍ សង់លើដី រាបស្មើមានទំហំ ៣,០០០ ហិកតា
✍ រមណីដ្ឋានសំបូរព្រៃគុក ជារាជធានីចាស់ឈ្មោះថា ឥសានបុរៈ
✍ សម័យនោះជាមជ្ឈមណ្ឌលនៃព្រាហ្មញ្ញសាសនា ដើម្បីឧទ្ទិសថ្វាយដល់ ព្រះសិវៈ ឬ ព្រះឥសូរនិយម។
✍ ក្រុមប្រាសាទនេះសាងសង់អំពីឥដ្ឋតាន់ និង ថ្មបាយក្រៀមលម្អទៅដោយចម្លាក់ពីលើឥដ្ឋ ចាក់ពុម្ភដោយបាយអ ជាផ្ទាំងៗអំពីឥដ្ឋ តែបច្ចុប្បន្នរបេះអស់មួយចំនួន។
✍ ក្បាច់ផ្តែរ និងការសរសេរជាពាក្យពេជ្រ ប្រអប់ទ្វារធ្វើអំពីថ្មភក់ទាំងអស់។
✍ កសាងឡើងនៅរជ្ជកាលព្រះបាទឥសានវរ្ម័នទី១
✍ នៅក្នុង សតវត្សរ៍ទី៧ (គ.ស៦១៦-៦៣៥) នាសម័យចេនឡា
✍ ក្រុមប្រាសាទសំបូរព្រៃគុក ត្រូវបានបោះបង់ចោលតាំងពីឆ្នាំ១៩៧១មកម្លេះ
✍ ត្រូវបានរៀបចំសារជាថ្មីនៅឆ្នាំ១៩៨០។
✍ ក្នុងការកាប់ស្ការព្រៃគេរកឃើញមាន ប្រាសាទទាំងអស់ចំនួន ១៤០ប្រាសាទ នៅប្រាសាទទៅពីទៀត រកមិនទាន់ឃើញ ។
✍ រមណីយដ្ឋានសម្បូរព្រៃគុកចែកចេញជា៤ក្រុមធំៗគឺ៖
☑️ ក្រុមប្រាសាទខាងជើងៈ ហៅថាប្រាសាទសំបូរនៅកណ្តាល និងពទ្ធ័ជុំវិញដោយប្រាសាទតូចៗ ហើយប្លែកៗគ្នា។
☑️ ក្រុមប្រាសាទកណ្តាលៈ ហៅថាប្រាសាទតោ ប្រាង្គប្រាសាទកណ្តាលមានទ្វារចូលពីទិសខាងជើង ។ ឯទ្វារបើកពីទិសមួយទៀតជាទ្វារបញ្ឆោត។នៅត្រង់ក្បាលជណ្តើរទាំង ៤ មានរូបតោអង្គុយបញ្ឈរជង្គង់ពីរ ក្នុងទិសនីមួយៗហៅថា ទេវកថា ។នៅភាគខាងលិចនៃប្រាសាទតោ មានក្រុមប្រាសាទតូចៗជាច្រើនទៀត។
☑️ ក្រុមប្រាសាទខាងត្បូងៈ ហៅថា ប្រាសាទយាយពន្ធ័ ដែលស្ថិតនៅចំកណ្តាលហ៊ុំពន្ធ័ដោយប្រាសាទ ។ ជាច្រើន មានកំពែងពីរជាន់ ដែលកំពែងខាងក្នុងមាន តោបុរៈ ចូលទាំងបួនទិស។ក្រុមប្រាសាទទាំងនេះជា អតិតរាជធានី។
☑️ ក្រុមប្រាសាទក្រោលរមាសៈ មានទីតាំងនៅខាងជើងប្រាសាទសំបូរព្រៃគុក មានប្រាសាទតូចៗធ្វើអំពីឥដ្ឋ និងខាងលិចមានប្រាសាទមួយធ្វើអំពីថ្មបាយក្រៀម។

