09/09/2026
ជំទាវ ចន ច័ន្ទលក្ខិណា សុំចិត្តមហាជនបន្តយោគយល់ដល់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ព្រោះលោកមិនបានឱបលុយទុកទេ!
ក្នុងនាមខ្ញុំជាបងស្រី សូមឱនក្បាលក្រា.បថ្វា.យប.ង្គុំ ថ្នាក់ដឹកនាំ . ក្រសួង . អតិថិជន និង បងប្អូនមេត្តាបន្តការយោគយល់ដល់ប្អូនប្រុសខ្ញុំផង
ខ្ញុំ ព្រមទាំងគ្រួសារទាំងសងខាង ( ម្តាយខ្ញុំ . ម្តាយក្មេក . ប្អូនថ្លៃ និង អ៊ុំប្រុស ) ក៏បានទិញដី . ផ្ទះច្រើនកន្លែង និង ប្រាក់មួយចំនួននៅនិងក្រុមហ៊ុនគាត់ដែរ ខ្ញុំដឹងថាគាត់មានឆន្ទះទទួលខុ.សត្រូវណាស់ កន្លងមកគាត់ព្យាយាមដោះស្រា.យណាស់ គាត់តែងតែលក់ផ្ទះក្នុងតំលៃថោ.កដោយសុខចិត្តចំណេញតិច តែដោយសារស្ថានភាពសេដ្ឋកិច្ចមិនល្អទើបគាត់មានប.ញ្ហាបែបនេះ 😢
សំណង់ចំណេញតិច ចាប់ផ្ដើមខាត គាត់ក៏នៅតែចូលរួមសហការជាមួយក្រសួងក្នុងការដោះដូរទ្រព្យជាដី ឬ បន្តសង់ផ្ទះជូនអតិថិជន ដើម្បីជាទំនួលខុសត្រូវមិនអោយខា.តបង់ដល់អតិថិជនទេ។
គាត់បានប្រមូលទ្រព្យលក់គ្រប់កន្លែងដើម្បីយកលុយមកសង់បញ្ចប់ផ្ទះជូនអតិថិជនមួយចំនួនធំ គាត់មិនបានអោបទ្រព្យទុកទេ បងប្អូនមើលតែពេលគម្រោងគាត់ជោគជ័យ គាត់បានចំណេញយកលុយជួយជាតិ ជួយដល់ប្រជាជនវិញ គាត់មិនមែនមនុស្សស្រលាញ់លុយទេ គាត់មិនអោបលុយទុកទេ តែសេដ្ឋកិច្ចមានបញ្ហាអ្នកណាមើលឃើញ ទ្រព្យគាត់លក់មិនចេញ។
គាត់ធ្វើល្អច្រើនណាស់ ចុងក្រោយមកជួបរឿងបែបនេះ
ប្អូនប្រុសជាទីគោរពស្រលាញ់របស់បង ប្អូនតស៊ូមកយូរឆ្នាំហើយ ការបញ្ចប់ជីវិតមិនមែនជាការទទួលខុសត្រូវទេ ...