Tourist Concepts English speaking Tourist guide, Siem Reap Region and suroundinng.

It's the truth.
11/07/2025

It's the truth.

08/07/2025
27/06/2025
25/06/2025

មានបងប្អូនខ្លះបានយល់ច្រឡំអំពីក្រុមហ៊ុន​ PTT ដោយបានគិតថា​ PTT គ្រាន់តែជាក្រុមហ៊ុនលក់សាំងតែមួយមុខ នេះគឺខុសហេីយ

ការពិត​ PTT ដែលជាក្រុមហ៊ុនរបស់រដ្ឋាភិបាលថៃមិនត្រឹមតែជាស្ថានីយ៍ប្រេងឥន្ទនៈតែប៉ុណ្ណោះទេ​ តែ PTT ក៏ជាក្រុមហ៊ុនដ៏ធំមួយដែលមានតម្លៃ​ រាប់សិបពាន់លានដុល្លារ ដែលបានលក់ប្រេងឥន្ទនៈចម្រាញ់មកឱ្យកម្ពុជាផងដែរ
ប្រេងឥន្ទនៈចម្រាញ់នេះគឺគេយកវាទៅចម្រាញ់ឱ្យចេញទៅជា​ ប្រេងម៉ាស៊ូត​, ប្រេងសាំង​, សាំងចាក់យន្ដហោះ​, ប្រេងឡាន, ប្រេងម៉ូតូ៕ល៕

អ្វីដែលបងប្អូនមិនដឹងគឺថា​ ប្រទេសកម្ពុជាគឺពឹងទៅលេីក្រុមហ៊ុន PTT ចង់ 60% ក្នុងការទិញពពួកប្រេងទាំងអស់ហ្នឹង

កាលពីឆ្នាំ 2023 កម្ពុជាបានទិញពី PTT ចំនួន 1700​ លានដុល្លារ​ បេីទិញពីវៀតណាមវិញគឺត្រឹមតែ 672​ លានដុល្លារតែប៉ុណ្ណោះ

តេីទាំងអស់នេះមានន័យដូចម្ដេច? គឺមានន័យថា ប្រទេសកម្ពុជាគឺបានពឹងទៅលេីប្រទេសថៃ (ក្រុមហ៊ុន PTT) ស្ទេីតែទាំងស្រុងហេីយ​ ដែលវាលេីសប្រហែលជា​ 50%

គ្រាន់តែក្នុងរយៈពេលបួនខែនៅក្នុងឆ្នាំនេះ​ គឺថាកម្ពុជាបានទិញប្រេងពីថៃចង់ 1000​ លានដុល្លារបាត់ទៅហេីយ​ ដូច្នេះបេីសរុបមួយឆ្នាំពេញគឺប្រហែលជាអាចចូល 4000​ លានដុល្លារផងក៏មិនដឹង

តេីកម្ពុជាអាចទិញប្រេងពីប្រទេសផ្សេងបានដែរឬទេ? ចម្លេីយគឺបាន​ ប៉ុន្តែគ្រាន់តែវានឹងមានតម្លៃថ្លៃជាងច្រេីន​ ហេតុផលដែលទិញពីថៃ​ និង​ វៀតណាម​ គឺថាវាទទួលបានតម្លៃថោកជាង​ដោយសារតែប្រទេសទាំងពីរហ្នឹងវានៅជិតកម្ពុជាជាងគេ​ បេីទិញពីប្រទេសដទៃទៀតដែលនៅឆ្ងាយជាងគឺថាតម្លៃដឹកជញ្ជូនវាថ្លៃខ្លាំង

ប្រសិនបេីប្រទេសកម្ពុជាចង់បញ្ឈប់ក្នុងការទិញប្រេងទាំងអស់ហ្នឹងពីប្រទេសថៃ​ និង​ ប្រទេសវៀតណាមបន្តទៀត​ នោះទាល់តែកម្ពុជាមានរោងចក្រចម្រាញ់ប្រេងជារបស់ខ្លួនឯងនៅក្នុងប្រទេស​
បន្ទាប់ពីមានរោងចក្រចម្រាញ់ប្រេងនៅក្នុងប្រទេសរួចហេីយ​ គឺថាកម្ពុជាត្រូវការទិញតែប្រេងឆៅតែប៉ុណ្ណោះ

ខ្ញុំផុសនេះគ្រាន់តែចង់ឱ្យបងប្អូនបានគិតពិចារណាតែប៉ុណ្ណោះ​ ឱ្យបងប្អូនបានយល់ដឹងអំពីសេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជា
សូមអរគុណ

23/06/2025
10/06/2025

អាជីវកម្មអ្នកត្រូវការអ្នកពូកែគ្រប់គ្រងឱ្យខ្លាំង!