✍️ កំណត់ព្រំប្រទល់ការពារប្រាសាទ
☑️ ប្រាសាទដ៏ច្រើនសន្ធឹកសន្ធាប់នេះគេបានកំណត់ ៣ តំបន់សំរាប់ការពារដូច
☑️ ចំងាយ ៣០ម ពទ្ធ័ជុំវិញកំពែងខាងក្រោមនិងមាត់ស្រះ
☑️ ចំងាយ៣០០មពទ្ធ័ជុំវិញតំបន់ទី១
☑️ ចំងាយ១៥០០មពទ្ធ័ជុំវិញតំបន់ទី២
✔️ មានដើមឈើតូចធំ រុក្ខជាតិ សត្វផ្សេងៗ គួរអោយចាប់អារម្មណ៏
✔️ បានទាក់ទាញភ្ញៀវទេសចរណ៏ បរទេស និងក្នុងស្រុកជាច្រើន អោយមកទស្សនាកំសាន្ត
✔️ ជួយបង្កើនកម្ពស់ ជីវភាពប្រជាជនរស់នៅតាមតំបន់
✔️ ជួយផ្សព្វផ្សាយនូវវប្បធម៌ របស់ខ្មែរអោយកាន់តែច្រើន

ការធ្វើដំណើរចេញពីក្រុងភ្នំពេញ ប្រើអស់រយៈពេល ២ម៉ោង ៤៥នាទី ដែលមាន ១៧៧គីឡូ ស្ថិតនៅក្នុងខេត្តកំពង់ធំ ។ ចាប់ពីរវាងសតវត្សរ៍ទី១...
02/07/2024

ការធ្វើដំណើរចេញពីក្រុងភ្នំពេញ ប្រើអស់រយៈពេល ២ម៉ោង ៤៥នាទី ដែលមាន ១៧៧គីឡូ ស្ថិតនៅក្នុងខេត្តកំពង់ធំ ។

ចាប់ពីរវាងសតវត្សរ៍ទី១០មក ដែនដីនៃខេត្តកំពង់ធំសព្វថ្ងៃមានឈ្មោះថា “សន្ទុក”។ បើយោងតាម លោកស្រី ពៅ សាវរស ដែលជាសាស្រ្តាចារ្យផ្នែកអក្សរសាស្រ្តខ្មែរបុរាណដ៏ល្បីបានពន្យល់នៅក្នុងវចនានុក្រមខ្មែរចាស់: បារាំង-អង់គ្លេស ថា «សន្ទុក» មានន័យថា គឺជាប្រភេទរុក្ខជាតិម្យ៉ាង (សូមមើល Saveros
Pou, 1992, page:477)។

