You khemarak

Call Directions Website Contact the business

You khemarak Your trilingual guide. ប្រវត្តិសាស្ត្រខ្មែរ, បេតិកភណ្ឌវប្បធម៌ និង ទេសចរណ៍កម្ពុជា។
(1)

Culture research, educational content, and professional guide services focused on Khmer culture and the civilization of Angkor.

ស្រីស្នំ ឬស្រីបម្រើក្នុងរាជវាំងនាពាក់កណ្ដាលសតវត្សទី១២ ត្រូវបានរាជសិប្បករប្រតិស្ឋអធិដ្ឋានឱ្យក្លាយជាទេពអប្សរ លើជញ្ជាំងសិលា...
25/10/2026

ស្រីស្នំ ឬស្រីបម្រើក្នុងរាជវាំងនាពាក់កណ្ដាលសតវត្សទី១២ ត្រូវបានរាជសិប្បករប្រតិស្ឋអធិដ្ឋានឱ្យក្លាយជាទេពអប្សរ លើជញ្ជាំងសិលានៃប្រាង្គប្រាសាទរបស់ព្រះបរមវិស្ណុលោក។ ក្នុងតថភាពសង្គមសម័យនោះ រហូតដល់សតវត្សទី១៣ លោកជីវ តាក្វាន់បានកត់ត្រាថា ខ្មែរទាំងប្រុសទាំងស្រីស្លៀកតែក្រណាត់រុំចង្កេះ ហើយមិនពាក់អាវទេ។
លើរូបចម្លាក់ផ្ទាំងទី១ មាននារីម្នាក់ស្លៀកត្រឹមខោស្លីប ហើយទាញស្បៃសំពត់មកម្ខាង ហាក់មានចេតនាបង្ហាញពីខ្សែក្រវ៉ាត់ដែលមានលម្អជារំយោលសន្លឹកមាស ព័ទ្ធជុំវិញចង្កេះនាង។ ចំនែកនាងៗដែលជាមិត្តភក្ដិពីរនាក់ទៀត ស្លៀកពាក់សមសួនជាង ដោយមានសំពត់ស្ដើងសំយ៉ុងចុះដល់កំភួនជើង។ នាងទាំងបីនាក់និយមតែងសក់ខុសៗគ្នា។ រីឯ នាងម្នាក់ទៀត នៅផ្ទាំងទី២ ដែលឈរនៅតែអង្គឯង ហាក់មានមោទនភាពចំពោះសម្រស់ខ្លួនណាស់។ នាងកាត់កញ្ចក់ឆ្លុះជាប់នឹងដៃឆ្វេង ហើយដៃស្ដាំកាន់ទងផ្កាស៊កលើភ្នួងសក់ដែលកៀបលម្អដោយមកុដកំពូលបី។ ទេពអប្សរទាំងបួនកាយានេះ មានសោភ័ណពិសេសរៀងៗខ្លួន សមដូចពាក្យ១ឃ្លាពោលថា ផ្កាក្នុងសួនមានព៌ណខុសគ្នា ដូចស្រីសោភាមានសម្រស់ប្លែកៗ ។
តើពិតជាអញ្ចឹងមែនទេ ?

24/10/2026

សន្តិភាពក្នុងចិត្ត បង្កើតបានជាសន្តិភាពក្នុងលោក

22/10/2026

ប្រយោជន៍នៃការចិញ្ចឹមគោក្នុងសេដ្ឋកិច្ចគ្រួសារកសិករខ្មែរ។
#គោស្រែ

គ្រុឌជាបក្សាសួគ៌សម្រាប់ទំនាក់ទំនងរវាងប្រឹថពី និង អាកាសា។ គ្រុឌ ឆ្លាក់តាមរចនាបថបាយ័នក្រោមរាជ្យព្រះបាទជយវម្មទេវ តែងឈរចាប់ក...
21/10/2026

