ស្រីស្នំ វិស្ស៊ីត Srei Snam Visit

ស្រីស្នំ វិស្ស៊ីត Srei Snam Visit Vision: Promoting tourist areas in 3 special provinces.Mission: To challenge the world to know the p Vision: Promoting tourist areas in 3 special provinces.

We will be bringing our clients traveling among Srei Snam District such as real farm, mountain, temple, green forest, river, the people living in the population in Srei Snam. All tourism coming in Siem Reap always, skips never go there but we will give you an amazing time and remember everything. After the exploration of tourist areas between Siem Reap, Otdar Meanchey, and Banteay Meanchey, there

were plenty of interesting places for both national and international visitors. Mission: To challenge the world to know the potential of three major tourist destinations. Goal: To develop the living conditions of poor people in remote areas and to train more skills to the people. Let's comment on these Srei Snam Visit Travel Local:
In addition to the temples, market 60th street, the old market, night market, the pub street also a popular place. There are also Tonle Sap, Boeung Chhouk, Tonle Sab, Silk Mountain, Kulen, etc. Odormean Chey: As a province border of Thailand, there are tourist attractions such as The waterfall and Phnom Srei Snam, A Toa Doung Chet, Prasat Prumakul, Ang Waterpark Ordarmean Chey, Meanchey Independence Monument, Boeung Chhouk Chorneang, Bridge, Orjik, Srei Snam Pagoda Ang Klaing Hay , and more...

Banteay Chay: A favorable tourist destination in the province, such as Rong Vean Riverside, Trapeang Thmor, Jonh Jeang Mountain, Soun Sne Poipet Market, etc. In addition, we have a group of the cycling tour, Roteas buffaloes, Roteas cow, mountain adventure, showing the livelihoods of the local people and activities to save the poor families.

ប្រជាជនខ្មែរគ្រប់រូបចងចាំព្រឹត្តិការណ៍ ២៤ កក្កដា ២០២៥ រហូតមកដល់ ០១ សីហា ២០២៥ នេះច្បាស់ណាស់ថាសៀមបានឈ្លានពានទឹកដីកម្ពុជា ហ...
01/08/2025

ប្រជាជនខ្មែរគ្រប់រូបចងចាំព្រឹត្តិការណ៍ ២៤ កក្កដា ២០២៥ រហូតមកដល់ ០១ សីហា ២០២៥ នេះច្បាស់ណាស់ថាសៀមបានឈ្លានពានទឹកដីកម្ពុជា ហើយបង្កឲ្យវីរះកងទ័ពខ្មែរស្លាប់ និងរងរបួសជាដំណំ។

ពលរដ្ឋកម្ពុជាគ្រប់រូបឈឺចិត្ត និងថ្កោលទោសចោរឈ្លានពានសៀមជានិច្ច!

ផ្លូវមួយខ្សែរពីភូមិជ្រោយនាងងួនឆ្ពោះទៅភូមិស្មាច់កំពុងស្ថិតក្រោមការស្ថាបនាអំពីក្រុមវិស្វកម្មយ៉ាងមមាញឹក។
11/11/2024

ផ្លូវមួយខ្សែរពីភូមិជ្រោយនាងងួនឆ្ពោះទៅភូមិស្មាច់កំពុងស្ថិតក្រោមការស្ថាបនាអំពីក្រុមវិស្វកម្មយ៉ាងមមាញឹក។

26/08/2024

ទិដ្ឋភាពដ៏ស្រស់ស្អាត និងខៀវស្រងាត់ ចំពីលើនៃភូមិក្លាំងហាយ ស្រុកស្រីស្នំ ខេត្តសៀមរាប។

Credit By: Rith.kh

#ស្រីស្នំវិស្ស៊ីត #តំបន់របស់ខ្ញុំទេសចរណ៍របស់ខ្ញុំ #រូបសំណាកតំណាងស្រុកស្រីស្នំ

ទិដ្ឋភាពពីលើដ៏ស្រស់ស្អាតនៃភ្នំស្រីស្នំ និងទំនប់ទឹកតាមបណ្តោយស្ទឹងស្រែងត្រង់ចំណុចអូរជីក។     #ស្រីស្នំវិស្ស៊ីត  #តំបន់របស់...
23/01/2024

ទិដ្ឋភាពពីលើដ៏ស្រស់ស្អាតនៃភ្នំស្រីស្នំ និងទំនប់ទឹកតាមបណ្តោយស្ទឹងស្រែងត្រង់ចំណុចអូរជីក។

