24/10/2025
Chargé d’Affaires Walker co-chaired the third U.S.-Cambodia Public-Private Sector Dialogue with DPM Sun Chanthol on October 23 to discuss opportunities for American investment and address concerns facing the American business community in Cambodia. Representatives from the U.S. private sector presented recommendations to enhance transparency, remove market access barriers, and make it easier to do business in Cambodia. The United States is committed to working with the Cambodian government to create a level playing field for American businesses to thrive and contribute to the prosperity of both the American and Cambodian people.
លោកស្រីភារធារី Walker បានធ្វើជាសហអធិបតីជាមួយលោកឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល នៅថ្ងៃទី ២៣ តុលា នៅក្នុងកិច្ចសន្ទនារវាងវិស័យសាធារណនិងវិស័យឯកជនលើកទី៣ របស់សហរដ្ឋអាមេរិកនិងកម្ពុជា ដើម្បីពិភាក្សាអំពីឱកាសសម្រាប់ការវិនិយោគរបស់សហរដ្ឋអាមេរិក និងពិនិត្យដោះស្រាយបញ្ហា ដែលសហគមន៍ធុរកិច្ចអាមេរិកកំពុងប្រឈមមុខនៅកម្ពុជា។ តំណាងវិស័យឯកជនរបស់សហរដ្ឋអាមេរិកបានផ្តល់អនុសាសន៍សម្រាប់លើកកម្ពស់តម្លាភាព ដកចេញនូវរបាំងទីផ្សារ និងបង្កលក្ខណៈងាយស្រួលសម្រាប់ការធ្វើអាជីវកម្មនៅកម្ពុជា ។ សហរដ្ឋអាមេរិកប្តេជ្ញាចិត្តក្នុងការធ្វើការជាមួយរដ្ឋាភិបាលកម្ពុជាដើម្បីធ្វើឲ្យមានលក្ខណៈស្មើភាពត្រឹមត្រូវ សម្រាប់ក្រុមហ៊ុនអាមេរិកអាចរីកចម្រើនបាន និងអាចរួមចំណែកដល់វិបុលភាពសម្រាប់ទាំងប្រជាជនអាមេរិក ទាំងប្រជាជនកម្ពុជា។