គ្រុឌជាបក្សាសួគ៌សម្រាប់ទំនាក់ទំនងរវាងប្រឹថពី និង អាកាសា។ គ្រុឌ ឆ្លាក់តាមរចនាបថបាយ័នក្រោមរាជ្យព្រះបាទជយវម្មទេវ តែងឈរចាប់កន្ទុយនាគ។ នាគ ជាជលបាលដែលតំណាងឱ្យអ្នកគ្រប់គ្រងទឹក មានភ្លៀង និង សមុទ្រ។ ពពកទឹក ត្រូវអណ្ដែតលើអាកាស ពោលគឺអាកាសា មានភារៈទ្រទ្រង់ទឹក នាំពពកទឹករាយស្រោចស្រពលើពសុធា។ ដំណើរធម្មជាតិនេះ ហាក់បីដូចថា គ្រុឌកាន់នាំនាគហោះហើរទៅគ្រប់ទីកន្លែង។ គ្រុឌ និង នាគគឺជាសម្ព័ន្ធ ប្រៀបដូចក្នុងធាតុខ្យល់(អាកាស) មានលាយផ្សំជាមួយធាតុទឹក ដូចគ្នាថាក្នុងធាតុទឹកមានលាយផ្សំជាមួយធាតុខ្យល់ដែរ។ សម្ព័ន្ធធាតុ អាកាស និង ខ្យល់ ត្រូវបានប្រដូចជាសម្ព័ន្ធគ្រុឌ និងនាគ ប្រៀបដូចសម្ព័ន្ធមិត្តរវាង យូ ខេមរៈ និង ស្រេង ប៊ុនធឿនដែរ ? នេះបញ្ជាក់ថា សភាវៈផ្សំគ្នាជាសមាសធាតុ ទើបអាចទ្រទ្រង់លោកាបាន ហៅថាធម្មជាតិតាមច្បាប់បរិដ្ឋាន។
Bunthoeurn Sreng

20/10/2026

I. ពេលបានជួបផ្កា ចិន្ដានឹកអនុស្សាវរីយ៍ កាលបង និងឆោមឆវី រងចាំទីរាប់បាតព្រះសង្ឃ អរុណោទ័យ ឆ្លុះរស្មីពន្លឺស្រទន់ ចាំងលើភ័ត្ត្រានួនល្អង នាំចិត្តបងលួចស្នេហ៍រូបស្រី។
II. បុប្ផាឡាវ រាងរាវស្រស់ស្អាតច្រឡឹង គ្រងស្បៃស្លៀកសំពត់ស៊ឹង ភ្នែកសំឡឹងជំនួសសម្ដី បាញ់ព្រួញនេត្រា ប្រហារបេះដូងកវី ជាប់ធ្នាក់អន្ទាក់ស្នេហ៍ស្រី ស្ម័គ្រមេត្រីស្រីហ្លួងប្រាបាង។
R. ដឹងទេស្រី ទឹកដីឡាវតាមសាវតា ចាំទេ ប្រវត្តិកត់ត្រា មាន ឈ្មោះថានគរ ឡានសាង ចំណងដៃស្នេហ៍ ហែបដិមាព្រះពុទ្ធព្រះបាង មកតាំងទុកជាភ័ស្តុងតាង ផ្ដល់បុណ្យសំណាង សាងស្នេហ៍ស្មោះពិត។
III. ស្ដេចឡាវហ្វាងុំ លង់ស្នេហ៍បុត្រីកម្ពុជា ដូចបងលង់ស្នេហ៍ពុំងារ ឆ្លងវេលាជួបគូព្រេងព្រឹទ្ធ ខ្មែរស្នេហ៍ឡាវ ហៅវាសនាចារពីអតីត រួមគ្នាការពារប្រវត្តិ ទឹកដីបរិសុទ្ធស្បថថា អាយ ហាក់ ណង។
#ហ្លួងប្រាបាង

