24/03/2026
នារសៀលថ្ងៃទី ២០ ខែមករាឆ្នាំ ២០២៦ នៅទីស្ដីការក្រសួងទេសចរណ៍ នាយកដ្ឋានជំនាញក្រសួងទេសចរណ៍ សហការជាមួយនាយកដ្ឋានឧស្សាហកម្មព្រៃឈើ និងសហប្រតិបត្តការអន្តរជាតិនៃរដ្ឋបាលព្រៃឈើ បានរៀបចំសិក្ខាសិលាផ្សព្វផ្សាយស្ដីពី "ការកំណត់និងរៀបចំធ្វើជាដៃគូសហការជាមួយភ្នាក់ងារទេសចរណ៍ និងអ្នកពាក់ព័ន្ធ" ក្រោមអធិបតីភាពលោកជំទាវ វណ្ណ សេរីរ័ត្ន អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដោយមានការចូលរួមពី ឯកឧត្តម លោក លោកស្រី អគ្គនាយករង ប្រធាននាយកដ្ឋាន មន្ត្រីរាជការ នៃក្រសួងទេសចរណ៍ លោក លោកស្រី តំណាងរដ្ឋបាលព្រៃឈើ ឯកឧត្តម លោក លោកស្រី សាកលវិទ្យាធិការសកលវិទ្យាល័យ លោកជំទាវ ប្រធានសមាគមទេសចរណ៍កម្ពុជា និងតំណាងក្រុមហ៊ុនការីទេសចរណ៍ ព្រមទាំងមគ្គុទ្ទេសក៍ទេសចរណ៍ សរុបចំនួន ១២៣ រូប ។
សិក្ខាសាលានេះមានគោលបំណងចែករំលែកវឌ្ឍនភាពគម្រោង និងផ្សព្វផ្សាយព័ត៌មានអំពីតំបន់ព្រៃលំហែកម្សាន្ត និងសួនអាស៊ានកូរ៉េ ដល់ភ្នាក់ងារទេសចរណ៍វិស័យឯកជន និងភាគីពាក់ព័ន្ធ ព្រមទាំងកំណត់អត្តសញ្ញាណ និងផ្ដល់អាទិភាពដល់ដៃគូទេសចរណ៍សក្ដានុពល។