Ju Photogenic

Ju Photogenic This page was created to help promoting about tourism sites as well as sharing you guys all of any good spots for photoshoot.

16/02/2024

We love Siem Reap❤️❤️❤️

03/06/2022

នំបញ្ចុកទឹកប្រហុកគន្ធាជើងភ្នំបាខែងស្ថិតនៅខាងជើងកសិណអង្គរបន្តិច នៅខាងឆ្វេងដៃមានផ្លូវលំតូចមួយ តូបស្ថិតចុងខាងលិចគេបង្អស់។

សម្រាប់ការកុម្ម៉ង់ទិញ សូមទូរស័ព្ទមកលេខ 011 98 48 82 និង 097 77 21 937

04/06/2021

🇰🇭 💯 ភាពរួសរាយរាក់ទាក់ នំបញ្ចុករោយថ្មីៗ បន្លែស្រស់ៗ អមដោយអនាម័យ និងសេវាកម្មល្អ ព្រមជាមួយនឹងសំនៀងរដឺនគួរឲ្យចង់ស្ដាប់ផងនោះ បងស្រីសុធា ដែលម្ចាស់តូប “នំបញ្ចុកទឹកប្រហុកគន្ធា” នៅក្បែរជើងភ្នំបាខែងបានប្រកបមុខរបរលក់នំបញ្ចុកនេះតាំងពីយូរណាស់មកហើយ។ តូបនំបញ្ចុករបស់បងស្រីមានទីតាំងហួសប្រាសាទអង្គរវត្តបន្តិច តាមផ្លូវឆ្ពោះទៅភ្នំបាខែង លោកអ្នកនឹងឃើញផ្លូវលំមួយនៅខាងឆ្វេងដៃចូលទៅក្នុង ដែលតូបរបស់បងស្រីស្ថិតនៅខាងចុងគេបង្អស់ មានស្លាកពណ៌ក្រហម។ នៅទីនេះមានកន្លែងចតយានយន្តគ្រប់ប្រភេទយ៉ាងធំទូលាយ និងកន្លែងអង្គុយពិសារនំបញ្ចុកយ៉ាងមានផាសុកភាពផងដែរ។

អ្នកទាំងអស់គ្នាអាចទាក់ទងទៅបងស្រីសុធាតាមរយៈលេខទូរស័ព្ទ៖
Google map - https://goo.gl/maps/swCR4kdD7Tvzaw6b6
011 98 48 82 និង 097 77 21 837

:
:
:
:

ទំនាក់ទំនងថតវីដេអូពាណិជ្ជកម្ម៖

099 951 459 / 096 263 7568

នៅកណ្ដាលក្រុងសៀមរាបយើងសោះ តិចថាមិនដឹង 😍😍សួស្ដីអ្នកទាំងអស់គ្នា!!​ បាត់មុខ Admin មួយរយៈនេះដោយសាររវល់ការងារ តែដើម្បីលួងចិត្...
16/01/2021

នៅកណ្ដាលក្រុងសៀមរាបយើងសោះ តិចថាមិនដឹង 😍😍

សួស្ដីអ្នកទាំងអស់គ្នា!!​ បាត់មុខ Admin មួយរយៈនេះដោយសាររវល់ការងារ តែដើម្បីលួងចិត្តអ្នកទាំងអស់គ្នា ថ្ងៃនេះ Ju Photogenic សូមណែនាំអ្នកទាំងអស់គ្នាឲ្យស្គាល់កន្លែងថតរូបស្រស់ស្អាតមួយកន្លែង នៅកណ្ដាលក្រុងសៀមរាបយើងតែម្ដង!

តាមពិតទីនេះធ្លាប់មានគេទៅច្រើនហើយ តែ Admin ជឿថាក៏នៅមានគ្នាយើងខ្លះមិនទាន់បានទៅលេង ឬទៅថតរូបនៅឡើយ។ ទីវត្តអារាមដ៏ស្រស់ស្អាតនេះមានឈ្មោះជាផ្លូវការថា "​ វត្តប្រាសាទឥន្ទ្រា " ដែលគ្នាយើងជាទូទៅស្គាល់ឈ្មោះហៅក្រៅថា " វត្តគោកប៉ាទ្រី "។

បើយើងទាំងអស់គ្នា​ពូកែថត ដឹងតែថតស្អាតតែម្ដង ព្រោះថាគ្រប់ប្លង់គឺថា Perfect!!

ចំពោះទីតាំងវិញគឺពិតជាងាយស្រួលរកមែនទែន បើយើងជិះពីព្រះអង្គចេក ព្រះអង្គចមតាមផ្លូវជាតិលេខ ៦ ទៅលិច ពេលទៅដល់កន្ត្រកយក្ស Angkor Eye ត្រូវបត់ខាងស្ដាំដៃតាមផ្លូវនៅអែបកៀនសណ្ឋាគារ Dragon Royal Angkor ហើយជិះទៅក្រោយចម្ងាយប្រហែល ៣០០ ម៉ែត្រ នោះយើងនឹងបានទៅដល់ទីវត្តដ៏ស្រស់ស្អាតមួយនេះ។

សម្រាប់ទីតាំងក្នុង Google Map: https://goo.gl/maps/DN2t1pD27AG9NfkY8

យ៉ាងម៉េចដែរចាប់អារម្មណ៍ឬអត់អ្នកទាំងអស់គ្នា??