#ស្រីស្នំវិស្ស៊ីត #តំបន់របស់ខ្ញុំទេសចរណ៍របស់ខ្ញុំ #រូបសំណាកតំណាងស្រុកស្រីស្នំ

លទ្ធផលនៃការប្រណាំងទូក ង ស្រុកស្រីស្នំ ឆ្នាំ២០២៣ ដែលមានចំនួនកីឡាករ កីឡាការនី ចូលរួមប្រកួត សរុបចំនួន ២២ទូក ផ្នែកបុរស ១២ទូក...
29/11/2023

លទ្ធផលនៃការប្រណាំងទូក ង ស្រុកស្រីស្នំ ឆ្នាំ២០២៣ ដែលមានចំនួនកីឡាករ កីឡាការនី ចូលរួមប្រកួត សរុបចំនួន ២២ទូក ផ្នែកបុរស ១២ទូក ផ្នែកនារី០៣ទូក និងផ្នែកកុមារ ០៧ទូក សរុបកីឡាករ កីឡាការនី ចំនួន ៤៤៩ នាក់ ស្រី៦១នាក់ ។
លទ្ធផលដូចខាងក្រោម ៖

ក.ទូកផ្នែកបុរស
- ចំណាត់ថ្នាក់លេខ១ ទូកមានឈ្មោះថា តារាជមានឫទ្ធិបារមីវត្តជ្រោយនាងងួន មកពី ភូមិជ្រោយនាងងួន
- ចំណាត់ថ្នាក់លេខ២ ទូកមានឈ្មោះថា យុវជន ៧មករាមហាជ័យជម្នះ៖ មកពី រដ្ឋបាលស្រុក
- ចំណាត់ថ្នាក់លេខ៣ ទូកមានឈ្មោះថា តេជះសែនជ័យយាយតីសម្តែងឫទ្ធិ មកពី ភូមិអំពៅដៀប
-ចំណាត់ថ្នាក់លេខ៤ ទូកមានឈ្មោះថា កន្សែងសូរិយាមហាមានឫទ្ធិ មកពីកាយរិទ្ធ វិ.២៨មករា

ខ.ទូកផ្នែកនារី
- ចំណាត់ថ្នាក់លេខ១ ទូកមានឈ្មោះថា ស្រីខ្មៅមានរិទ្ធ មកពី ភូមិជ្រោយនាងងូន
- ចំណាត់ថ្នាក់លេខ២ ទូកមានឈ្មោះថា នារីមានជ័យបារមីដោកពោយ មកពី ភូមិត្រុំខាងត្បូង
-ចំណាត់ថ្នាក់លេខ៣ ទូកមានឈ្មោះថា អនុវិទ្យាល័យមោងមានជ័យបារមីប្រាសាទបទុមមោង មកពី អនុវិទ្យាល័យមោង

គ.ទូកផ្នែកកុមារ
- ចំណាត់ថ្នាក់លេខ១ ទូកមានឈ្មោះថា កុមារទេពសែនជ័យបារមីវត្តជ្រោយនាងងួន មកពី វត្តជ្រោយនាងងួន
-ចំណាត់ថ្នាក់លេខ២ ទូកមានឈ្មោះថា កូននាគសែនជ័យ បារមីត្រពាំងប្រាសាទ មកពី ភូមិអំពៅដៀប
- ចំណាត់ថ្នាក់លេខ៣ ទូកមានឈ្មោះថា កុមារសែនជ័យបារមីប្រាសាទក្លាំងហាយ មកពី ឃុំក្លាំងហាយ
- ចំណាត់ថ្នាក់លេខ៤ ទូកមានឈ្មោះថា កុមារមានជ័យមេត្រីត្រុំ មកពី ភូមិត្រុំខាងត្បូង

+ដោយរង្វាន់ជ័យលាភី សម្រាប់ទូកដែលមានចំណាត់ថ្នាក់ មានដូចខាងក្រោម ៖
- ចំណាត់ថ្នាក់លេខ១ ទទួលបានថវិកាចំនួន ៨០០,០០០ រៀល
- ចំណាត់ថ្នាក់លេខ២ ទទួលបានថវិកាចំនួន ៧០០,០០០រៀល
-ចំណាត់ថ្នាក់លេខ៣ ទទួលបានថវិកាចំនួន ៦៥០,០០០រៀល
-ចំណាត់ថ្នាក់លេខ៤ ទទួលបានថវិកាចំនួន ៥៥០,០០០រៀល
-ទូកមិនទទួលបានចំណាត់ថ្នាក់ ទទួលបានថវិកា ចំនួន ៣០០,០០០ រៀល ។

