Visit Angkor ដើរលេងអង្គរ

Visit Angkor ដើរលេងអង្គរ Visit Angkor with a group of professional English& French Speaking guides and drivers who have been

22/06/2025
ស្នាមញញឹមមិនដែលប្រែប្រួល គ្រប់សម័យកាល គ្រប់ពេលវេលា និងគ្រប់ទីកន្លែង​ ។បា្រសាទបាយ័ន​​ ក្រុងអង្គរធំ (អតីតរាជធានីយសោធរ​ សម័...
24/05/2025

ស្នាមញញឹមមិនដែលប្រែប្រួល គ្រប់សម័យកាល គ្រប់ពេលវេលា និងគ្រប់ទីកន្លែង​ ។
បា្រសាទបាយ័ន​​ ក្រុងអង្គរធំ (អតីតរាជធានីយសោធរ​ សម័យមហានគរ)​ ​​៕

21/05/2025

Banteay Srei, the jewel of Khmer art.
This pink sandstone temple is a masterpiece of intricate carvings, telling ancient stories with every delicate detail.

Angkor Wat temple, Angkor Archaeological Park, Siem Reap, Cambodia.
11/08/2024

Angkor Wat temple, Angkor Archaeological Park, Siem Reap, Cambodia.

ចម្លាក់មួយផ្ទាំង ក្នុងចំណោមចម្លាក់ដ៏រស់រវើកជាច្រើនទៀត នៅប្រាសាទបន្ទាយស្រី ដែលទាក់ទងទៅនឹងទេវកថាហិណ្ឌូ បានបង្ហាញពីការលាងជម...
30/08/2022

ចម្លាក់មួយផ្ទាំង ក្នុងចំណោមចម្លាក់ដ៏រស់រវើកជាច្រើនទៀត នៅប្រាសាទបន្ទាយស្រី ដែលទាក់ទងទៅនឹងទេវកថាហិណ្ឌូ បានបង្ហាញពីការលាងជម្រះព្រះនាងលក្ម្សី ដោយសត្វដំរី២ ក្បាល កាន់ថូទឹកស្រោចទៅលើព្រះនាងលក្ស្មី។

Beautiful picture of Bayon temple, Angkor Thom with the reflection in the water. How beautiful is it! Photo credit (c) V...
09/08/2022

Beautiful picture of Bayon temple, Angkor Thom with the reflection in the water.
How beautiful is it!
Photo credit (c) Vutha Ong , a professional English speaking guide.

ប្រាសាទព្រះវិហារ (ខេត្តព្រះវិហារ)ប្រាសាទព្រះវិហារ ស្ថិតក្នុងភូមិស្វាយជ្រុំ ឃុំកន្ទួត ស្រុកជាំខ្សាន្ត នៅលើខ្នងភ្នំដងរែក (...
30/05/2022

ប្រាសាទព្រះវិហារ (ខេត្តព្រះវិហារ)

ប្រាសាទព្រះវិហារ ស្ថិតក្នុងភូមិស្វាយជ្រុំ ឃុំកន្ទួត ស្រុកជាំខ្សាន្ត នៅលើខ្នងភ្នំដងរែក (៨០០ គុណនឹង ៤០០ ម៉ែត្រក្រលា)។ ដងភ្នំនេះមានលក្ខណៈចោទខ្លាំងពីខាងប្រទេសកម្ពុជា និងជម្រាលពីខាងប្រទេសថៃ។ ប្រាសាទព្រះវិហារមានចម្ងាយ៤០៥គីទ្បូម៉ែត្រពីទីក្រុងភ្នំពេញ តែបើគេធ្វើដំណើរចេញពីទីរួមខេត្តព្រះវិហារវិញ វាមានចម្ងាយត្រឹមតែ១០៨គីឡូម៉ែត្រតែប៉ុណ្ណោះ ដោយធ្វើដំណើរតាមផ្លូវលេខ២១១ ទៅកាន់ស្រុកជាំខ្សាន្ត។ នៅឯភ្នំដងរែកនោះមានជណ្ដើរមួយ ដែលអាចឲ្យគេឡើងទៅដល់កំពូលភ្នំ ដែលជាទីតាំងរបស់ប្រាសាទព្រះវិហារស្ថិតនៅ។ សព្វថ្ងៃនេះអ្នកលក់ដូរ និងប្រជាជនតំបន់នោះភាគច្រើនតែងតែឡើងទៅលើភ្នំតាមផ្លូវ C1 ពីព្រោះថាផ្លូវនោះវាងាយស្រួលក្នុងការធ្វើដំណើរ។
ប្រាសាទព្រះវិហារ គឺជាតំបន់ប្រវត្តិសាស្ត្រមួយដែលមានឈ្មោះថា សេការីស្វរៈ មានន័យថា អំណាចនៃភ្នំ ហើយត្រូវបានសាងសង់ឡើងនៅក្នុងអំទ្បុងចុងសតវត្សរ៍ទី៩ និងដើមសតវត្សទី១០នៃគ.ស ដោយព្រះមហាក្សត្រ៤អង្គព្រះនាម៖ ព្រះបាទយសោវរ្ម័នទី១ (សាងសង់ក្នុងគ.ស ៨៨៩-៩១០) ព្រះបាទសូរ្យវរ្ម័នទី១ (សាងសង់ក្នុងគ.ស ១០០២-១០៥០) ព្រះបាទសូរ្យវរ្ម័នទី២ (សាងសង់ក្នុងគ.ស ១១១៣-១១៥០) និងព្រះបាទជ័យវរ្ម័នទី៦ (សាងសង់ក្នុងគ.ស ១០៨០-១១០៩)។

