មន្ទីរទេសចរណ៍ ខេត្តស្ទឹងត្រែង-Stung Treng Department of Tourism

  • Home
  • Cambodia
  • Stung Treng
  • មន្ទីរទេសចរណ៍ ខេត្តស្ទឹងត្រែង-Stung Treng Department of Tourism

មន្ទីរទេសចរណ៍ ខេត្តស្ទឹងត្រែង-Stung Treng  Department of Tourism Stung Treng is a green golden area. It has a lot of attractive e-co tourism sites which is the best place for tourists.

The Department of Tourism in Stung Treng is the executive department of the Cambodian government responsible for the regulation of the Cambodia tourism industry and the promotion of the Stung Treng Province as a tourist destination.

 #ទីតាំងស្វែងរកសម្រស់ធម្មជាតិដ៏ស្រស់បំព្រងនៅខេត្តស្ទឹងត្រែងរដូវកាលបៃតង! ១. សហគមន៍អេកូទេសចរណ៍សម្រស់កោះហាន (Somros Koh Han...
03/09/2026

#ទីតាំងស្វែងរកសម្រស់ធម្មជាតិដ៏ស្រស់បំព្រងនៅខេត្តស្ទឹងត្រែងរដូវកាលបៃតង!
១. សហគមន៍អេកូទេសចរណ៍សម្រស់កោះហាន (Somros Koh Han)ចម្ងាយ៖ ២៥ គីឡូម៉ែត្រ
ចំណុចពិសេស៖ ទស្សនាព្រៃលិចទឹក មើលព្រៃធម្មជាតិ ស្ដាប់សំឡេងបក្សាបក្សី និងជិះទូកកម្សាន្តតាមដងទន្លេមេគង្គ។ ព្រមទាំងមានម្ហូបអាហារសហគមន៍ដ៏ឆ្ងាញ់ពិសា!
ទំនាក់ទំនងកក់កន្លែង៖ 097 383 2578 / 097 809 6624 / 090 778 869
២. សហគមន៍អេកូទេសចរណ៍បុរីអូរស្វាយ (Borei O'Svay)
ចម្ងាយ៖ ៥៥ គីឡូម៉ែត្រ
ចំណុចពិសេស៖ សម្រស់កោះ និងកោះតូចៗជាច្រើន ទស្សនាជីវភាពអ្នកស្រុកតំបន់ព្រំដែន រមណីយដ្ឋានធម្មជាតិ និងឈ្វេងយល់ពីប្រវត្តិសាស្ត្រ។
ទំនាក់ទំនងកក់កន្លែង៖ 011 224 4828 / 097 688 6213
ℹ️ ព័ត៌មានបន្ថែមពីមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង៖
☎️ (+855) 012 33 47 17 / 097 480 9068
☎️ (+855) 071 583 6655 / 097 995 5275
#ទេសចរណ៍ខេត្តស្ទឹងត្រែង

ស្ទឹងត្រែង៖ ចុះស្ទង់មតិភ្ញៀវទេសចរ ដើម្បីរួមចំណែករៀបចំផែនការអភិវឌ្ឍន៍ទេសចរណ៍ភូមិភាគឦសាន ២០២៦-២០៣០======នៅព្រឹកថ្ងៃទី១ ខែក...
01/09/2026