19/10/2026

ជំនឿភាគច្រើនតែងកើតចេញពី «ភាពភ័យខ្លាច» និងបំណងប្រាថ្នាចង់រួចផុតពីគ្រោះថ្នាក់ ទុក្ខលំបាក ឬភាពមិនច្បាស់លាស់នៃអនាគត។ ភាពទន់ខ្សោយរបស់មនុស្សចំពោះធម្មជាតិ និងព្រឹត្តិការណ៍អាក្រក់ដែលកើតឡើងជាយថាហេតុ បានជំរុញឱ្យបុរាណបុរសបង្កើតជាពិធីសាសនា និងការបន់ស្រន់ផ្សេងៗ ដើម្បីស្វែងរកទីពឹងផ្លូវចិត្ត។
មនុស្សចាប់ផ្ដើមពឹងផ្អែកលើទេវតា ឬអទិទេព ដើម្បីស្នើសុំសេចក្ដីសុខ និងអន្តរាគមន៍ក្នុងគ្រាមានអាសន្ន តាមរយៈការបួងសួង ការបន់ស្រន់ និងការថ្វាយដង្វាយ។ ពិធីកម្មដូចជាការនិមន្តព្រះសង្ឃប្រោសព្រហ្ម ស្រោចទឹក និងដេញឧបទ្រពចង្រៃ ត្រូវបានបដិបត្តិដើម្បីបង្កើនសិរីសួស្តី លើករាសី និងកាត់បន្ថយភាពភ័យខ្លាចក្នុងចិត្ត។
ព្រះពុទ្ធទ្រង់បង្រៀនឲ្យពិចារណាមុនជឿ៖ អ្វីដែលជាកុសល មិនមានទោស និងនាំសុខ ទើបគួរប្រតិបត្តិ។

18/10/2026

តើលោកអ្នកយល់ដែរទេថា "បើចង់បានសន្តិភាព ត្រូវត្រៀមសង្គ្រាម" ?
ព្រោះថា ក្នុងសង្គ្រាម និងស្នេហា អ្វីៗក៏អាចកើតឡើងបានដែរ។

17/10/2026

ស្ទឹងតាតៃអាល័យវីរៈកងទ័ព

17/10/2026

I. គន់មើលទៅព្រះសូរិយា រះផុតពីចុងព្រឹក្សា ឱ្យចិន្ដាខ្ញុំនឹកស្រណោះ ខ្នងភ្នំលាតវែងអន្លាយ ពពកសុះសាយសក្បុស លើកសម្ផស្សបព្វតា។
II. សោភ័ណ ដងស្ទឹងតាតៃ រលករលេញអែបព្រៃ ចាំងផ្លេករស្មីសូរិយា ជិះទូកតាមបណ្ដោយស្ទឹង សម្លឹងឥតព្រិចនេត្រា ភ្ជាប់វាសនា តាតៃ ។
R. ជិះទូកម្នាក់ឯង កាត់អ័ព្ទក្រោមផ្សែង ចំបែងហឬទ័យ នឹកដល់វីរកងទ័ព ស៊ូស្លាប់ការពារទឹកដី សែនអាល័យម៉្លេះខ្ញុំ ។
III. ទឹកជ្រោះពឹងភ្នំជាខ្នើយ ទូកពឹងទឹកស្ទឹងឆ្លងត្រើយ ខ្មែរអើយពឹងទ័ពឧត្តម
សាមគ្គីការពារទឹកដី ប្រៀបដូចព្រៃការពារភ្នំ ខ្មែររឹងមាំដោយសារពលខ្លាំង ។
#ស្ទឹងតាតៃ #ខេត្តកោះកុង

16/10/2026

បុគ្គលឆ្លាតវៃ មិនត្រូវជឿជាក់លើ សត្រូវដែលស្រាប់តែមកសុំចងមិត្ត និងធ្វើសន្តិភាពភ្លាមៗនោះទេ ព្រោះទឹកដែលក្តៅខ្លាំង ទោះបីជាដកចេញពីភ្លើងហើយ ក៏វានៅតែអាចរលាកដៃបានដែរ។

Address

Preah Khan
Siem Reap
170906

Alerts

Be the first to know and let us send you an email when You khemarak posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to You khemarak:

Shortcuts

Share

Category