ប្រាសាទព្រះវិហារបានប្រគល់ឲ្យប្រទេសថៃ ដោយពួកអាណានិគមបារាំង ក្នុងឆ្នាំ១៩៥៤ តែត្រូវទាមទារបានមកវិញដោយការកាត់សេចក្ដីពីតុលាការអន្តរជាតិក្រុងទ្បាអេ ១៥ មិថុនា ១៩៦២ ក្រោមព្រះរាជកិច្ចដឹកនាំរបស់ព្រះមហាក្សត្រខ្មែរគឺព្រះបាទ នរោត្តម សីហនុ។

កាលបរិច្ឆេទគួរចងចាំ
- ថៃ្ងទី១៥ ខែមិថុនា ឆ្នាំ១៩៦២: ប្រាសាទព្រះវិហារត្រូវបានសាលក្រមតុលាការអន្តរជាតិក្រុងទ្បាអេ សម្រេចឲ្យភាគីកម្ពុជាជាអ្នកឈ្នះក្ដី រវាងវិវាទកម្ពុជា-ថៃលើប្រាសាទព្រះវិហារ។
- ថៃ្ងទី៧ ខែកក្កដា ឆ្នាំ២០០៨: អង្គការ UNESCO បានសម្រេចដាក់ប្រាសាទព្រះវិហាររបស់កម្ពុជាចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ក្នុងសម័យប្រជុំលើកទី៣២ នៅក្នុងទីក្រុងកេបិក ប្រទេសកាណាដា។

គោលបំណងនៃការសាងសង់ប្រាសាទព្រះវិហារ
ប្រាសាទព្រះវិហារត្រូវបានស្ថាបនាឡើងក្នុងបំណងពិសេស ខុសប្លែកពីការកសាងប្រាសាទអង្គរវត្ត ដែលស្ថាបនាឡើងដើម្បីរំឭកគុណព្រះវិស្ណុរ ប្រាសាទបាពួន រំឭកគុណព្រះឥសូរ ។ ប្រាសាទព្រះវិហារត្រូវបានស្ថាបនាឡើង ដើម្បីធ្វើជាទីដែលគេរក្សាទុកលិង្គព្រះអាទិទេព ស្រីសិខៈរិស្វរៈ ពីព្រោះតាមជំនឿរបស់ព្រះបាទសូរ្យយវរ្ម័នទី១ ជាពិសេសព្រះបាទ សូរ្យវរ្ម័នទី២ ក៏អ៊ីចឹងដែរ លោកនៅតែគាំទ្រគំនិតដែលថា មហិទ្ធិឫទ្ធិធំណាស់អាទិទេពនេះ ដូច្នេះត្រូវធ្វើម៉េច បន់ស្រន់ គោរពបូជា យ៉ាងដាច់ខាត ទីតាំងប្រាសាទភ្នំព្រះវិហារនេះ។
ទី១ គឺគេទុកអាទិទេព ស្រីសិខៈរិស្វរៈ ជួនកាលគេសរសេរ ខរៈស្វរៈ ជួនកាលគេសរសេរ សិខៈរិស្វរៈ ប៉ុន្តែគឺជាឈ្មោះតែមួយទេ ។ គឺជាកន្លែងដែលគេរក្សាទុក ពីព្រោះអាទិទេពនេះ ដែលមានលិង្គជាតំណាង មានមហិទ្ធិឫទ្ធិធំណាស់។ គេជឿថា នាំភោគផល នាំសេចក្តីសុខមកដល់ប្រទេសខ្មែរ ។

ទី២ ប្រាសាទភ្នំព្រះវិហារ ទីកន្លែងនេះមិនមែនជាទីកន្លែងសម្រាប់ព្រះរាជាគង់នៅទេ ។ មិនមែនមានទីភូមិសម្រាប់ប្រជាពលរដ្ឋទេ ។ គឺមានតែកន្លែងសម្រាប់អ្នកបួស ឲ្យចូលមកតាំងសីល ហើយនិងដើម្បីនឹងជួយបន្តពិធីគោរពបូជានេះ តទៅទៀត ។ បើបានអញ្ជើញទៅ គឺត្រូវពិនិត្យមើលនៅប្រាសាទ ដែលជាប់នឹងខ្លោងទ្វារទី៣ រាប់ពីក្រោមទៅ នៅខ្លោងទ្វារទី៣ ហ្នឹងមានសិលាចារឹកកាលេខ ៣៨១ នោះ គេសង្ស័យថា នៅត្រង់កន្លែងហ្នឹង គឺជាកន្លែងដែលគេបំបួសឲ្យទៅជាព្រាហ្មណ៍ ដើម្បីនឹងបន្តកិច្ចការគោរព និងថែរក្សាអាទិទេព ស្រីសិខៈរិស្វរៈ នោះតទៅទៀត ។ ដូច្នេះប្រាសាទភ្នំព្រះវិហារ ខុសពីប្រាសាទឯទៀតៗ។

