29/10/2026
ទូលព្រះបង្គំយើងខ្ញុំ ជាគណៈគ្រប់គ្រង និងបុគ្គលិកទាំងអស់នៃក្រុមហ៊ុន កូហ្សេតែល (អនឡាញ) សូមព្រះបរមរាជានុញ្ញាត ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងវរោកាសនៃព្រះរាជពិធីគ្រងព្រះបរមរាជសម្បត្តិ ខួបលើកទី ២២ ព្រះវស្សា។
ទូលព្រះបង្គំយើងខ្ញុំ សូមបួងសួងដល់គុណព្រះរតនត្រ័យ និងគុណបុណ្យបារមីទេវតាថែរក្សាព្រះមហាស្វេតច្ឆត្រ សូមតាមជួយបីបាច់ថែរក្សា និងការពារព្រះអង្គ សូមទ្រង់ប្រកបដោយព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះពលានុភាពមាំមួនក្លៀវក្លា ព្រះបញ្ញាញាណភ្លឺថ្លាវាងវៃ និងព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីព្រះអង្គទ្រង់គង់ប្រថាប់គ្រងព្រះបរមរាជសម្បត្តិ ជាម្លប់ដ៏ត្រជាក់ត្រជំ និងសុខដុមរមនាដល់ប្រជានុរាស្រ្តខ្មែរទូទាំងប្រទេស ជាភិយ្យោភាពតរៀងទៅ។
ដើម្បីអបអរសាទរព្រះរាជពិធីគ្រងព្រះបរមរាជសម្បត្តិ ក្រុមហ៊ុន កូហ្សេតែល (អនឡាញ) សូមជម្រាបជូនអតិថិជនទាំងអស់ឱ្យបានជ្រាបថា ក្រុមហ៊ុននឹងឈប់សម្រាករយៈពេល ១ ថ្ងៃ គឺនៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ ហើយនឹងបើកដំណើរការជាធម្មតាវិញនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦។
ក្នុងអំឡុងពេលឈប់សម្រាកនេះ លោកអ្នកនៅតែអាចទាក់ទងមកផ្នែកបម្រើសេវាអតិថិជនតាមរយៈលេខទូរសព្ទ 081 / 023 / 0766 72 72 72។
សូមអរគុណ!