18/05/2025
    ក្រសួងទេសចរណ៍ Ministry of Tourism, Cambodia
04/04/2025


ក្រសួងទេសចរណ៍ Ministry of Tourism, Cambodia

កុំមានទំលាប់មើលងាយគេ រស់នៅត្រូវពឹងគ្មាទៅវិញទៅមក។ fans True Follower of Christ
27/02/2025

កុំមានទំលាប់មើលងាយគេ រស់នៅត្រូវពឹងគ្មាទៅវិញទៅមក។
fans True Follower of Christ

 #បរាជ័យកុំអស់សង្ឃឹម  #កុំបាក់ទឹកចិត្ត  #ជីវិតគឺជាការតស៊ូ ។
30/12/2024

#បរាជ័យកុំអស់សង្ឃឹម
#កុំបាក់ទឹកចិត្ត #ជីវិតគឺជាការតស៊ូ ។

26/11/2024

🥰
GAC Motor Cambodia

14/11/2024

អ្នកវិភាគ៖ អំពើ​ឆបោក​របស់​ក្រុម​ឧកញ៉ា​និង​មន្ត្រី​បក្ស​កាន់​អំណាច​គឺ​ចេញពី​ក្រុម​គ្រួសារ​ត្រកូល​ហ៊ុន

⏰ ផ្សាយថ្ងៃទី១៤ ខែ១១ ឆ្នាំ២០២៤

👉 អានព័ត៌មានលម្អិត៖ https://www.cambodiadaily.com/2024/11/14/15/09/79332/

🔽

អ្នក​សង្កេតការណ៍​និយាយ​ថា ការ​លេច​ចេញ​នូវ​អំពើពុករលួយ និង​អំពើ​ #ឆបោក​នៅ​ #កម្ពុជា​របស់​ក្រុម​ #ឧកញ៉ា មន្ត្រី​រដ្ឋាភិបាល រួម​ទាំង​មន្ត្រី​ជាន់ខ្ពស់​នៃ​ #គណបក្សប្រជាជនកម្ពុជា គឺ​សុទ្ធតែ​មាន​ឫសគល់​ចេញពី​លោក #ហ៊ុនសែន និង​ចេញពី​ចង្កោម​ក្រុម​គ្រួសារ​ត្រកូល​ហ៊ុន​ទាំងអស់។

អ្នកវិភាគ​នយោបាយ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ លោក #គឹមសុខ ជំរុញ​ឱ្យ​ស្ថាប័ន​មាន​សមត្ថកិច្ច​បើក​ការ​ស៊ើបអង្កេត​លើ​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន ជុំវិញ​សំណុំរឿង​ #បោកប្រាស់ និង​ការ​ប្រព្រឹត្ត​អំពើពុករលួយ​របស់​ក្រុម​ឧកញ៉ា មន្ត្រី​រដ្ឋាភិបាល និង​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា​ទាំងនោះ ជាពិសេស​ករណី​សំណុំរឿង​លោក #លីសាម៉េត និង​លោក #ដួងតារា ដើម្បី​បោស​សម្អាត​មេ​គំនិត​ដែល​នៅ​ពីក្រោយ​នៃ​អំពើ​ឆបោក និង​ការ​ប្រព្រឹត្ត​ #អំពើពុករលួយ​ទាំងនេះ។

លោក​ថា ជន​បោកប្រាស់​ដែល​ត្រូវ​បាន​ឃាត់​ខ្លួន​ទាំងនេះ សុទ្ធសឹងតែ​ជា​មនុស្ស​ដែល​ជិតស្និទ្ធ​នឹង​លោក ហ៊ុន សែន កន្លង​មក ហើយ​ក៏​ជា​មនុស្ស​ដែល​គាត់​បាន​តែងតាំង​ដោយ​ផ្ទាល់​ដែរ ដូចជា លោក លី សាម៉េត គឺ​ត្រូវ​បាន​តែងតាំង​ជា​ទីប្រឹក្សា និង​លោក ដួង តារា ក៏​ត្រូវ​បាន​តែងតាំង​ជា​ជំនួយការ​របស់​គាត់​ដែរ។

លោក គឹម សុខ លើកឡើង​ថា ការ​អនុវត្ត​ច្បាប់​មិនមែន​គ្រាន់តែ​ចាប់​ខ្លួន​អ្នក​ប្រព្រឹត្ត​ដែល​មាន​អង្គការ​ចាត់តាំង ហើយ​ចាត់ទុក​សំណុំរឿង​នេះ​ត្រូវ​បាន​បញ្ចប់​នោះ​ទេ ព្រោះ​ថា​ការ​ធ្វើ​បែប​នេះ អំពើ​ឆបោក និង​អំពើពុករលួយ​នៅតែ​បន្ត​លេច​ចេញ​សាជាថ្មី​បន្ត​ទៀត​ដដែល ត្បិត​មេ​គំនិត​ក្នុង​អំពើ​ឧក្រិដ្ឋ​ទាំងនេះ​មិន​ត្រូវ​បាន​ចាប់​ខ្លួន​យក​មក​កាត់ទោស​នោះ។

