02/06/2022
ក្រុមហ៊ុន គង់ វុត្ថា ខនស្រ្តាក់សិន សូមចូលរួមអបអរសាទរចំពោះសមិទ្ធិផលដ៏ល្អឯកមួយនេះ ។
ក្រុមហ៊ុនសូមថ្លែងអំណរគុណ ដល់ក្រុមប្រឹក្សាភិបាល ថ្នាក់ដឹកនាំ និងគណៈគ្រប់គ្រងគ្រប់លំដាប់ថ្នាក់ របស់ក្រុមហ៊ុន ខេមា គ្លូប៊ល ដែលផ្តល់ទំនុកចិត្តដល់យើងខ្ញុំក្នុងការសាងសង់ ។ លើសពីនេះទៅទៀត សមិទ្ធិផលដ៏ល្អឯកមួយនេះ កើតឡើងទៅបាន ក៏ដោយសារតែបានចូលរួមពីក្រុមការងារគ្រប់ផ្នែកទាំងអស់របស់ក្រុមហ៊ុន គង់ វុត្ថា ខនស្រ្តាក់សិន ។
សូមគោរពជូនពរដល់មន្ទីរពហុព្យាបាលអន្តរជាតិ ខេមា និងក្រុមហ៊ុន ខេមា គ្លូប៊ល ទទួលបានជោគជ័យ ។