NPIC - Faculty of Tourism and Hospitality

Call

NPIC - Faculty of Tourism and Hospitality ការបណ្ដុះបណ្ដាលជំនាញគ្រប់គ្រងទេសចរណ៍ និងសណ្ឋាគារ , ជំនាញធ្វើម្ហួប, ដុតនំ និងភេសជ្ជៈ។​

03/11/2026

វិធី​សាស្ត្រ​ធ្វើចេកឆាប​ងាយៗ​ ស្រួយឆ្ងាញ់
ីមីអាហារ
#មហាវិទ្យាល័យទេសចរណ៍និងបដិសណ្ឋារកិច
👉 សាកសួរព័ត៌មានបន្ថែម​ពី​ជំនាញ​វិទ្យា​សាស្ត្រ​ និង​បច្ចេក​វិទ្យា​អាហារ​៖
📲 Telegram: https://t.me/+kEHJyUU7BKFkYWJl

02/11/2026

វិធីសាស្រ្តធ្វើជ្រក់ខ្ញីឲ្យមានរសជាតិឈ្ងុយឆ្ងាញ់

តើអ្នកធ្លាប់ឆ្ងល់ទេថា ម្ហូប «ឆាកាពិខ្ទិះ» ដ៏ឈ្ងុយឆ្ងាញ់របស់យើង មានប្រវត្តិយ៉ាងណា? 🤔«ឆាកាពិខ្ទិះ» មិនត្រឹមតែជាមុខម្ហូបប្រ...
01/11/2026

តើអ្នកធ្លាប់ឆ្ងល់ទេថា ម្ហូប «ឆាកាពិខ្ទិះ» ដ៏ឈ្ងុយឆ្ងាញ់របស់យើង មានប្រវត្តិយ៉ាងណា? 🤔
«ឆាកាពិខ្ទិះ» មិនត្រឹមតែជាមុខម្ហូបប្រចាំគ្រួសារដ៏ពេញនិយមទេ តែវាឆ្លុះបញ្ចាំងពីសិល្បៈចម្អិនអាហារដ៏ប៉ិនប្រសប់របស់ដូនតាខ្មែរយើង! 🥥🦐
✨ ចំណុចពិសេសនៃដើមកំណើតកាពិខ្ទិះ៖
ការច្នៃប្រឌិតគ្រឿងផ្សំក្នុងស្រុក៖ ការយក “កាពិ” (ដែលជាគ្រឿងផ្អាប់រក្សាទុកបានយូរ) មកផ្គូផ្គងជាមួយ “ខ្ទិះដូង” ដែលសំបូរហូរហៀរនៅស្រុកយើង។
សិល្បៈនៃការលាយរសជាតិ៖ ដូនតាយើងចេះបំបាត់ក្លិនឆ្អាប និងរសជាតិប្រៃខ្លាំងរបស់កាពិ ដោយរំងាស់ជាមួយខ្ទិះដូង សាច់ជ្រូកចិញ្ច្រាំ និងស្ករត្នោត បង្កើតបានជារសជាតិ ផ្អែម ប្រៃឡមៗ និងឈ្ងុយទាក់ទាញបំផុត! 🤤
ម្ហូបផ្សារភ្ជាប់នឹងធម្មជាតិ៖ កាពិខ្ទិះមួយចាន អាចញ៉ាំជាមួយអន្លក់បន្លែស្រស់ធម្មជាតិបានរាប់សិបមុខ (ត្រកួន កញ្ឆែត ត្រួយរាំង ព្រលឹត ត្រសក់ ស្ពៃក្ដោប សណ្ដែកគួរ...) ត្រូវម៉ាច់សម្រាប់ជួបជុំគ្រួសារ។ 🥬🥒

សម្លប្រហើរផ្អើលពេញភូមិ😁ព្រោះ ដើរជីកទំពាំង ចាប់ខ្យង បេះបន្លែដូចជាននោង ស្អំ ស្លឹកងប់ ស្លឹកបាស ផ្សិតចំបើង ប្រមូលអស់ហើយមួយភូ...
31/10/2026

សម្លប្រហើរផ្អើលពេញភូមិ😁ព្រោះ ដើរជីកទំពាំង ចាប់ខ្យង បេះបន្លែដូចជាននោង ស្អំ ស្លឹកងប់ ស្លឹកបាស ផ្សិតចំបើង ប្រមូលអស់ហើយមួយភូមិ
ទីបំផុតសម្លប្រហើរទំពាំងត្រីពោក៏បានចេញរូបរាង ដោយសារស្នាដៃសិក្ខាកាម ស្រុកស្នួល ខេត្តក្រចេះ
ស្វាគមន៍មកកាន់វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា(NPIC) ចង់រៀនជំនាញម្ហូបមកមហាវិទ្យាល័យទេសចរណ៍ និងបដិសណ្ឋារកិច្ច