សព្វថ្ងៃ យើងតែងឮរឿងព្រេងមួយដំណាលអំពីប្រវត្តិនៃការហៅឈ្មោះភ្នំសន្ទុក ដែលពោលពីកុលេរាជវង្សមួយមានទុក្ខដោយសារបុត្រីព្រះប្រឈួនរហូតដល់សោយទីវង្គត ទើបហៅភ្នំនេះថា "ភ្នំអាសន្នមានទុក្ខ" ក្រោយមកហៅកាត់ថា "ភ្នំសន្ទុក"។ សូមបញ្ជាក់ថា រឿងព្រេង គឺជារឿងដំណាលចេញពីមាត់មួយទៅមាត់មួយ ឬកើតឡើងពីភាពស្រមើស្រមៃរបស់អ្នកនិពន្ធ ម្ល៉ោះហើយ ប្រសិនបើយើងយករឿងព្រេងនេះមកបកស្រាយពីដំណើរនៃការហៅឈ្មោះសន្ទុកនេះ គឺមិនសមហេតុផលឡើយ ដ្បិតបើគិតទៅលើរឿងព្រេងនេះអាចទើបនឹងកើតឡើងមិនយូរប៉ុន្មានឡើយ ប៉ុន្តែពាក្យ សន្ទុក វាមានយូរលង់មកហើយ។ ពាក្យ "សន្ទុក" មានលេចឡើងនៅក្នុងសិលាចារឹកបុរាណយ៉ាងតិច ៣ ផ្ទាំង គឺសិលាចារឹកប្រាសាទរបងរមាស ខេត្តកំពង់ធំ (K.150), សិលាចារឹកវត្តព្រៃវែង (K.956), សិលាចារឹកប្រាសាទព្រះធាតុខ្វាវ ខេត្តព្រះវិហារ (K.177)។ នៅក្នុងសិលាចារឹកប្រាសាទរបងរមាស K.150 (តំបន់ប្រាសាទសំបូរព្រៃគុក) ស.វ.ទី១១ យើងឃើញគេចារថា «ខ្លោញវិសយសន្ទុក»។ ពាក្យ "ខ្លោញ" មានន័យថា "មេ, អ្នកដឹកនាំ, ឬអាចប្រហាក់ប្រហែលនឹងចៅហ្វាយស្រុក។ ចំណែក ពាក្យ «វិសយ» ជាពាក្យសំស្រ្កឹតបុរាណដែលមានន័យថា តំបន់រដ្ឋបាល ឬដែនដីមួយដែលមានការគ្រប់គ្រងមួយជាក់លាក់ ពោល គឺអាចស្មើនឹងខេត្តសព្វថ្ងៃផងក៏មិនដឹង។ ដូច្នេះ "ខ្លោញវិសយសន្ទុក" អាចមានន័យថា "ចៅហ្វាយស្រុកសន្ទុក"។ ឈ្មោះនេះ បានបន្តប្រើប្រាស់ដល់សម័យកណ្តាលនៅរវាងសតវត្សរ៍ទី១៧នៃគ្រឹស្តសករាជ ដែលគេហៅថា “ខេត្តអាសន្ទុក ឬស្រុកសន្ទុក” (ពាក្យថា “ស្រុក” នៅសម័យកណ្តាលមានន័យស្មើខេត្តសព្វថ្ងៃ)។ ពេលនោះទីប្រជុំជនខេត្តដំបូងស្ថិតនៅភូមិព្រះឥន្រ្ទកុមារ ហើយក្រោយមកលើកទៅភូមិកំពង់ស្វាយវិញ (តាមដងស្ទឹងសែន) ហើយសម្តេចចៅពញាចន្ទរាជា ទ្រង់អនុញ្ញាតឲ្យ ឧកញ៉ាចៅពញា ឧទ័យរាជា ជាចៅហ្វាយស្រុកអាសន្ទុក និងជាមេទ័ពទៀតផង។

តាមព្រះរាជពង្សាវតារបានឲ្យដឹងថា លុះមកដល់រជ្ជកាលរបស់ព្រះបាទស្រីសុរិយោពណ៌ (គ.ស.១៦០៣ - ១៦១៨) ទ្រង់បានចាត់ឲ្យឧកញ៉ាតេជោបុរារាជមាស ឬតេជោមាស ឬហៅថា “ឧកញ៉ាក្រហមក” ធ្វើជាចៅហ្វាយស្រុកអាសន្ទុក (ពីមុនមកគាត់ជាចៅហ្វាយស្រុកសំរោងទង ត្រូវនឹងខេត្តកំពង់ស្ពឺសព្វថ្ងៃ)។ គ្រានោះ ឧកញ៉ាតេជោមាស បានស្នើប្តូរឈ្មោះស្រុកអាសន្ទុក មកជាស្រុក "កំពង់ស្វាយ" វិញ (អ្នកស្រាវជ្រាវខ្លះយល់ថា ពាក្យ "កំពង់" ទំនងជាពាក្យកម្ចីពីភាសាម៉ាឡេស៊ី ដែលមានន័យថាភូមិ ឬតំបន់រដ្ឋបាលមួយ តែសព្វថ្ងៃគេច្រើនគិតថា កំពង់ សំដៅលើទីតាំងមានទឹកជាកំពង់)។ ស្រុក ឬខេត្តកំពង់ស្វាយនៅពេលនោះ មានទំហំផ្ទៃដីធំធេងណាស់ដែលមានព្រំប្រទល់ផែនដីជាប់ដែនដីស្រុកលាវ។ ត្រង់ចំណុចនេះ មានន័យថាកាលពីខេត្តកំពង់ធំមានឈ្មោះថា “កំពង់ស្វាយ” នៅពេលនោះ គឺដែនដីធំធេងខ្លាំងណាស់ដូចបានរៀបរាប់ថាលាតសន្ធឹងដល់ប្រទេសលាវទៀតផង។ ព្រះស្រីសុរិយាពណ៌ ទ្រង់បានឲ្យលោកឧកញ៉ាតេជោមាសគ្រប់គ្រងចៅមឿង (មេស្រុក) ២៤ គឺ ៖
១. មឿងគោកសេះ ៩. មឿងវ៉ារីសែន ១៧. មឿងត្រឡែងកែង
២. មឿងជីក្រែង ១០. មឿងព្រែកក្តី ១៨. មឿងងន
៣. មឿងស្ទោង ១១. មឿងសន្ទុក ១៩. មឿងឈើទាល
៤. មឿងព្រះឃ្លាំង ១២. មឿងកំពង់លែង ២០. មឿងសែន
៥. មឿងព្រហ្មទេព ១៣. មឿងប្រាសាទដប ២១. មឿងសាន-គ
៦. មឿងព្រះខ័ណ្ឌ ១៤. មឿងកោះកែ ២២. មឿងជ័យសម្បូរ
៧. មឿងម្លូព្រៃ ១៥. មឿងត្បែង ២៣. មឿងកំពូលពេជ្រ
៨. មឿងជាំក្សាន្ត ១៦. មឿងពស់រោង ២៤. មឿងព្រះសព។

