Siem Reap Driver Service

Siem Reap Driver Service Cambodian tourism information sharing and guide. Guideline for Angkor wat traveling. Accommodation, food & beverage, transportation,

18/11/2025

បានឆែកជើង 10នាទីរួចហើយបាទ ។ ចំពោះម្ចាស់មើលឃើញថាមួយគ្រាប់នេះអាចដុះខាត់ទុកលេងប្រចាំទ្រុងបានហើយ។ តែនេះគ្រាន់ជាបទពិសោធន៍លើកដំបូង ចាំមើលថាតើថ្ងៃខាងមុខអូនអាចធ្វើបានល្អនៅកំម្រិតណាដែរ......? @ទើបរៀន ក.ខ.គ.ឃ.ង
មិនទាន់ចប់ទេ។

10/09/2024

មានមនុស្សខ្លះចូលចិត្ដនិយាយថា​ កុំនិយាយបែបនេះ​ ឬបែបនោះប្រយ័ត្នបាត់បង់ប្រជាប្រិយភាព
តេីពួកគេមិនដឹងទេឬ​ ថានិយាយអ្វីដេីម្បីតែចង់បានប្រជាប្រិយភាពវាគឺជាផ្លូវខុស​ ដោយសារតែផ្លូវដេីម្បីតែចង់យកចិត្ដមនុស្សទូទៅ​ គឺវាអាចក្បត់នឹងភាពស្មោះត្រង់របស់ខ្លួនឯង​ និងអាចក្បត់ការពិតផង
តេីហេតុអ្វីបានជាខ្ញុំនិយាយបែបនេះ? នេះដោយសារតែពេលខ្លះការគិតរបស់មនុស្សទូទៅភាគច្រេីនវាអាចខុសអំពីរឿងការពិតជាច្រេីន​ ចំណែកឯអ្នកដែលចង់បានប្រជាប្រិយភាព​ ដោយសារតែចង់យកចិត្ដមនុស្សទូទៅខ្លាំងពេកក៏សុខចិត្ដនិយាយអ្វីដែលវាគឺជាការខុសតាមគ្នាតែម្ដងទៅ​ ផ្លូវបែបនេះវាមិនត្រឹមតែខុសតែម្យ៉ាងទេ​ តែវាក៏ជាគ្រោះថ្នាក់ផងដែរ
ការពិតទៅខ្ញុំមិនដែលខ្វល់អំពីប្រជាប្រិយភាពអ្វីទេ​ មនុស្សខ្លះខ្វល់អំពីវាខ្លាំង​ តែមិនមែនជាខ្ញុំទេ​ ហេីយខ្ញុំគឺជាមនុស្សប្រភេទបែបនេះតាំងតែពីដេីមមក
គោលការណ៍សីលធម៌របស់ខ្ញុំមិនត្រូវបានដឹកនាំដោយប្រជាប្រិយភាពទេ​ ប៉ុន្តែវាត្រូវបានដឹងនាំទៅតាមអ្វីដែលខ្ញុំគិតថាវាគឺជារឿងត្រឹមត្រូវ​ ដែលវាល្អសម្រាប់បងប្អូនទាំងអស់គ្នាដែលជាអ្នកស្ដាប់
ខ្ញុំមិនដែលជាន់អ្នកដទៃដេីម្បីប្រជាប្រិយភាពទេ
ខ្ញុំមិនដែលលាបពណ៌អ្នកដទៃដេីម្បីប្រជាប្រិយភាពទេ
ខ្ញុំមិនដែលវាយប្រហារអ្នកដទៃដេីម្បីប្រជាប្រិយភាពទេ
នៅពេលដែលបងប្អូនបានឃេីញខ្ញុំធ្វេីវីដេអូឆ្លេីយតបទៅកាន់នរណាម្នាក់ គឺមិនមែនធ្វេីដេីម្បីវាយប្រហារអ្នកនោះនោះទេ​ គឺខ្ញុំធ្វេីដេីម្បីចង់ការពារ​ការពិតតែប៉ុណ្ណោះ​
ការពិតទៅប្រជាប្រិយភាពបេីសិនជាអ្នកណាចង់បានវា​ គឺគ្រាន់តែធ្វេីអ្វីដែលស្មោះត្រង់ទៅ​ ធ្វេីអ្វីដែលវាបានផ្ដល់ជាផលប្រយោជន៍សម្រាប់មនុស្សទូទៅទៅ​ ធ្វេីអ្វីដែលអាចការពារដល់មនុស្សដែលគ្មានទីពឹងទៅ​ ផ្ដល់ចំណេះនៅកន្លែងដែលមនុស្សត្រូ​វការទៅ​ បន្ទាប់មកប្រជាប្រិយភាពវានឹងមករកយេីងដោយខ្លួនឯង​
ទោះជាយ៉ាងណាក៏ដោយប្រសិនបេីមានថ្ងៃណាមួយខ្ញុំបាត់បង់ប្រជាប្រិយភាពដោយសារតែខ្ញុំនិយាយការពិត​ នោះបាត់ក៏បាត់ទៅខ្ញុំនឹងមិនសោកស្ដាយអ្វីទេ​
សូមអរគុណ🙏

