Angkor Audio

Call Directions Website Contact the business

Angkor Audio Angkor Audio is established with a vision to provide world-class communication equipment for group tours and events. We have a series of digital wireless audio.

09/10/2026
០៣​ តុលា​ ២០២៥-០៣​ តុល​ា​ ២០២៦អបអរខួប​ ០១ឆ្នាំនៃដំណេីរការឡេីងវិញនៃ​ ក្រុមហ៊ុន​អង្គរ​អូឌីយ៉ូ​នេះជា​សមិទ្ធផល​ និងសកម្មភាពរ...
03/10/2026

០៣​ តុលា​ ២០២៥-០៣​ តុល​ា​ ២០២៦
អបអរខួប​ ០១ឆ្នាំនៃដំណេីរការឡេីងវិញនៃ​ ក្រុមហ៊ុន​អង្គរ​អូឌីយ៉ូ​
នេះជា​សមិទ្ធផល​ និងសកម្មភាពរបស់​ក្រុមហ៊ុន​អង្គរ​អូឌីយ៉ូកន្លងមក

29/07/2026

ព្រះក្រឹស្ណាទ្រភ្នំគោវធ៌ន
--------------------

ព្រះក្រឹស្ណា គឺជាអវតារទី៨ នៃអវតារទាំង១០របស់ព្រះនារាយណ៍។ នៅក្នុងសិល្បៈខ្មែរចម្លាក់ព្រះក្រឹស្ណានិយមឆ្លាក់បង្ហាញក្នុងទម្រង់ជាកុមារានិងជាមនុស្សប្រុសជំទង់។
ប្រតិមាទោលក្រឹស្ណាទ្រភ្នំគោវធ៌ននេះ ធ្វើពីថ្មភក់ ស្ថិតក្នុងរចនាបថភ្នំដា នាស.វ.ទី៦ សម័យមុនអង្គរ។
បច្ចុប្បន្នប្រតិមានេះ កំពុងដាក់តាំងពិព័រណ៍នៅNSW ប្រទេសអូស្ត្រាលី។

Website:
http://www.search.cambodiamuseum.info/

Telegram: https://t.me/museumcambodia



ប្រភព​:​ សារ:មន្ទីជាតិកម្ពុជា

ការយាងត្រឡប់មកវិញនៃប្រតិមាព្រះស្កន្ទគង់លើសត្វក្ងោក-----------------------------------------------------ប្រតិមាព្រះស្កន្ទ...
03/07/2026

ការយាងត្រឡប់មកវិញនៃប្រតិមាព្រះស្កន្ទគង់លើសត្វក្ងោក
-----------------------------------------------------

ប្រតិមាព្រះស្កន្ទគង់លើសត្វក្ងោកអង្គនេះ បានលួចចេញពីប្រាសាទក្រចាប់ ក្នុងតំបន់កោះកេរ កាលពីឆ្នាំ១៩៩៧ រួចបញ្ជូនយកទៅលក់បន្តនៅបរទេស ហើយចុងក្រោយបានគេប្រទះឃើញរក្សាទុកក្នុងសមុច្ច័យឯកជនមួយនៅប្រទេសអង់គ្លេស។

ក្រោយទទួលបានព័ត៌មាននេះ ក្រុមស្រាវជ្រាវនិងទាមទារវត្ថុសិល្បៈខ្មែរត្រឡប់មកវិញនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានធ្វើការស៊ើបអង្កេតនិងការចរចារទាមទារប្រតិមាអង្គនេះត្រលប់មកជូនប្រជាជនកម្ពុជាវិញ។

បន្ទាប់ពីការចរចារដោយសន្តិវិធីអស់រយៈពេលច្រើនខែ គ្រួសារដែលរក្សាទុកប្រតិមានេះ បានស្ម័គ្រចិត្តប្រគល់បដិមាព្រះស្កន្ទគង់លើក្ងោកអង្គនេះត្រឡប់មកព្រះរាជាណាចក្រកម្ពុជានៅក្នុងឆ្នាំ២០២១ ប៉ុន្តែការងារបញ្ជូនបន្តមកដល់កម្ពុជាបានពន្យាពេលរហូតមកដល់ខែមីនា ឆ្នាំ២០២៣។

ប្រភពៈ​ សារមន្ទីរ​ជាតិ​

Website:
http://www.search.cambodiamuseum.info/

សេចក្តីជូនព័ត៌មានស្តីពីការទទួលវត្ថុសិល្បចំនួន៨ ដែលបានរកឃើញនៅខេត្តកំពង់ធំ នាយកដ្ឋានសារមន្ទីរ មានសេចក្តីសោមនស្សសូមជម្រាបជូ...
18/06/2026

