16/08/2024
សាររបស់ខ្ញុំនេះ មិនមែនចង់បែងចែក ក្រុមប្រឆាំងរស់នៅក្រៅប្រទេសទេ តែទ្រាំមិនបានក្រោយស្តាប់សារសម្លេងបុិនប៉ងបំផ្លាញសេដ្ឋកិច្ចកម្ពុជា និង ជីវិតប្រជាជនកម្ពុជាកំពុងរស់នៅក្នុងប្រទេស ទង្វើរនេះគឺក្បត់ជាតិ ក្បត់ប្រជាជន ក្បត់សាច់ញាតិ ក្បត់បងប្អូន ម្នាក់នេះ ខ្មែរ និយាយភាសាខ្មែរ តែក្បត់ជាតិសាសន៏ឯង ។
ឃើញសារផ្សេងៗទៀត ក៏សាហាវដែរ មានផែនការ សុទ្ឋតែដុតឡាន ដុតផ្ទះ ។
ខ្ញុំមិនអាចនៅស្ងៀមទេ ត្រូវតែប្រកូកប្រកាស ប្រឆាំងដាច់ក្រុមជ្រុលនិយម ដែលបុិនប៉ង បំផ្លាញសន្តិភាព ឯករាជ្យជាតិ និង ការអភិវឌ្ឍន៏ ។
បើបងប្អូនបានឃើញ សារក្នុង Facebook របស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ពី បុគ្គល ហៃ វណ្ណា (មេដឹកនាំបាតុកម្ម ដែលកំពុងរស់នៅប្រទេសជប៉ុន) ហើយ មិន សែ បន្ត ឬ មិនចូលរួមប្រឆាំង អោយបានគ្រប់ៗគ្នាទេនោះ មានន័យថា បងប្អូនគាំទ្រផែនការអាក្រក់ ខ្មៅងងឹត ដោយផ្ទាល់ ឬ ដោយប្រយោល ។
ចូរចូលរួមប្រឆាំងផែនការបំផ្លាញសន្តិភាពរបស់ក្រុមជ្រុលនិយម កុំចាំដល់រឿងអាក្រក់កើតឡើងទើបស្តាយក្រោយ ។
ខ្ញុំគាំទ្រសន្តិភាព គាំទ្រការដឹកនាំ របស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។