គ្រេឌីតដោយ: រដ្ឋបាលស្រុកស្រីស្នំ
#ស្រីស្នំវិស្ស៊ីត #ពាក្យមួយសម្លេងមួយ #បុណ្យអុំទូកនៅស្រីស្នំ

សកម្មភាពនៃការសមទូកងដើម្បីត្រៀមប្រកួតនាថ្ងៃទី២៦-២៨ វិច្ឆិកា ២០២៣ ខាងមុខនេះ ដែលមានទីតាំងនៅភូមិ ជ្រោយនាងងួន ឃុំជ្រោយនាងងួន ...
20/11/2023

សកម្មភាពនៃការសមទូកងដើម្បីត្រៀមប្រកួតនាថ្ងៃទី២៦-២៨ វិច្ឆិកា ២០២៣ ខាងមុខនេះ ដែលមានទីតាំងនៅភូមិ ជ្រោយនាងងួន ឃុំជ្រោយនាងងួន ស្រុកស្រីស្នំ ខេត្តសៀមរាប។

កុំភ្លេចចូលរួមឱ្យបានកុះករទាំងអស់គ្នា។

ស្ពានទ័ព ឬស្ពានអូរជីក : ជាស្ពានបុរាណវែងជាងគេ និងធំជាងគេបង្អស់នៅស្រុកខ្មែរ ដែលបានបន្សល់ទុកតាំងពីសម័យចក្រភពអង្គរ ប៉ុន្តែមិ...
08/10/2023

ស្ពានទ័ព ឬស្ពានអូរជីក : ជាស្ពានបុរាណវែងជាងគេ និងធំជាងគេបង្អស់នៅស្រុកខ្មែរ ដែលបានបន្សល់ទុកតាំងពីសម័យចក្រភពអង្គរ ប៉ុន្តែមិនសូវទទួលបានការទាក់ទាញខ្លាំងដូចស្ពានកំពង់ក្តី (ស្ពានព្រះទិស)

ស្ពានទ័ព ឬស្ពានអូរជីក មានទីតាំងស្ថិតនៅភូមិជើងទៀន ឃុំជើងទៀន ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ដែលមានទីតាំងជាប់នឹងព្រំប្រទល់នៃខេត្តសៀមរាប។ ស្ពាននេះជាស្ពានចាស់បុរាណមួយដែលធ្វើពីថ្មបាយក្រៀមស្ទើរតែទាំងអស់ លើកលែងតែបង្កាន់ដៃនាគ និងជើងទម្រដែលធ្វើពីថ្មភក់។ សព្វថ្ងៃនេះបង្កាន់ដៃនាគ និងជើងទម្រនៅសល់តែផ្នែកខ្លះៗតែប៉ុណ្ណោះ។ ចំណែកឯសរសរជើងស្ពានខ្លះទទួលការសឹករិចរឹលខ្លាំង។

ស្ពានទ័ព ឬស្ពានអូរជីកនេះមានបណ្តោយប្រវែងប្រមាណជា១៤៩ម៉ែត្រ ទទឹងប្រមាណជា១៥,៥០ម៉ែត្រ កម្ពស់ប្រហែល១០ម៉ែត្រពីផ្ទៃដី និងរន្ធបង្ហូរទឹកចំនួន៣៥ ដែលបានកសាងឡើងក្នុងរជ្ជកាលព្រះបាទជ័យវរ័ន្មទី៧ ក្នុងចន្លោះសតវត្សទី១២ និងទី១៣ នៃគ.ស។ ស្ពាននេះ ត្រូវបានចាត់ទុកថាមានប្រវែងវែងជាងគេបង្អស់ នៅក្នុងចំណោមស្ពានបុរាណនានាជាង១០០ដែលគេបានស្រាវជ្រាវរកឃើញនៅក្នុងប្រទេសកម្ពុជា។