សេចក្តីជូនព័ត៌មានស្តីពីការទទួលវត្ថុសិល្បចំនួន៨ ដែលបានរកឃើញនៅខេត្តកំពង់ធំ

នាយកដ្ឋានសារមន្ទីរ មានសេចក្តីសោមនស្សសូមជម្រាបជូនសាធារណជនឲ្យបានជ្រាបថា កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦នេះ សារមន្ទីរជាតិកម្ពុជាបានទទួលវត្ថុសិល្បៈចំនួន៨ (ប្រតិមាចំនួន៤ កងដៃ៣ និងគម្របភាជន៍១) មកពីមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តកំពង់ធំ ដើម្បីយកមកធ្វើការសិក្សា និងវាយតម្លៃ។ បន្ទាប់ពីទទួលបានវត្ថុសិល្បៈទាំងនោះ ក្រុមការងារជំនាញនៃនាយកសារមន្ទីរនិងនាយកដ្ឋានបុរាណវត្ថុ បានរួមគ្នាពិនិត្យវាយតម្លៃលើវត្ថុទាំង៨នេះយ៉ាងយកចិត្តទុកដាក់។ ជាលទ្ធផល ក្រុមការងារជំនាញបានសន្និដ្ឋានថា វត្ថុសិល្បៈទាំងនោះ គឺជាវត្ថុបុរាណពិតប្រាកដ មានអាយុកាលនៅសម័យអង្គរនិងក្រោយអង្គរ។ វត្ថុទាំងនេះនឹងត្រូវរក្សាទុកនៅក្នុងរោងជាងជួសជុលលោហៈនៃសារមន្ទីរជាតិកម្ពុជា ដើម្បីធ្វើការអភិរក្ស និងជួសជុល មុននឹងរៀបចំដាក់តាំងជូនដល់សាធារណជន ទស្សនានិងសិក្សាស្រាវជ្រាវបន្តទៀត នៅសាលតាំងក្នុងសារមន្ទីរជាតិ។

នាយកដ្ឋានសារមន្ទីរសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រជាពលរដ្ឋទាំង៤រូប ដែលបានប្រទះរកឃើញវត្ថុទាំងនោះកាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៦ ហើយស្ម័គ្រចិត្តប្រគល់ជូនមកអាជ្ញាធរមានសមត្ថកិច្ច ដើម្បីទុកជាឧត្តមប្រយោជន៍ជាតិខ្មែរនាពេលបច្ចុប្បន្ននិងអនាគត។ សកម្មភាពនេះ ជាគម្រូដ៏ប្រពៃដែលសបញ្ជាក់ពីមនសិការស្នេហាជាតិ និងការចូលរួមថែរក្សា​ការពារមរតកវប្បធម៌ដូចតា ដែលជាព្រលឹងនិងអត្តសញ្ញាណជាតិដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន ស្របតាមពាក្យស្លោក “កិច្ចការការពារបេតិកភណ្ឌវប្បធម៌ជាតិ គឺជាភារកិច្ចរបស់យើងទាំងអស់គ្នា’’។

រូបថតសារមន្ទីរខេត្តកំពង់ធំ

ប្រភព:​ សារមន្ទីរ​ជាតិ​កម្ពុជា

Cr,eit

សូមក្រាបបង្គំថ្វាយព្រះពរ ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្មវស្សា សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ។ សូមថ្វាយព្...
18/06/2026

សូមក្រាបបង្គំថ្វាយព្រះពរ ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្មវស្សា សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ។ សូមថ្វាយព្រះពរព្រះអង្គមានព្រះជន្មាយុយឺនយូរ និងព្រះសុខភាពល្អបរិបូរណ៍។ 🙏🙏🙏

សេចក្តីជូនព័ត៌មានស្តីពីការបញ្ជូនត្រឡប់មកវិញនូវវត្ថុបុរាណខ្មែរចំនួន២បន្ថែមទៀត ពីសារមន្ទីរសិល្ប:មេត្រូប៉ូលីតាន នៅទីក្រុងញូ...
11/06/2026

សេចក្តីជូនព័ត៌មានស្តីពីការបញ្ជូនត្រឡប់មកវិញនូវវត្ថុបុរាណខ្មែរចំនួន២បន្ថែមទៀត ពីសារមន្ទីរសិល្ប:មេត្រូប៉ូលីតាន នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។

ប្រភពៈ​ ក្រសួងវប្បធ៍ម​ និង​ វិចិត្រសិល្បៈ

Address

No. 104, Street 63 (Trasak Paem), Sangkat Phsar Thmey 3
Phnom Penh
12210

Alerts

Be the first to know and let us send you an email when Angkor Audio posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Angkor Audio:

Shortcuts

Share