នៅក្នុងទឹកដីនៃស្រុកកំពង់ស្វាយនៅពេលនោះ មានទាំងជនជាតិខ្មែររស់នៅផង និងជនជាតិកួយរស់នៅក៏ច្រើនដែរ។ ជនជាតិកួយ គឺជាពូជពង្សអ្នកស្លដែកដ៏ពូកែ ដែលគេដឹងថាផលិតផលដែកទាំងអម្បាលម៉ានសម្រាប់ប្រើប្រាស់នៅសម័យបុរាណ គឺសុទ្ធសឹងស្លសម្រាប់ផលិតជាឧបករណ៍ប្រើប្រាស់គ្រប់មុខដោយជនជាតិកួយ។ មុននឹងស្លជាដែកបាន គឺគេត្រូវកាត់ថ្មភ្នំដែលមានរ៉ែដែកយកមកស្លក្នុងគុកចង្រ្កានដែលហៅថា “សន្លុង” ក្នុងសីតុណ្ហភាពយ៉ាងតិច ៣០០០អង្សាសេ ទើបរលាយក្លាយជាដែក។ ហើយភ្នំដែលគេស្គាល់ថាថ្មមានជាតិរ៉ែដែកច្រើននោះគឺ ភ្នំដែក ស្ថិតនៅក្នុងស្រុករវៀង ខេត្តព្រះវិហារសព្វថ្ងៃ និងជាអតីតដែនដីនៃខេត្តកំពង់ស្វាយដែរ។ ក្នុងនោះអ្វីដែលពិសេសបំផុតនៃផលិតផលដែកនោះគឺ ដាវ ដែលជាអាវុធមួយប្រភេទ យ៉ាងមានសារះសំខាន់សម្រាប់ប្រើប្រាស់ក្នុងសឹកសង្រ្គាមនាសម័យបុរាណ។ ការផលិតដាវដែកដោយជនជាតិកួយនៅស្រុកកំពង់ស្វាយ មានភាពល្បីរន្ទឺខ្លាំងណាស់ ដ្បិតដែកដែលយកមកធ្វើជាដាវមានគុណភាពល្អប្រសើរណាស់។ ហេតុដូច្នេះហើយ បានជាយើងឮតាមបទចម្រៀងមង្គលការថា
“ដាវអើយដាវដែក ដាវល្អចម្លែក ដាវដែកកំពង់ស្វាយ ផ្លែកេរពីឪពុក ស្រោមកេរពីម្តាយ ដាវដែកកំពង់ស្វាយ កំចាយអស់មារសត្រូវ”។