កាលពីជំនាន់ដែលរាជធានីអង្គរជាមណ្ឌលនៃចក្រភពអង្គដ៏ធំមួយនេះ ទីតាំងសំខាន់ៗជិត ឬឆ្ងាយតែងតែភ្ជាប់ខ្លួនមកមណ្ឌលនេះតាមបណ្តាញគមនាគមន៍ស្អេកស្កេះ។ ក្នុងនោះមានផ្លូវថ្នល់តូចធំ ស្ពាន។ល។ ឧទាហរណ៍ផ្លូវចេញពីអង្គរទៅសម្បូរណ៍ព្រៃគុក (ឦសាន្តបុរ:) ដោយកាត់តាមរលួស (ហរិហរាល័យ) និងកំពង់ក្តី (ដូចជាស្ពានកំពង់ក្តី)។ ឧទាហរណ៍មួយទៀត គឺផ្លូវដែលចេញពីអង្គរទៅវាលទំនាបមេណាម ជាពិសេសកាត់តាមចំណុចប្រាសាទស្តុកកក់ធំ (ខេត្តស្រះកែវ ប្រទេសថៃសព្វថ្ងៃ)។

ស្ពានទ័ព ឬស្ពានអូរជីកនេះ ឆ្លងកាត់មកពីខាងលើភូមិរមៀត ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យរហូតមកទល់ស្ទឹងក្រឡាញ់ ខេត្តសៀមរាប។ ស្ពាននេះមិនមែនជាស្ពានកាត់តាមផ្លូវបុរាណតែមួយនៅតំបន់នោះទេ។ បើសិនយើងធ្វើដំណើរតាមតម្រាយនៃផ្លូវបុរាណចេញពីអង្គរ កាត់ឃុំអង្គរភាស ស្រុកពួក បន្តមកភូមិគោគខ្ជាយខាងជើង កាត់ខាងជើងភូមិគោគជ្រៃ ឃុំសរសរស្តម្ភ ខេត្តសៀមរាប យើងនឹងឃើញមានផ្លូវបែកជាពីរ។ ផ្លូវបុរាណខ្សែទី១បែកទៅឃុំជន្លាស់ដៃ អន្លង់ស្វាយ ស្រុកក្រឡាញ់ តភ្ជាប់ទៅឃុំស្ពានស្រែង (មានស្ពានថ្មបុរាណមួយវែង) កាត់ស្ទឹងស្រែង ឃុំស្រះជីក ភ្ជាប់ទៅឃុំប៉ោយចារ (មានស្ពានថ្មបុរាណមួយវែងនៅជិតទំនប់អាងត្រពាំងថ្ម) នៃស្រុកភ្នំស្រុក បន្តទៅស្រុកថ្មពួក ស្រុកស្វាយចេក និងបន្តរហូតដល់ប្រាសាទបន្ទាយឆ្មារ ខេត្តបន្ទាយមានជ័យ ហើយចុងក្រោយភ្ជាប់ទៅប្រាសាទភីម៉ៃ (បច្ចុប្បន្នប្រទេសថៃ) ឬអាចទៅសុខោទ័យ។ ចំណែកឯផ្លូវបុរាណខ្សែទី២ ដែលគេអះអាងថាសំដៅទៅភ្នំដងរ៉ែក តទៅប្រាសាទភ្នំរូង (ខេត្តបូរីរ់ាំ ប្រទេសថៃ) ឬតភ្ជាប់បន្តទៅប្រាសាទភីម៉ៃ ឬបន្តទៅសុខោទ័យ។ ផ្លូវនេះកាត់តាមភូមិខ្នាររ៉ឹល ឃុំសែនសុខ ឆ្ពោះទៅកាន់ខាងកើតស្រុកស្រីស្នំ កាត់តាមឃុំស្ពានស្រែង ឬភូមិចំការចេក ហើយសំដៅទៅខាងកើតឈៀងខាងជើងភូមិត្រុំ (ដែលមានអាងបុរាណមួយនៅក្បែរអូរជីក អ្នកភូមិហៅថាស្ទឹងអូរជីក) ស្រុកស្រីស្នំខេត្តសៀមរាប ឈមនឹងភូមិជើងទៀន ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។

