01/08/2025
ពេលដ៏សមស្របសម្រាប់យុវជនកម្ពុជា ក្នុងការឈរឡើងដើម្បីអនាគតកម្ពុជា
យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការដឹកនាំដ៏រឹងមាំរបស់
សម្តេចតេជោ ហ៊ុន សែន និង សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបានខិតខំប្រឹងប្រែងយ៉ាងអស់ពីសមត្ថភាពក្នុងការពារអធិបតេយ្យរបស់កម្ពុជានិងសេចក្តីថ្លៃថ្នូរជាតិកម្ពុជា។ ការខិតខំរបស់គាត់ តាមផ្លូវការទូត និងយោធា បាននាំឲ្យកម្ពុជាទទួលបានការគាំទ្រពីសកលលោក ជាពិសេសពី អាស៊ាន និង សហរដ្ឋអាមេរិក។ ក្នុងពេលវេលាដ៏លំបាកនេះ ពិភពលោកបានឈរជាប់ជាមួយកម្ពុជា។
បញ្ហាប្រឈមព្រំដែនកាលពីថ្ងៃទី ២៤ ដល់ ២៨ កក្កដា ឆ្នាំ ២០២៥ រវាងកម្ពុជា និងថៃ បានបង្ហាញយើងឲ្យឃើញជាក់ស្តែងពីបំណងរបស់មេដឹកនាំថៃចង់ដណ្តើមដីរបស់កម្ពុជា ។ ថៃមានបំណងយ៉ាងច្បាស់ក្នុងការឈ្លានពានកម្ពុជាតាមរយៈ បង្រៀនប្រវត្តិសាស្ត្រខុសៗ ទៅកាន់កុមារ និងប្រជាជនថៃ ។ យើងត្រូវស្គាល់ថាវិបត្តិគ្រប់គ្រងផ្នែកនយោបាយក្នុងប្រទេសថៃ ជាមូលហេតុសំខាន់មួយដែលថៃបានបំប្លែងវាឲ្យក្លាយទៅជាសង្គ្រាម ព្រំដែនជាមួយកម្ពុជា ។
យើងមានអារម្មណ៍សោកស្តាយយ៉ាងខ្លាំងចំពោះការបាត់បង់ជីវិតរបស់កងទ័ពកម្ពុជានិងគ្រួសារខ្មែរដែលបានបាត់បង់ សមាជិកគ្រួសារ ក្នុងសង្គ្រាមដ៏ឈឺចាប់នេះ។ ការបាត់បង់ជីវិតរបស់ពួកគេ ជាសារជំរុញចិត្តឲ្យយើងត្រូវការពារការពារសន្តិភាព មិនត្រឹមតែតាមការទូតទេ ប៉ុន្តែត្រូវការកម្លាំងរឹងមាំផ្នែកសេដ្ឋកិច្ច ។
ពេលវេលានេះ គឺជាសារដល់យុវជនកម្ពុជាកុំរង់ចាំឱ្យអ្នកដទៃកំណត់អនាគតឱ្យយើង-យើងត្រូវកំណត់វាដោយខ្លួនឯង។
នេះជាឱកាសរបស់យុវជនកម្ពុជា- កុំឆ្លើយតបដោយកំហឹង ពេលអ្នកដទៃមើលងាយលើកម្ពុជា តែ យើងត្រូវតែបង្ហាញខ្លួនឯងតាមសកម្មភាព កម្លាំង សីលធម៌ និងចំណេះដឹង។
បើអ្នកមានអារម្មណ៍ខ្សោយ — ចូរបង្កើនចំណេះដឹង
បើអ្នកមានអារម្មណ៍កំហឹង — ចូរបង្កើនជំនាញ
បើអ្នកមានអារម្មណ៍អស់សង្ឃឹម — ចូរចាប់ផ្ដើមធ្វើអ្វីមួយ
កម្ពុជាត្រូវការយុវជនដែល៖
• គោរព និងចូលចិត្តការអប់រំ និងការកែលម្អខ្លួន
• ទទួលយកបច្ចេកវិទ្យាថ្មី និងការច្នៃប្រឌិត
• ជួយគាំទ្រសហគមន៍ និងអាជីវកម្មក្នុងស្រុក
• ថែរក្សធនធានធម្មជាតិ និងអត្តសញ្ញាណវប្បធម៌
រាល់ជំហានក្នុងការអភិវឌ្ឍខ្លួនឯងគឺជាជំហានដ៏សំខាន់មួយក្នុងការជួយកសាងកម្ពុជាឲ្យរឹងមាំនាពេលអនាគត។