ស្ទឹងត្រែង៖ ចុះស្ទង់មតិភ្ញៀវទេសចរ ដើម្បីរួមចំណែករៀបចំផែនការអភិវឌ្ឍន៍ទេសចរណ៍ភូមិភាគឦសាន ២០២៦-២០៣០
======
នៅព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ មន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង សហការជាមួយនគរបាលទេសចរណ៍ បានចុះស្ទង់មតិ និងប្រមូលព័ត៌មានពីភ្ញៀវទេសចរជាតិ និងអន្តរជាតិ នៅតាមសណ្ឋាគារ ផ្ទះសំណាក់ និងក្រុមហ៊ុនដឹកជញ្ជូនភ្ញៀវទេសចរ ក្នុងខេត្តស្ទឹងត្រែង។
ការស្ទង់មតិនេះ ធ្វើឡើងដើម្បីប្រមូលព័ត៌មានជាក់ស្តែង និងទស្សនៈរបស់ភ្ញៀវទេសចរ ដែលជាធាតុសំខាន់សម្រាប់ការរៀបចំ ផែនការ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍ទេសចរណ៍តំបន់ភូមិភាគឦសាន ឆ្នាំ២០២៦-២០៣០ ឱ្យកាន់តែមានប្រសិទ្ធភាព និងឆ្លើយតបនឹងតម្រូវការជាក់ស្តែង។
សកម្មភាពនេះ ក៏ជាការរួមចំណែកអនុវត្តច្បាប់ទេសចរណ៍ ស្តីពីការរៀបចំផែនការអភិវឌ្ឍន៍ទេសចរណ៍នៅថ្នាក់ជាតិ ថ្នាក់តំបន់ និងថ្នាក់ក្រោមជាតិ ដោយផ្តោតលើការអភិវឌ្ឍទេសចរណ៍ប្រកបដោយចីរភាព តាមរយៈសក្តានុពល ទេសចរណ៍វប្បធម៌ ទេសចរណ៍ធម្មជាតិ និងអេកូទេសចរណ៍។
ការចុះស្ទង់មតិនេះ ត្រូវបានអនុវត្តតាមការជំរុញរបស់ក្រុមការងារនាយកដ្ឋានផែនការអភិវឌ្ឍន៍ទេសចរណ៍ នៃអគ្គនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងទេសចរណ៍។

30/08/2026
សេចក្តីជូនដំណឹងស្តីពីចលនាប្រឡងប្រណាំងបង្គន់សាធារណៈអាស៊ាន លើកទី៤ (ASEAN Public Toilet Awards) ឆ្នាំ២០២៧–២០២៨🧼🚻 បង្គន់ស្អា...
24/08/2026

សេចក្តីជូនដំណឹង
ស្តីពីចលនាប្រឡងប្រណាំងបង្គន់សាធារណៈអាស៊ាន លើកទី៤ (ASEAN Public Toilet Awards) ឆ្នាំ២០២៧–២០២៨
🧼🚻 បង្គន់ស្អាត សុវត្ថិភាព មានអនាម័យ និងស្តង់ដារ គឺជាផ្នែកមួយដ៏សំខាន់ក្នុងការលើកកម្ពស់គុណភាពសេវាទេសចរណ៍ និងបង្កើតបទពិសោធន៍ល្អជូនភ្ញៀវទេសចរ។
អាស្រ័យហេតុនេះ សូមស្ថាប័ន អង្គភាព អាជីវកម្ម និងអ្នកពាក់ព័ន្ធ ចូលរួមក្នុង ចលនាប្រឡងប្រណាំងបង្គន់សាធារណៈអាស៊ាន លើកទី៤ ឆ្នាំ២០២៧–២០២៨ ដើម្បីរួមគ្នាលើកកម្ពស់អនាម័យ សោភ័ណភាព សុវត្ថិភាព ភាពងាយស្រួល និងគុណភាពបង្គន់សាធារណៈ ឱ្យកាន់តែប្រសើរ ស្របតាមស្តង់ដារទេសចរណ៍អាស៊ាន។
🌿 រួមគ្នា ដើម្បីបង្គន់ស្អាត – គោលដៅទេសចរណ៍ប្រកបដោយគុណភាព!
🇰🇭✨ អនាម័យល្អ បង្កើនភាពទាក់ទាញ និងទំនុកចិត្តរបស់ភ្ញៀវទេសចរ។


