Shan - សានដើរលេង

Shan - សានដើរលេង 🌏 Traveling Video Creator | Nature & Adventure
📍 Based in Asia | ✈️ Always exploring
🌿 Adventure. Culture. Nature. Unfiltered. Telegram : https://t.me/shxnshann

10/12/2025

តាំងតែពីកើតមកជាង 20 ឆ្នាំហើយពួកយើងរស់នៅក្រោមម្លប់សន្តិភាព បើថ្ងៃនេះជាតិត្រូវការ ខ្ញុំត្រៀមខ្លួនរួចជាស្រេចជាមួយលោកឪពុកចូលរួមការពារបូរណភាពទឹកដីខ្មែរ ពួកយើងស្រលាញ់សន្តិភាព តែក៏មិនអាចអោបដៃឈរមើលស្រុកទេសឆ្លងកាត់គ្រាដ៏លំបាកនេះដែរ !

🍃✨
17/09/2025

🍃✨

អ្នកគ្មានសិទ្ធវិនិច្ឆ័យទៅលើការចំណាយលុយរបស់នរណាម្នាក់ទេ បើអ្នកមិនមែនជាចំណែកមួយនៃការខិតខំប្រឹងប្រែង ការលះបង់ និងការតស៊ូរបស...
13/09/2025

អ្នកគ្មានសិទ្ធវិនិច្ឆ័យទៅលើការចំណាយលុយរបស់នរណាម្នាក់ទេ បើអ្នកមិនមែនជាចំណែកមួយនៃការខិតខំប្រឹងប្រែង ការលះបង់ និងការតស៊ូរបស់ពួកគេ ។

09/09/2025
ពីតូចលួចម៉ែដើរលេងត្រឹមផ្ទះអ្នកជិតខាងទេ ឥឡូវនេះថ្លើមធំលួចដើរដល់ក្រៅស្រុក😭
09/09/2025

ពីតូចលួចម៉ែដើរលេងត្រឹមផ្ទះអ្នកជិតខាងទេ
ឥឡូវនេះថ្លើមធំលួចដើរដល់ក្រៅស្រុក😭

10 ចំណុចសម្រាប់ដំណើរកម្សាន្តទៅប្រទេស Vietnam 🇻🇳 👉🏻 : ប្តូរលុយវៀតណាមដុងខ្លះៗពីខ្មែរទៅឲ្យហើយ ព្រោះនៅវៀតណាមអត់ទទួលចាយលុយដុល...
31/08/2025

10 ចំណុចសម្រាប់ដំណើរកម្សាន្តទៅប្រទេស Vietnam 🇻🇳

👉🏻 : ប្តូរលុយវៀតណាមដុងខ្លះៗពីខ្មែរទៅឲ្យហើយ ព្រោះនៅវៀតណាមអត់ទទួលចាយលុយដុល្លា ឬរូបិយប័ណ្ណបរទេសទេ ប៉ុន្តែភាគច្រើនក៏ទទួលទូរទាត់តាម Visa Credit cards ដែរ ។

👉🏻 : បើធ្វើដំណើរតាមយន្តហោះ AirAsia, Vietjet, Cambodia Angkor air គឺមានតម្លៃអាចទទួលយកបាន ( Recommend កក់សំបុត្រយ៉ាងហោច20ថ្ងៃមុនចេញដំណើរ )

👉🏻 : ធ្វើដំណើរតាមឡានក្រុងពីភ្នំពេញទៅហូជីមិញ តម្លៃធម្មតាតែ ២៥$-៣០$ ទេគ្រាន់តែត្រូវចំណាយពេលយូរបន្តិច ( 7h-8h ) ចំណតឡានក្រុងភាគច្រើនគឺនៅផ្លូវ Phạm Ngũ Lão ក្នុងក្រុងតែម្តង ។

👉🏻 : គួរតែប្រើ App ដើម្បីហៅតាក់សុី ( នៅវៀតណាមគេនិយមប្រើ grab ) ជិះទៅកន្លែងផ្សេងៗ ដើម្បីធានាសុវត្ថិភាព និងតម្លៃធូរថ្លៃជាងហៅផ្ទាល់ ។