ដំណាក់កាលនៃការសាងសង់ប្រាសាទព្រះវិហារ
ការសាងសង់ប្រាសាទព្រះវិហារ មានបីដំណាក់កាលធំៗ
- ដែលក្រុមអ្នកប្រវត្តិវិទូគិតសង្ស័យថា កាលពីជំនាន់ព្រះអង្គម្ចាស់ឥន្រ្ទាយុទ្ធ គឺអាស្រមប្រហែលធ្វើអំពីឈើ
- តែមកដល់រជ្ជកាល ព្រះបាទ សូរ្យវរ្ម័នទី១ គឺគេឈូសភ្នំយកថ្មភ្នំ ធ្វើជាកាំ
ជណ្តើរធ្វើផ្លូវឡើងទៅលើភ្នំ និងយកថ្មភ្នំ ទៅកសាងជាទីតាំងប្រាសាទផ្សេងៗ នៅក្នុងដែនដីនៃប្រាសាទព្រះវិហារ ។
- បន្ទាប់មក គឺក្នុងរជ្ជកាលព្រះបាទ សូរ្យវរ្ម័នទី២ ពេលនោះហើយដែលគេគិតថា ប្រាសាទភ្នំព្រះវិហារ គឺបានស្ថាបនាឲ្យកាន់តែល្អឡើង នៅពាក់កណ្តាលសតវត្សរ៍ទី១២ ។ ព្រះបាទ សូរ្យវរ្ម័នទី២ នោះហើយ ដែលព្រះអង្គបានកសាងប្រាង្គប្រាសាទអង្គរវត្ត ដែលស្ថិតនៅក្នុងខេត្តសៀមរាបសព្វថ្ងៃនេះ។

ហេតុអ្វីប្រាសាទព្រះវិហារមានជណ្តើរឡើងស្ថិតនៅទឹកដីថៃសព្វថ្ងៃទៅវិញ?
លោកសាស្រ្តាចារ្យ ឃិន សុខ បច្ចុប្បន្នបង្រៀនប្រវត្តិសាស្រ្តខ្មែរ ថៃ លាវ និងភូមា នៅឯវិទ្យាស្ថានជាតិ អ៊ីណាល់កូ នៅទីក្រុងប៉ារីស ប្រទេសបារាំង មានប្រសាសន៍ថា នៅពេលដែលស្តេចខ្មែរ ផ្តើមសាងសង់ប្រាសាទព្រះវិហារនោះឡើងនៅក្នុងខេត្តព្រះវិហារនៃដែនដីព្រះរាជាណាចក្រកម្ពុជា កាលពីបុរាណសម័យនោះ គឺពុំទាន់មានប្រទេសសៀម ឬថៃ តាំងនៅទីតាំងប្រទេសថៃសព្វថ្ងៃ នៅឡើយទេ។
ពិសេស កាលពីបុរាណសម័យ ស្រុកខ្មែរមានផ្ទៃដីធំធេង ផ្នែកខាងលិច គឺលាតសន្ធឹង ពីខេត្តព្រះវិហារ ហួសប្រទេសថៃសព្វថ្ងៃ និងតរហូតទៅដល់ប្រទេសភូមា ។ ចំណែកផ្នែកខាងជើង គឺលាតសន្ធឹងរាប់បញ្ចូលទាំងក្រុងឈៀងម៉ៃ ដែលសព្វថ្ងៃជាខេត្តមួយរបស់ថៃនោះផង។ ដូច្នេះមិនមែនមកចោទថា ដីត្រង់កន្លែងនោះ មានសៀម មានអី បើសៀមមិនទាន់មកដល់ឯណា។ សៀមទាល់តែចុងសតវត្សរ៍ទី១៣ បានទើបនឹងចុះមក។ ដូច្នេះ ដីត្រង់ដែលគេធ្វើប្រាសាទ នៅលើកំពូលភ្នំព្រះវិហារនេះ ជាដីរបស់ខ្មែរ។ ខ្មែរចង់ធ្វើត្រង់ណា បែរទៅត្រង់ណា គេធ្វើតាមតែទីតាំងរបស់សាច់ភ្នំនោះ ។

Address

Sangkat Salakamroeuk, Siem Reap City
Siem Reap
93193

Alerts

Be the first to know and let us send you an email when Visit Angkor ដើរលេងអង្គរ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Visit Angkor ដើរលេងអង្គរ:

Share