09/09/2024

បងប្អូនមិនយល់ទេ...ភាគច្រេីននៃអ្វីគ្រប់យ៉ាងដែលបង្កេីតឡេីងមកបានសម្រចនៅក្នុងសម័យទំនេីប​ គឺសុទ្ធតែចេញពីក្រុមមនុស្សដែលចេញមកពីលទ្ធិប្រជាធិបតេយ្យសេរី​ទាំងអស់​ បេីគ្មានបរិយាកាសសេរីបែបនេះទេ​ គឺយេីងមិនអាចបង្កេីតមនុស្សដែលមានគំនិតច្នៃប្រឌិតខ្ពស់បានមកទេ​ ឬក៏យេីងមិនអាចបង្កេីតបច្ចេកវិទ្យាដែលទំនេីបបំផុតបានមកនោះដែរ
សូម្បីតែតារាចម្រៀងដ៏ល្បីបំផុតរបស់ប្រទេសកម្ពុជាក៏ត្រូវបានបំផុសគំនិតដោយជនជាតិអាមេរិកដែរ​ ស្រ្តីជនជាតិខ្មែរ-អាមេរិកម្នាក់គាត់បានទៅប្រទេសកម្ពុជាតាំងតែពីយូរណាស់មកហេីយ​ ក្រោយមកគាត់ក៏បានបង្កេីតក្រុមហ៊ុនផលិតកម្មតន្រ្ដីមួយ​ ផលិតកម្មមួយនេះហេីយដែលបានជួយ​ និងបំផុសគំនិតដល់តារារ៉េបដ៏ឆ្នេីមរបស់កម្ពុជា
សូម្បីតែវីដេអូចម្រៀងខារ៉ាអូខេ​កាលពីជំនាន់ឆ្នាំ​១៩៩០ជាង​ និងឆ្នាំ២០០០ជាង​ វា​ក៏ជាជនជាតិខ្មែរ-អាមេរិក​ដែរ​ ដែលបានធ្វេីដំណេីរទៅស្រុកទេសវិញហេីយក៏បានដឹកនាំ​ឧស្សាហកម្មហ្នឹងឱ្យបានរីកចម្រេីន នេះគឺជាលទ្ធផលនៃមនុស្សសេរីដែលអាចចែករំលែកគំនិតទៅដល់មនុស្សដទៃ