ពោល គឺមានន័យថា ដោយសារតែដាវ ដែលផលិតនៅខេត្តកំពង់ស្វាយមានគុណភាពល្អ ទើបបានជាអ្នកនិពន្ធចាប់អារម្មណ៍តាក់តែងជាបទចម្រៀងឡើង។ សព្វថ្ងៃនេះ យើងបានឃើញសន្លុងស្លដែកបុរាណជាច្រើនកន្លែងនៅក្នុងខេត្តព្រះវិហារ និងខេត្តកំពង់ធំ ដែលសុទ្ធសឹងជាអតីតដែនដីរបស់ខេត្តកំពង់ស្វាយ ព្រោះឈ្មោះថា “ខេត្តកំពង់ធំ” ទើបនឹងមានប្រើប្រាស់ជាផ្លូវការនៅសម័យបារាំងតែប៉ុណ្ណោះ (Résident de Kompong Thom)។ ជាងនេះទៅទៀត សព្វថ្ងៃគេឃើញមានពិធីសែនដែកនៅតែប្រារព្ធឡើងជារៀងរាល់ឆ្នាំរបស់បងប្អូនជនជាតិកួយនៅភូមិវាលវែង ស្រុកប្រាសាទសំបូរ ហើយសម្ភារៈសម្រាប់សែនរួមមាន៖ ដាវ កាំបិត ដឹង កណ្តៀវ ចបជីក.....។

តាមការសិក្សាស្រាវជ្រាវកន្លងមកបានឲ្យដឹងថា ដើម្បីធ្វើដាវពិសិដ្ឋគេចាំបាច់ត្រូវយកផលដែកដែលស្លបានពីសន្លុងចំនួន ៧ មកដំ ឬស្មិតរួមគ្នាបង្កើតបានជាដាវពិសិដ្ឋ។ នៅពេលស្លដែកសម្រាប់ធ្វើដាវពិសិដ្ឋ សន្លុងនីមួយៗត្រូវមានអ្នកមើលការខុសត្រូវម្នាក់ដែលគេហៅថា “ឆាយ” នៅគ្រប់គ្រងដំណើរការនៃការស្លដែកតាំងពីដើមរហូតដល់ចប់។ នៅពេលស្លដែកនោះដែរ គឺមានក្រមុំព្រហ្មចារីយ៍នៅបកស្រូវយកអង្ករដាំបាយឲ្យឆាយពិសារ ដ្បិតគេតំណមថា ឆាយ មិនអាចពិសារបាយជាមួយស្រូវធម្មតាទេ។ ក្បួនធ្វើដាវមង្គលតាមក្បួនបុរាណធ្វើខ្នាត ៧ ចាប់ (៧ ក្នុងន័យនេះមានន័យថាជោគជ័យ ជ័យជំនះ ដែល ៧ ចាប់នោះរួមមាន ចាប់ដង, រងឆែង, វែងទង, រងសម្បត្តិ, ផាត់នគរ, វរជ័យ, ជ័យមានលាភ)។ ដូច្នោះហើយ អ្វីៗក៏ត្រូវមាន ៧ រង្វាស់ ចាប់ ៕

#ដាវដែកកំពង់ស្វាយ #ទឹកដីខេត្តកំពង់ធំ

02/07/2024

🐘👉 ល្វីង ចត់ ជូ ផ្អែម ខ្សែភាពយន្តមួយបានបង្ហាញនូវ ដំណើរកម្សាន្ត តាមតំបន់រមណីយដ្ឋាននានាក្នុងអាណាចក្រកម្ពុជា អមជាមួយសាច់រឿងខ្លីទៀតផង ។
រីករាយជាមួយការទស្សនានូវរឿងខ្លីនេះដោយសប្បាយ...

01/07/2024

ការរង់ចាំនឹងមកដល់ក្នុងពេលឆាប់ៗនេះហើយ
តោះ!.. តាមដានទាំងអស់គ្នា!..

Address

Phnom Penh

Telephone

+85598565666

Website

Alerts

Be the first to know and let us send you an email when Explore Tourism Site - ស្វែងរកតំបន់ទេសចរណ៍ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category