#បង្គន់សាធារណៈអាស៊ាន
#ទេសចរណ៍កម្ពុជា
#អនាម័យនិងសុវត្ថិភាព

22/08/2026

ពេលរាត្រីនៅក្រុងស្ទឹងត្រែង ក្នុងរដូវកាលបៃតង
=====
ពេលថ្ងៃលិច ភាពស្រស់ស្អាតខ្យល់ត្រជាក់ បូករួមជាមួយពន្លឺភ្លើងពេលរាត្រី បង្កើតបានជាទេសភាពដ៏មានមន្តស្នេហ៍ សម្រាប់ការដើរកម្សាន្ត មើលពីការអភិវឌ្ឍន៍សម្រាកលំហែ និងរីករាយជាមួយភាពស្រស់បៃតងនៃទីក្រុង។
🎥- Prung Thort - ប្រឹងថត





22/08/2026
 #សូមតាមដានព័ត៌មានអាកាសធាតុជាប្រចាំ។ 🙏 #សូមប្រុងប្រយ័ត្ន  #គ្រោះទឹកជំនន់  #សុវត្ថិភាពប្រជាពលរដ្ឋ    #
21/08/2026

#សូមតាមដានព័ត៌មានអាកាសធាតុជាប្រចាំ។ 🙏
#សូមប្រុងប្រយ័ត្ន #គ្រោះទឹកជំនន់ #សុវត្ថិភាពប្រជាពលរដ្ឋ #

មន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង សហការជាមួយក្រសួងទេសចរណ៍ ចុះពិនិត្យ និងផ្សព្វផ្សាយការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយតាមគោលដៅទេ...
21/08/2026

មន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង សហការជាមួយក្រសួងទេសចរណ៍ ចុះពិនិត្យ និងផ្សព្វផ្សាយការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយតាមគោលដៅទេសចរណ៍
======
នៅថ្ងៃទី ២០–២១ ខែសីហា ឆ្នាំ២០២៦ មន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង សហការជាមួយក្រសួងទេសចរណ៍ បានចុះត្រួតពិនិត្យ និងវាយតម្លៃស្ថានភាពតាមបណ្ដាគោលដៅទេសចរណ៍នានា នៅតាមដងទន្លេមេគង្គ ដើម្បីពង្រឹងសុវត្ថិភាព និងបង្ការកាត់បន្ថយហានិភ័យដែលអាចកើតមានក្នុងវិស័យទេសចរណ៍ នារដូវកាលបៃតង។
សកម្មភាពនេះផ្តោតលើការផ្សព្វផ្សាយ និងណែនាំដល់ សហគមន៍ទេសចរណ៍ ប្រតិបត្តិករទេសចរណ៍ និងអ្នកពាក់ព័ន្ធ ឱ្យយកចិត្តទុកដាក់លើការគ្រប់គ្រងហានិភ័យ ការត្រៀមលក្ខណៈបង្ការ និងការឆ្លើយតបឱ្យបានទាន់ពេលវេលា ដើម្បីធានាសុវត្ថិភាពជូនភ្ញៀវទេសចរ និងប្រជាពលរដ្ឋ។
🤝 រួមគ្នាបង្ការ រួមគ្នាការពារ ដើម្បីឱ្យទេសចរណ៍ស្ទឹងត្រែងកាន់តែមានសុវត្ថិភាព ទំនុកចិត្ត និងទាក់ទាញភ្ញៀវទេសចរ។
#ស្ទឹងត្រែង #ទេសចរណ៍សុវត្ថិភាព #កាត់បន្ថយហានិភ័យគ្រោះមហន្តរាយ #ទេសចរណ៍សហគមន៍ #ទន្លេមេគង្គ #ក្រសួងទេសចរណ៍ #មន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង

Address

Stung Treng

Telephone

+85512334717

Website

Alerts

Be the first to know and let us send you an email when មន្ទីរទេសចរណ៍ ខេត្តស្ទឹងត្រែង-Stung Treng Department of Tourism posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share