នៅទីណាក៏អាចរៀនបាន ជំនាញម្ហូបខ្មែរ បានធ្វើដំណើរមកដល់ស្រុកស្នួល ខេត្តក្រចេះ បណ្ដុះបណ្ដាលដល់បងប្អូនបុគ្គលិកក្រុមហ៊ុន THACO ...
25/10/2026

នៅទីណាក៏អាចរៀនបាន ជំនាញម្ហូបខ្មែរ បានធ្វើដំណើរមកដល់ស្រុកស្នួល ខេត្តក្រចេះ បណ្ដុះបណ្ដាលដល់បងប្អូនបុគ្គលិកក្រុមហ៊ុន THACO AGRI ដើម្បីជួយបន្ថែមជំនាញការចម្អិនម្ហូបឱ្យកាន់តែប្រសើរ
ស្វាគមន៍មកកាន់មហាវិទ្យាល័យទេសចរណ៍ និងបដិសណ្ឋារកិច្ច នៃវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា

21/10/2026

វិធី​សាស្ត្រ​ សម្ងួត​ដំឡូង​ជ្វា​ ងាយ​ស្រួល​ទុក​ញុំា​បាន​យូរ
ីមីអាហារ
#មហាវិទ្យាល័យទេសចរណ៍និងបដិសណ្ឋារកិច្ច
👉 ចុះឈ្មោះចូលរួមប្រឹក្សាយោបល់ ឬសាកសួរព័ត៌មានបន្ថែម​ពី​ជំនាញ​វិទ្យា​សាស្ត្រ​ និង​បច្ចេក​វិទ្យា​អាហារ​៖
📲 Telegram: https://t.me/+kEHJyUU7BKFkYWJl

20/10/2026

"ទឹកគ្រឿង" ជាមុខម្ហូបដែលមានអាយុកាលរាប់រយឆ្នាំមកហើយ? 🌿🐟

ទោះបីជាប្រវត្តិនៃម្ហូបមួយនេះពុំមានកាលបរិច្ឆេទ ឬឈ្មោះអ្នកបង្កើតច្បាស់លាស់ក្តី ប៉ុន្តែវាជាម្ហូបប្រពៃណីដែលកើតចេញពីអត្តសញ្ញាណកសិកម្មខ្មែរ និងភាពសំបូរបែបនៃបឹងទន្លេសាប។ ការកែច្នៃត្រីទឹកសាបធ្វើជាប្រហុក គួបផ្សំនឹងបន្លែដាំដុះជុំវិញផ្ទះ បានធ្វើឱ្យទឹកគ្រឿងវិវឌ្ឍទៅជាមុខម្ហូបប្រចាំគ្រួសារដ៏ពេញនិយមបំផុត។

ភស្តុតាងនៃរបបអាហារដ៏ចំណាស់នេះ ត្រូវបានកត់សម្គាល់តាំងពីក្នុង #កំណត់ត្រាប្រវត្តិសាស្ត្រសម័យអាណានិគមឆ្នាំ១៨៦៦។ វានៅបន្តរស់រានដល់បច្ចុប្បន្ន តាមរយៈការចងក្រងយ៉ាងយកចិត្តទុកដាក់ក្នុងសៀវភៅ #សិល្បៈនៃការចម្អិនម្ហូបខ្មែរ (The Art of Cambodian Cooking) ព្រមទាំងសៀវភៅមុខម្ហូបសហសម័យ #ញ៉ាំ (Nhum) របស់ចុងភៅ ណាក់ ផងដែរ។
#មហាវិទ្យាល័យទេសចរណ៍និងបដិសណ្ឋារកិច
#ជំនាញសិល្បៈនៃការចម្អិន​អាហារ​
#ប្រវត្តិ​ម្ហូបខ្មែរ

19/10/2026

តើអ្នកធ្លាប់ស្តាយប្រេងឆាដែលនៅសល់ ហើយយកមកចម្អិនម្ដង​ហើយ​ម្ដង​ទៀតដែរឬទេ? 😱 សូមមើលវីដេអូនេះជាបន្ទាន់ បើអ្នកពិតជាស្រលាញ់សុខភាពខ្លួនឯង និងមនុស្សជាទីស្រលាញ់!

18/10/2026

ច្នៃ​ផ្លែ​ប៉ោម​ទុក​ឲ្យ​បាន​យូរ វិធី​នេះ​អាច​ជួយ​បាន
"Apple​ jam"​ ញុំា​ជាមួយ​នំបុ័ង​ ឬ​ធ្វើ​ភេសជ្ជៈ​រឹត​តែ​ឆ្ងាញ់​🍎

Address

Phnom Penh

Opening Hours

Monday 08:00 - 17:00
Tuesday 08:00 - 17:00
Wednesday 08:00 - 17:00
Thursday 08:00 - 17:00
Friday 08:00 - 17:00

Telephone

+855963632278

Website

Alerts

Be the first to know and let us send you an email when NPIC - Faculty of Tourism and Hospitality posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Nearby travel agencies