
17/04/2025
មកដឹងអំពី ករណីមួយចំនួន ដែលត្រូវបានអនុញ្ញាត ក្នុងការនាំចូលទំនិញក្រោមរបបប្រវេសន៍កាលិក
=============
ការនាំចូលទំនិញក្រោមរបបប្រវេសន៍កាលិក អាចត្រូវបានអនុញ្ញាត ចំពោះករណីដូចខាងក្រោម៖
១. ទំនិញសម្រាប់ដាក់តាំងបង្ហាញ ឬប្រើប្រាស់ក្នុងពីធីតាំពិព័រណ៌ កិច្ចប្រជុំ ឬព្រឹត្តិការណ៍ប្រហាក់ប្រហែល ដែលមានបរិមាណសមស្រប
២. បរិក្ខារវិជ្ជាជីវៈចាំបាច់សម្រាប់អ្នកបច្ចេកទេស ឬបុគ្គលវិជ្ជាជីវៈផ្សេងៗ ដែលចូលមកព្រះរាជាណាចក្រកម្ពុជា ដើម្បីបំពេញភារកិច្ច ឬមុខរបរឯកទេស ដោយមិនរាប់បញ្ចូលនូវបណ្តាគ្រឿងម៉ាស៊ីន គ្រឿងចក្រ និងបរិក្ខារឯកទេស សម្រាប់ប្រើប្រាស់ក្នុងវិស័យកម្មន្តសាលឧស្សាហកម្ម ការវេចខ្ចប់ទំនិញ អាជីវកម្មធនធានធម្មជាតិ ការកសាង ឬការជួសជុលអគារ ការងារដី ឬគម្រោងប្រហាក់ប្រហែលនានា
៣. កុងតឺន័រ ប៉ាឡែត កញ្ចប់ គម្រូទំនិញ និងទំនិញនាំចូលផ្សេងទៀត ដែលពាក់ព័ន្ធនឹងប្រតិបត្តិការពាណិជ្ជកម្ម តែពុំមែនជាផ្នែកនៃប្រតិបត្តិការពាណិជ្ជកម្មនៅពេលដែលត្រូវបានលក់ ឬទិញ
៤. ទំនិញនាំចូលសម្រាប់សំណូមពរនៃការអប់រំ វិទ្យាសាស្រ្ត និងវប្បធម៌ រាប់បញ្ចូលទាំងបំណែកនៃបរិក្ខារវិទ្យាសាស្ត្រ និងសម្ភារអប់រំ ដែលទទួលបានការអនុញ្ញាតឲ្យនាំចូលតាមរបបប្រវេសន៍កាលិក
៥. ទំនិញនាំចូលសម្រាប់វិស័យកីឡា ដែលប្រើប្រាស់ដោយអ្នកទេសចរ កីឡាករ អ្នកដំណើរសម្រាប់ការប្រកួតប្រជែង ការបង្ហាញ ឬការហ្វឹកហាត់ក្នុងដែនគយ
៥. សម្ភារសម្រាប់ផ្សព្វផ្សាយទេសចរ សម្រាប់ទាក់ទាញការទស្សនាប្រទេសផ្សេងៗទៀត
៦. ទំនិញនាំចូលដោយអ្នកដំណើរឆ្លងកាត់ព្រំដែនសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន
៧. ទំនិញនាំចូលសម្រាប់គោលបំណងមនុស្សធម៌ រាប់បញ្ជូលទាំងបរិក្ខារមន្ទីរពិសោធន៍ មន្ទីរវះកាត់ និងទំនិញជំនួយសង្គ្រោះជនរងគ្រោះ ដោយគ្រោះធម្មជាតិ និងមហន្តរាយប្រហាក់ប្រហែល
៨. មធ្យោបាយដឹកជញ្ជូនមនុស្ស និងទំនិញសម្រាប់គោលបំណងពាណិជ្ជកម្ម ដូចជានាវា អាកាសយាន្តយានយន្តផ្លូវគោគ ឬផ្លូវដែក ដែលប្រើប្រាស់ក្នុងចរាចរដឹកជញ្ជូនជាអន្តរជាតិ រាប់បញ្ចូលទាំងគ្រឿង បន្លាស់ គ្រឿងបន្សំ និងបរិក្ខារផ្សេៗ ទោះបីជាមិនយកកម្រៃក្តី។
ប្រភពដកស្រង់ពីគេហទំព័រអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា៖ https://shorturl.at/GGKDT
————————————————
បណ្តាញសង្គមផ្លូវការរបស់ក្រុមហ៊ុន DNL - Dynamic Network Logistics: https://www.facebook.com/share/1ADAyE22z5/