👉🏻 : កក់កន្លែងស្នាក់នៅក្នុង Airbnb Agoda Booking.com ឬ Expedia សម្រាប់ការកក់កន្លែងស្នាក់នៅ ធម្មតាកក់តាម website មានតម្លៃថោកជាងកក់ផ្ទាល់នៅសណ្ឋាគារ ។

👉🏻 : តថ្លៃគឺជារឿងដែលគួរធ្វើពេលយើងដើរផ្សារ យល់ល្អឆែកមើលតម្លៃទីផ្សារសិនមុនសម្រេចចិត្តទិញទំនិញឬសេវាកម្មផ្សេងៗ

👉🏻 : កុំដាក់លុយតាមខ្លួនច្រើនពេក ឬអាចបំបែកលុយខ្លះដាក់កាបូបផ្សេងគ្នា គួរតែស្ពាយកាបូបមកខាងមុខជាពិសេសពេលដើរនៅក្នុង Local Market តាមបទពិសោធន៍ខ្ញុំមិនធ្លាប់ត្រូវបាន scam លួច ឬបាត់បង់របស់នៅប្រទេសវៀតណាមទេ ប៉ុន្តែនេះគឺជារឿងគួរធ្វើពេលដំណើរកម្សាន្តមិនថាទៅប្រទេសណាក៏ដោយ ។

👉🏻 : នៅវៀតណាមអីវ៉ានធូរថ្លៃជាងនៅខ្មែរ មិនថាម្ហូបឬទំនិញផ្សេងៗទេ ដូច្នេះចង់ទិញទំនិញមកផ្ញើរអ្នកផ្ទះ យល់ល្អគួរកុំយករបស់ទៅច្រើនពេក ទុកចន្លោះក្នុងវ៉ាលីផង កុំឲ្យលើសគីឡូនៅប្រលានយន្តហោះ 😹

👉🏻 : ប្រទេសវៀតណាមមានកន្លែងស្អាតៗជាច្រើនក្រៅពីទីក្រុងធំៗ តាមបទពិសោធន៍ខ្ញុំផ្ទាល់ ខ្ញុំចូលចិត្ត Dalat និង Nha Trang ។ បើអ្នកមានគម្រោងទៅលេងខេត្តពីរនេះ អាចជិះឡានក្រុងពេលយប់ទៅបាន ព្រឹកឡើងដល់គោលដៅតែម្តង ចំណេញពេល ចំណាយតិច ( Futa bus line ជាក្រុមហ៊ុនដែលពេញនិយម ) ។

👉🏻 : ជនជាតិវៀមណាមធ្វើការក្នុងវិស័យទេសចរណ៍អាចនិយាយភាសាអង់គ្លេសបាន ប៉ុន្តែ Google translate ក៏ជាផ្នែកមួយសំខាន់ដែរ ។ យ៉ាងនេះក្តីយើងក៏គួររៀនពាក្យខ្លះៗទុកប្រើដែរបើសិនជាអាច ដូចជា Xin Chào , Cam ơn, Tạm biệt …. That’s how you show respect and good impressions for Vietnamese people !

Ocean air, salty hair. 𓂃 ོ⋆☀︎𓂃⛱
28/08/2025

Ocean air, salty hair. 𓂃 ོ⋆☀︎𓂃⛱

20$ ពីរនាក់អត់????? 🍻😋
26/08/2025

20$ ពីរនាក់អត់????? 🍻😋

25/08/2025

ជាតិនេះខ្ញុំសំណាងណាស់ដែលកើតជាកូនប៉ាម៉ាក់❤️

25/08/2025

សកម្មភាពរកត្រីរបស់អ្នកកោះ 🎣🏝️

កូននេះមុខឌឺតែកូននេះញញឹមស្រស់ 😽
22/08/2025

កូននេះមុខឌឺតែកូននេះញញឹមស្រស់ 😽

Address

Siem Reap

Telephone

+85567779191

Website

Alerts

Be the first to know and let us send you an email when Shan - សានដើរលេង posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Shan - សានដើរលេង:

Share