បច្ចុប្បន្នទីតាំងនៃស្ពានទ័ព ឬស្ពានអូរជីកនេះ គ្រប់ដណ្ដប់ទៅដោយតំបន់ព្រៃឫស្សី និងមានព្រៃឈើធំតូចដុះក្បែរមាត់ផ្លូវដែលមានម្លប់ត្រឈឹងធ្វើអោយស្ពានមានភាពស្ងប់ស្ងាត់។ នៅពេលរដូវប្រាំងស្លឹកឈើរុះរោយធ្លាក់ទៅលើដងផ្លូវហើយមានស្លឹកថ្មីលាស់ដ៏ខៀវស្រងាត់ នៅពេលជិតដល់រដូវចូលឆ្នាំមានសត្វរ៉ៃយំកំដរ ដែលធ្វើអោយមានសភាពភ័យខ្លាចនៅពេលដើរម្នាក់ឯង ហើយនៅក្នុងប្រឡោះនៃស្ពានសម្រាប់ទឹកហូរមានភាពស្ងាត់ជ្រងំមើលមិនឃើញអ្វីសោះ ប៉ុន្តែនៅពេលរដូវវស្សាទឹកឡើងពេញរន្ធស្ពាន។ នៅពេលរដូវភ្ជុំបិណ្ឌប្រជាជនប្រុសស្រី នៅតំបន់នោះតែងធ្វើដំណើរទៅទស្សនាទេសភាពមាត់ស្ពានហើយបន្តទៅលេងស្ទឹងអូរជីកយ៉ាងកោះករ។

អ្នកស្រុកភូមិ នៅតែមានជំនឿទៅលើខ្មោចអ្នកតា ហើយស្ពាននេះមានសភាពកាន់តែស្ងាត់ជាងមុនដោយសារតែគេមានផ្លូវថ្មី សម្រាប់វាងស្ពានបុរាណនេះ។ នៅខាងត្បូងនៃស្ពានមានដើមឈើខ្ពស់ស្រោងៗបែកមែកសាខា នៅក្រោមដើមមានខ្ទមខ្មោចដែលគ្មានញាតិមិត្តយកទៅធ្វើបុណ្យឡើយដែរពួកអ្នកស្រុកហៅថា ខ្មោចតៃហោង ហើយនៅខាងជើងស្ពានក៏មានដើមពោធិ៍ ដែលអ្នកភូមិមានជំនឿថា សំបូរទៅដោយព្រាយបិសាច។ នៅក្បែរនោះមានអូរមួយប្រជាជនតែងតែហៅអូរជីកៗ ដែលមានប្រវែងប្រមាណជា២គីឡូម៉ែត្រ។ នៅក្បែរដើមពោធិ៍មានសាលាឆទានមួយសម្រាប់អោយអ្នកដំណើរសម្រាក។ កាលពីសម័យសង្គ្រាម តំបន់នេះ គឺជាបន្ទាយទាហាន។

គ្រេឌីត:មន្ទីរទេសចរណ៍ ខេត្តឧត្តរមានជ័យ

ពេលនេះស្រុកស្រីស្នំយើងមានរូបតំណាងឲ្យស្រុករបស់ខ្លួនយ៉ាងពេញលេញហើយ។ចំពោះទីតាំង: ស្ថិតតាមបណ្តោយផ្លូវជាតិលេខ ៦៨  ភូមិជ្រោយនាង...
19/09/2023

ពេលនេះស្រុកស្រីស្នំយើងមានរូបតំណាងឲ្យស្រុករបស់ខ្លួនយ៉ាងពេញលេញហើយ។

ចំពោះទីតាំង: ស្ថិតតាមបណ្តោយផ្លូវជាតិលេខ ៦៨ ភូមិជ្រោយនាងងួន ឃុំជ្រោយនាងងួន ស្រុកស្រីស្នំ ខេត្តសៀមរាប។

Right now, Srei Snam District landmark is completion.

Location: Along #68 road, Chroy Neangnguon Village, Chroy Neangnguon Commune, Sei Snam District, Siem Reap Province, Cambodia.

#ស្រីស្នំវិស្ស៊ីត #តំបន់របស់ខ្ញុំទេសចរណ៍របស់ខ្ញុំ #រូបសំណាកតំណាងស្រុកស្រីស្នំ

សាលាបឋមសិក្សាក្លាំងហាយ ក្នុងស្រុកស្រីស្នំនៅតែត្រូវការជំនួយបន្ថែមដើម្បីរៀបចំរបង។ក្នុងនោះក៏សូមថ្លែងអំណអរគុណយ៉ាងក្រៃលែងចំពោ...
16/06/2023