មកដល់សព្វថ្ងៃនេះគឺមានក្រុមហ៊ុនត្រឹមតែ២តែប៉ុណ្ណោះដែលអាចផលិតយន្ដហោះពាណិជ្ជកម្មបាន​ នោះគឺជាក្រុមហ៊ុន​ Boeing និង​ Airbus ក្នុងយន្ដហោះមួយគ្រឿងគឺមានគ្រឿងហូតទៅដល់មួយលានផ្នែកឯណ្ណោះ​ គ្រាន់តែម៉ាសុីនយន្ដហោះគឺមាន​គ្រឿងចំនួន ៣០០០០ផ្នែក
មានតែសង្គមដែលមានសេរីភាពទេទេីបអាចផលិតបែបនេះមកបានព្រោះតែវាស្មុគស្មាញខ្លាំងពេក​
សូម្បីតែការប្រណាំងគ្នាខាងបច្ចេកវិទ្យា AI ក៏ពួកខាងសេរីគេជាអ្នកនាំមុខ ១០ឆ្នាំទៅ ២០ឆ្នាំដែរ​ ដូចជាឈីបកុំព្យូទ័រពី NVIDIA និងកូដកម្មវិធី ChatGPT​ ជាដេីម​
បេីក្រុមពួកមនុស្សដែលមិនសេរី​ ពួកគេមានបច្ចេកវិទ្យាបន្តិចបន្តួចគឺដោយសារតែពួកគេជួលមនុស្សពីសង្គមសេរីទៅធ្វេីការឱ្យ​ ឬក៏លួចចម្លងបច្ចេកវិទ្យារបស់ពួកសេរីទាំងស្រុងតែម្ដង
និយាយឱ្យខ្លីទៅ​ប្រសិនបេីយេីងចង់បានសង្គមទំនេីប​ ចង់រីកចម្រេីន​ នោះសេរីភាពវាគឺជាតម្រូវការមុនដំបូងគេបង្អស់តែម្ដង​ វាមិនមែនជាជម្រេីសទេ
តេីសេដ្ឋកិច្ចទំនេីបអាចដំណេីរការទៅបានយ៉ាងដូចម្ដេច​ បេីមនុស្សខ្លាចក្នុងការគិត​ ខ្លាចនិយាយ​ ខ្លាចធ្វេី​ ខ្លាចចែករំលែក​ ខ្លាចមិនយល់ស្រប​ ខ្លាចនិយាយពាក្យក្នុងចិត្ដចេញមក​?
តេីការច្នៃប្រឌិតខ្ពស់អាចកេីតមាននៅក្នុងសង្គមដែលមានការគាបសង្កត់បានដោយរបៀបយ៉ាងណា?
នេះហេីយគឺជាមូលហេតុដែលយេីងមានកាតព្វកិច្ចចំពោះកូនៗរបស់យេីងក្នុងការបង្កេីតបរិយាកាសដ៏ល្អបំផុតសម្រាប់អនាគតរបស់ពួកគេ
បេីយេីងស្រឡាញ់កូនរបស់យេីង​ នោះគឺយេីងជំពាក់ពួកគេនូវបរិយាសកាសបែបទាំងហ្នឹង
យេីងជំពាក់ការស្រឡាញ់ទៅលេីពួកគេដេីម្បីឱ្យពួកគេមានអារម្មណ៍ថាពួកគេមានតម្លៃខ្ពស់
យេីងជំពាក់អាហារូបត្ថម្ភគ្រប់គ្រាន់ទៅលេីពួកគេ​ ដេីម្បីឱ្យពួកគេមានសុខភាពខួរក្បាលល្អដេីម្បីឱ្យមានសមត្ថភាពខ្ពស់ក្នុងការគិតពិចារណា
យេីងជំពាក់ពួកគេនូវកន្លែងរស់នៅដែលប្រកបដោយសុវត្តិភាព​ ដេីម្បីឱ្យពួកគេអាចធំដឹងក្ដី​ និងរៀនសូត្របានពេញលេញដោយគ្មានការរារាំង
នេះគឺជាអ្វីដែលឪពុកម្ដាយគ្រប់រូបគួរតែផ្ដល់ទៅឱ្យកូនរបស់ពួកគេ

02/04/2024

ផ្ទុះ…ការកោតសរសើរ..! Youtuber ម្នាក់នេះមកលេងស្រុកខ្មែរ ហើយជួយផ្សព្វផ្សាយអ្វីដែលល្អៗពីកម្ពុជា ទៅក្រៅប្រទេសថែមទៀត🇰🇭👏🙏

កំពុង​មាន​ការ​ចែក​រំលែក​ និង..​ផ្ទុះ​…ការ​សរសើរ​ជា​ខ្លាំង​ចំពោះ​អ្នក​ផលិត​មាតិកា​ ជនជាតិ​អាមេរិក​ម្នាក់ ​ដែល​ធ្វើ​វីដេអូ​ផ្សព្វផ្សាយ​អាហារ​តាម​ផ្លូវ​របស់​កម្ពុជា​​។​ មិន​តែ​ប៉ុណ្ណោះ​ ចាប់​អារម្មណ៍​ទៅ​លើ​អត្តចរិត​របស់​លោក​ គឺ​ពិត​ជា​រួស​រាយ​ខ្លាំង ​ជា​ពិសេស​ពេល​ដែល​គាត់​ជួប​ជាមួយ​អាជីវករ​ដែល​លក់​ដូរ​នៅ​តាម​ផ្លូវ​តែម្ដង។​🇰🇭👏👏🙏

#លោកឪសួង #ព្រះអង្គវនវាសី #ចន្ទមុនី

#បតាសន្តិភាព #អរគណសន្តិភាព #អរគណសម្ដេចតេជោ
#ហនម៉ាណែត
#កម្ពុជាមាតុភូមិខ្ញុំ
#សមតេចតេជោហ៊ុនសែន
#ទ្រីដាណា

29/03/2024
17/07/2023

Address

Siem Reap

Telephone

012345880

Website

Alerts

Be the first to know and let us send you an email when Siem Reap Driver Service posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Siem Reap Driver Service:

Share