ជួយចុច

តោះទៅថតវាលផ្កាម្អមខាងលិចភ្នំបាខែងជាមួយ Ju 😍សួស្ដីអ្នកទាំងអស់គ្នា! Ju Photogenic មកដល់ទៀតហើយ!!ថ្ងៃនេះ Ju Photogenic សូមណែ...
26/12/2020

តោះទៅថតវាលផ្កាម្អមខាងលិចភ្នំបាខែងជាមួយ Ju 😍

សួស្ដីអ្នកទាំងអស់គ្នា! Ju Photogenic មកដល់ទៀតហើយ!!
ថ្ងៃនេះ Ju Photogenic សូមណែនាំអ្នកទាំងអស់គ្នាឲ្យស្គាល់កន្លែងមួយ នៅខាងលិចជើងភ្នំបាខែងយើង។

ជាវាលស្រែដែល​មានម្អមស្រែដុះជាច្រើន ចោលក្លិនឈ្ងុយ និងមានផ្កាតូចៗពណ៌ស្វាយយ៉ាងច្រើន ហើយប្រសិនបើអ្នកទាំងអស់គ្នា​មានភាពច្នៃប្រឌិត អ្នកទាំងអស់គ្នាប្រាកដជាអាចថតរូបបានស្អាតៗជាក់ជាមិនខាន។

ទីតាំងក្នុង Google Map:
https://goo.gl/maps/qAdSvgyvDmUzJQYGA

កុំភ្លេចចុច Share និង Mention មនុស្សជាទីស្រលាញ់របស់អ្នក និងមិត្តភក្តិរបស់អ្នកទៅថតរូបលេងនៅទីនោះណា៎!

ថ្ងៃសម្រាកហើយ តោះទៅលេងផ្លូវវង់ធំជាមួយ​​ Ju Photogenicបរិយាកាសស្ងប់ស្ងាត់ ម្លប់ឈើត្រឈឹងត្រឈៃ ខ្យល់បក់ល្ហៀកៗ ថតរូបវិញស្អាត...
20/12/2020

ថ្ងៃសម្រាកហើយ តោះទៅលេងផ្លូវវង់ធំជាមួយ​​ Ju Photogenic

បរិយាកាសស្ងប់ស្ងាត់ ម្លប់ឈើត្រឈឹងត្រឈៃ ខ្យល់បក់ល្ហៀកៗ ថតរូបវិញស្អាតកប់!!

កុំភ្លេចបបួលមនុស្សជាទីស្រលាញ់របស់អ្នក និងមិត្តភក្តិរបស់អ្នកផងណា៎!

Mention ពួកគេមក!

ទៅថតនៅហ្នឹងទៅ ធានាថាស្អាតមិនចាញ់នៅបរទេសទេ  😍😍 នៅសៀមរាបយើងហ្នឹង កុំភ្លេចចុច Share ម្នាក់មួយផងណា៎!========================...
15/12/2020

ទៅថតនៅហ្នឹងទៅ ធានាថាស្អាតមិនចាញ់នៅបរទេសទេ 😍😍
នៅសៀមរាបយើងហ្នឹង កុំភ្លេចចុច Share ម្នាក់មួយផងណា៎!
==============================

ខេត្តសៀមរាប ត្រូវបានគេស្គាល់ជាទូទៅដោយសារវត្តមាននៃប្រាង្គប្រាសាទបុរាណរាប់រយប្រាសាទ ជាពិសេសគឺប្រាសាទអង្គរវត្ត។

ភ្ញៀវទេសចរមកលេងខេត្តនេះក្នុងគោលបំណងសិក្សាស្រាវជ្រាវ ដើរកម្សាន្ត និងជាពិសេសគឺផ្តិតយកទិដ្ឋភាព និងរូបភាពរបស់ពួកគេជាមួយនឹងទីកន្លែងស្អាតៗជាច្រើន។

ថ្ងៃនេះ Ju Photogenic សូមណែនាំអ្នកទាំងអស់គ្នាឲ្យស្គាល់កន្លែងមួយដែលមានផ្ដាស្បូវកំពុងបញ្ចេញផ្កាយ៉ាងស្រស់ស្អាតមិនចាញ់បរទេស ដែលមានទីតាំងស្ថិតនៅក្បែរភ្នំក្រោម តាមផ្លូវអេកូរីសតភ្នំក្រោម។

Google Map: https://goo.gl/maps/ugoPnoWdwamBp31E6

កុំភ្លេចទៅថតលេងណា៎ ប្រយ័ត្នផ្ការោយអស់ ស្ដាយក្រោយ😅😅

កុំភ្លេចចុច Share និង Tag មនុស្សជាទីស្រលាញ់របស់អ្នក និងមិត្តភក្ដិរបស់អ្នកផងណា៎!

តោះៗចម្ការស្វាយបាត់ដំបងហី?? 😁😁
08/08/2020

តោះៗចម្ការស្វាយបាត់ដំបងហី?? 😁😁

Address

Neelka Way
Siem Reap

Telephone

+85599951459

Website

Alerts

Be the first to know and let us send you an email when Ju Photogenic posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share