សាលាបឋមសិក្សាក្លាំងហាយ ក្នុងស្រុកស្រីស្នំនៅតែត្រូវការជំនួយបន្ថែមដើម្បីរៀបចំរបង។

ក្នុងនោះក៏សូមថ្លែងអំណអរគុណយ៉ាងក្រៃលែងចំពោះទឹកចិត្តបងប្អូនដែលបានបរិច្ចាកថវិការផ្ទាល់ខ្លួនតាមរយៈខ្ញុំបាទគឺបានប្រគល់ជូនដល់ លោកគ្រូនាយក រួចរាល់ហើយ។

បន្ថែមទៀតខាងក្រោមនេះជាសម្មិតផលនៃការបរិច្ចាករបស់បងប្អូន និង ការខិតខំប្រឹងប្រែងនៃការកៀងគ របស់លោកគ្រូនាយក អ៉ឹម ឃើន។

អរគុណ!

29/04/2023

ស្រីស្នំ វិស្ស៊ីត Srei Snam Visit សូមធ្វើការរំលឹក និងផ្តិតយកវីដេអូសម្តែងរបស់យុវជន និងយុវនារី នាឱកាសសង្ក្រាន្តឆ្នាំថ្មី 2023ក្នុងស្រុកស្រីស្នំ ជាថ្មីម្តងទៀតទុកជាកំណត់ត្រានៅឆ្នាំក្រោយមកទស្សនា និងស្តាប់កម្សាន្ត៕

អរគុណ!

សកម្មភាពសម្តែងនារាត្រីសង្ក្រាន្តភូមិក្លាំងហាយ និងអនុស្សាក្នុងឱកាសឆ្នាំថ្មី 2023 នេះ។ #ស្រីស្នំវិស្ស៊ីត
15/04/2023

សកម្មភាពសម្តែងនារាត្រីសង្ក្រាន្តភូមិក្លាំងហាយ និងអនុស្សាក្នុងឱកាសឆ្នាំថ្មី 2023 នេះ។

#ស្រីស្នំវិស្ស៊ីត

ខ្ញុំបាទ ធន់ ធំ ជាអេដមីន ស្រីស្នំ វិស្ស៊ីត Srei Snam Visit ពិតជាមានសេចក្តីរីករាយជាក្រៃលែងដែលមានឱកាសរួមចំណែកក្នុងការចុះជួ...
10/12/2022

ខ្ញុំបាទ ធន់ ធំ ជាអេដមីន ស្រីស្នំ វិស្ស៊ីត Srei Snam Visit ពិតជាមានសេចក្តីរីករាយជាក្រៃលែងដែលមានឱកាសរួមចំណែកក្នុងការចុះជួយសហគមន៍ក្នុងស្រុកស្រីស្នំ ដែលជាស្រុកកំណើតរបស់ខ្ញុំបាទផ្ទាល់ តាមរយៈជំនួយឧបត្ថម្ភសម្លៀកបំពាក់របស់ប្រទេសជប៉ុន សិង្ហបូរី ហ្វីលីពីន និងកម្ពុជា។

ម៉្យាងវិញទៀតសូមថ្លែងអំណរអគុណចំពោះ ៖
1. Madam.Fumi និងមិត្តភក្កិដែលបានគៀងគរសម្លៀកបំពាក់ពីក្រៅប្រទេសមកប្រទេសកម្ពុជា។
2 .កញ្ញា ថ្លាង ស្រីម៉ៅ ដែលផ្តល់សម្លៀកបំពាក់សម្រាប់ស្រ្តីចំនួន70អាវ។
3 .លោក ម៉ឺន សុភ័ក្រ ដែលជាអ្នកសម្របសម្រួលក្នុងតំបន់។
4 .លោកមេភូមិ នាយកសាលា លោកគ្រូអ្នកគ្រូ ស្លែងស្ពានទាំងអស់ដែលបានជួយជ្រោមជ្រែង និងសម្របសម្រួលបានយ៉ាងរលូន។

ក្នុងនោះផងដែរខាងក្រុមការងារយើងខ្ញុំនឹងមានសកម្មភាពបែបនេះជាបន្តបន្ទាប់ទៀតក្នុងតំបន់ស្រុកស្រីស្នំ។

អរគុណ!

Address

ភូមិក្លាំងហាយ ឃុំក្លាំងហាយ ស្រុកស្រីស្នំ
Siem Reap
17251

Telephone

+85577772044

Website

Alerts

Be the first to know and let us send you an email when ស្រីស្នំ វិស្ស៊ីត Srei Snam Visit posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to ស្រីស្នំ វិស្ស៊ីត Srei Snam Visit:

Share