07/09/2026
[English Below]
សូមស្វាគមន៍វត្តមានតារាសម្ដែងល្បីៗពីហុងកុង មកកាន់ទឹកដីអង្គរនៃព្រះរាជាណាចក្រកម្ពុជា 🇰🇭🇭🇰
ក្រោមការចង្អុលបង្ហាញពីឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍, មន្ទីរទេសចរណ៍ខេត្តសៀមរាប បានរៀបចំការទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅ និងជូនដំណើរប្រតិភូតារាសម្ដែងហុងកុងល្បីៗ រួមមាន លោក Kenny Wong, លោក Jayden Cheung និងកញ្ញា Yeung Nga Man ដែរអញ្ជើញមកទស្សនកិច្ចនៅទឹកដីអង្គរខេត្តសៀមរាប ក្នុងឱកាសដែលពួកគាត់បានមកចូលរួមកម្មវិធី Hong Kong Film Gala Presentation នៅកម្ពុជា។
ក្នុងអំឡុងពេលទស្សនកិច្ចនេះ ក្រសួងទេសចរណ៍បានសម្របសម្រួល និងនាំប្រតិភូចូលទស្សនាប្រាសាទអង្គរវត្ត ទីតាំងសំខាន់ៗ ដើម្បីបង្ហាញពីសក្តានុពលដ៏អស្ចារ្យទឹកដីអច្ឆរិយៈរបស់កម្ពុជា ដែរសាកសមបំផុតសម្រាប់ទីតាំងថតភាពយន្ត (Movie Shooting Locations) បន្ថែមពីនេះប្រតិភូក៏បានទទួលយកនូវបទពិសោធន៍តាមរយៈការស្វែងយល់ពីវប្បធម៌ដ៏សម្បូរបែប ព្រមទាំងភ្លក់រសជាតិអាហារប្រពៃណីខ្មែរដ៏ឈ្ងុយឆ្ងាញ់ផងដែរ។
ដំណើរទស្សនកិច្ចនេះ គឺជាជំហានថ្មីមួយទៀតក្នុងការផ្សព្វផ្សាយរូបភាពវិជ្ជមានរបស់កម្ពុជាទៅកាន់ពិភពលោក ដើម្បីទាក់ទាញក្រុមផលិតភាពយន្តអន្តរជាតិ ដើម្បីរុញច្រានការអភិវឌ្ឍ «ទេសចរណ៍ភាពយន្ត» (Film Tourism) ឱ្យកាន់តែរីកចម្រើននាពេលខាងមុខ🇰🇭🇭🇰
ខេត្តសៀមរាប ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦
A Warm Welcome to Renowned Hong Kong Actors Visiting the Land of Angkor in the Kingdom of Cambodia 🇰🇭🇭🇰
Under the guidance of H.E. HUOT Hak, Minister of Tourism, the Siem Reap Provincial Department of Tourism warmly welcomed and accompanied a delegation of renowned Hong Kong actors, including Mr. Kenny Wong, Mr. Jayden Cheung, and Ms. Yeung Nga Man, during their visit to the Land of Angkor in Siem Reap Province. Their visit took place on the occasion of their participation in the Hong Kong Film Gala Presentation in Cambodia.
During the visit, the Ministry of Tourism facilitated and guided the delegation on a tour of Angkor Wat and other key attractions, showcasing the extraordinary potential of Cambodia—the Kingdom of Wonder—as an ideal destination for international film productions and filming locations. The delegation also enjoyed immersive experiences exploring Cambodia’s rich culture and savouring delicious traditional Khmer cuisine.
This visit represents another important step in promoting Cambodia’s positive image to the world, attracting international film production companies, and advancing the development of Film Tourism in the years ahead. 🇰🇭🇭🇰
Siem Reap Province, 7 September 2026