អ្នកវិភាគ​នយោបាយ​រូប​នេះ​បញ្ជាក់​ថា បើ​ស៊ើបអង្កេត​លើ​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត ច្បាស់​ជា​រក​ឃើញ​នូវ​ចង្កោម​ក្រុម​ឧក្រិដ្ឋជន​ជាច្រើន​ជាមិនខាន​ដែល​កំពុង​ប្រព្រឹត្ត​អំពើ​បោកប្រាស់​សព្វថ្ងៃ​នេះ ព្រោះ​ទាំង​ឧកញ៉ា​ដែល​រកស៊ី​បោកប្រាស់ និង​មន្ត្រី​ខិលខូច​មួយ​ចំនួន កំពុង​ជ្រក​ក្រោម​គណបក្ស​កាន់​អំណាច​របស់​ត្រកូល​ហ៊ុន ប្រព្រឹត្ត​អំពើ​ទុច្ចរិត ដោយ​គ្មាន​ស្ថាប័ន​ណា​មួយ​ហ៊ាន​អនុវត្ត​ច្បាប់​លើ​ពួកគេ​ឡើយ។

កាលពី​ថ្ងៃទី​១២ ខែ​វិច្ឆិកា ឆ្នាំ​២០២៤ សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ស្ដីពី​ចំណាត់ការ​លើ​សំណុំរឿង​របស់​លោក លី សាម៉េត ដែល​ពាក់ព័ន្ធ​នឹង​ករណី​ឆបោក​រួម​ជាមួយ​បក្ខពួក​ផ្សេង​ទៀត ដូចជា​ជំនួយការ​លោក ហ៊ុន សែន គឺ​លោក ដួង តារា អតីត​អនុប្រធាន​នាយកដ្ឋាន​កណ្ដាល​នគរបាល​យុត្តិធម៌​ផ្កាយ​៣ លោក មួង ឃីម និង​ឧកញ៉ា អ៊ុត ធី ផង​ដែរ។

សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​នេះ​បញ្ជាក់​ថា លោក ដួង តារា លោក មួង ឃីម និង​ឧកញ៉ា អ៊ុត ធី ត្រូវ​បាន​ចោទប្រកាន់​ពី​បទ ជំនួញ​ឥទ្ធិពល​អកម្ម ចំណែក​លោក លី សាម៉េត ត្រូវ​បាន​ចោទប្រកាន់​ពី​បទ សមគំនិត​ក្នុង​បទ​ជំនួញ​ឥទ្ធិពល​អកម្ម​តាម​មាត្រា​មួយ​ចំនួន​នៃ​ក្រមព្រហ្មទណ្ឌ និង​មាត្រា​៣២ នៃ​ច្បាប់​ស្ដីពី​ការ​ប្រឆាំង​អំពើពុករលួយ​ផង​ដែរ។

បណ្ឌិត មាស នី បញ្ជាក់​ថា ករណី​នេះ​បាន​បង្ហាញ​ពី​ឆន្ទៈ​របស់​រដ្ឋាភិបាល​ក្នុង​ការ​ដោះស្រាយ​ការ​រំលោភ​អំណាច និង​ធ្វើ​ឱ្យ​មេដឹកនាំ​ទទួល​ខុសត្រូវ​ផង​ដែរ ជាពិសេស​នៅ​ពេល​ដែល​វិធានការ​ដែល​មាន​ស្រាប់​ក្នុង​ការ​ទប់ស្កាត់​ការ​រំលោភ​បំពាន​បែប​នេះ​មិន​ត្រូវ​បាន​វត្តមាន។

ចំណែក​នាយក​ប្រតិបត្តិ​នៃ​អង្គការ​តម្លាភាព​កម្ពុជា លោក ប៉ិច ពិសី បាន​លើកឡើង​ថា ទិដ្ឋភាព​សំខាន់​បំផុត​នៃ​សំណុំរឿង​នេះ គឺ​ការ​អនុវត្ត​ប្រកប​ដោយ​ប្រសិទ្ធភាព​ប្រឆាំង​នឹង​ជនសង្ស័យ ដើម្បី​វែក​មុខ​រក​ការពិត និង​ប្រមូល​ភស្តុតាង​ប្រឆាំង​នឹង​ពួកគេ៕

ที่อยู่

341/3 ใน 115/2 Wannaprang Alley, Nai Mueang, Phimai District, Nakhon Ratchasima
Bangkok
30110

เวลาทำการ

จันทร์ 08:00 - 17:00
อังคาร 08:00 - 17:00
พุธ 08:00 - 17:00
พฤหัสบดี 08:00 - 17:00
ศุกร์ 08:00 - 17:00

เบอร์โทรศัพท์

+85577955900

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Tourist Conceptsผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แนะนำ

แชร์